ខ្ញុំប្រៀបដូចជាស្លឹកឈើ ឬចំបើងស្ងួត ដែលប៉ើងតាមខ្យល់ តើទ្រង់ដេញតាមប្រហារខ្ញុំធ្វើអ្វី?
យ៉ូប 14:3 - អាល់គីតាប ក៏ប៉ុន្តែ ទ្រង់មើលមក មនុស្សលោកដូចខ្ញុំនេះ ហើយទ្រង់នាំខ្ញុំយកទៅកាត់ក្តី! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើព្រះអង្គបើកព្រះនេត្រទតមកលើមនុស្ស បែបយ៉ាងទូលបង្គំនេះ និងកោះនាំទូលបង្គំទៅជាគូក្តីនឹងព្រះអង្គឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ ព្រះអង្គទតមើលមក មនុស្សលោកដូចទូលបង្គំនេះ ហើយព្រះអង្គនាំទូលបង្គំយកទៅកាត់ក្ដី! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើទ្រង់បើកព្រះនេត្រទតមកលើមនុស្សបែបយ៉ាងទូលបង្គំនេះ នឹងកោះនាំទូលបង្គំទៅជាគូក្តីនឹងទ្រង់ឬ |
ខ្ញុំប្រៀបដូចជាស្លឹកឈើ ឬចំបើងស្ងួត ដែលប៉ើងតាមខ្យល់ តើទ្រង់ដេញតាមប្រហារខ្ញុំធ្វើអ្វី?
ទ្រង់ចង់យកខ្នោះមកដាក់ជើងខ្ញុំ ទ្រង់ឃ្លាំមើលអ្វីៗទាំងអស់ ដែលខ្ញុំប្រព្រឹត្ត សូម្បីតែដានជើងខ្ញុំ ក៏ទ្រង់តាមពិនិត្យមើលដែរ។
តើទ្រង់ស្ដីបន្ទោសលោក ហើយនាំលោកទៅវិនិច្ឆ័យទោស មកពីលោកគោរពប្រណិប័តន៍ទ្រង់ឬ?
សូមកុំយកខ្ញុំ ដែលជាអ្នកបម្រើរបស់ទ្រង់ទៅកាត់ក្តីឡើយ ដ្បិតគ្មានមនុស្សណាម្នាក់សុចរិតនៅចំពោះ ទ្រង់ទេ។
ឱអុលឡោះតាអាឡាអើយ តើមនុស្សជាអ្វីបានជាទ្រង់ យកចិត្តទុកដាក់នឹងគេដូច្នេះ? តើមនុស្សលោកជាអ្វី បានជាទ្រង់នឹកគិតដល់គេដូច្នេះ?
ខ្ញុំសួរខ្លួនឯងថា តើមនុស្សមានឋានៈអ្វី បានជាទ្រង់នឹកគិតដល់គេដូច្នេះ តើបុត្រាមនុស្សជាអ្វីបានជាទ្រង់យក ចិត្តទុកដាក់នឹងគាត់យ៉ាងនេះ?
យើងដឹងថា គ្រប់សេចក្ដីដែលមានចែងទុកក្នុងហ៊ូកុំ សុទ្ធតែចែងទុកសម្រាប់អស់អ្នកដែលចំណុះហ៊ូកុំ ដើម្បីកុំឲ្យមនុស្សណាម្នាក់រកពាក្យដោះសាបាន ហើយឲ្យពិភពលោកទាំងមូលទទួលទោស នៅចំពោះអុលឡោះ។