ប្រសិនបើមនុស្សដែលស្លាប់ទៅហើយ អាចរស់ឡើងវិញបាន នោះខ្ញុំនឹងនៅរង់ចាំគ្រប់ពេលវេលា រហូតដល់ចុងបញ្ចប់នៃជីវិតដ៏វេទនានេះ។
យ៉ូប 14:20 - អាល់គីតាប ទ្រង់មានប្រៀបលើគេជានិច្ច រួចធ្វើឲ្យគេក៏វិនាសសូន្យទៅ ទ្រង់បំផ្លាស់បំប្រែផ្ទៃមុខរបស់គេ ហើយដេញគេទៅឆ្ងាយពីទ្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គកំរាបគេជាដរាប រួចគេបាត់ទៅ ព្រះអង្គបំផ្លាស់បំប្រែភាពរបស់គេ ហើយកម្ចាត់គេទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានប្រៀបលើគេជានិច្ច រួចធ្វើឲ្យគេក៏វិនាសសូន្យទៅ ព្រះអង្គបំផ្លាស់បំប្រែផ្ទៃមុខរបស់គេ ហើយដេញគេទៅឆ្ងាយពីព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់កំរាបគេជាដរាប រួចគេបាត់ទៅ ទ្រង់បំផ្លាស់បំប្រែភាពរបស់គេ ហើយកំចាត់គេទៅ |
ប្រសិនបើមនុស្សដែលស្លាប់ទៅហើយ អាចរស់ឡើងវិញបាន នោះខ្ញុំនឹងនៅរង់ចាំគ្រប់ពេលវេលា រហូតដល់ចុងបញ្ចប់នៃជីវិតដ៏វេទនានេះ។
ពេលក្រឡេកពីចម្ងាយ អ្នកទាំងបីមើលអៃយ៉ូបលែងស្គាល់ទៀតហើយ។ ដូច្នេះ ពួកគេនាំគ្នាទ្រហោយំ ហែកអាវធំរបស់ខ្លួន និងយកធូលីដីបាចនៅលើក្បាល។
ក៏គេមុខជាវិនាសរហូតតទៅ ដូចលាមករបស់ខ្លួនដែរ។ អស់អ្នកដែលធ្លាប់ស្គាល់អ្នកនោះនឹងពោលថា “តើគាត់ទៅណាបាត់ហើយ?”
ប្រសិនបើខ្ញុំស្លាប់តាំងពីកាលណោះ ម៉្លេះសមខ្ញុំបានសម្រាកយ៉ាងសុខស្រួលក្នុងផ្នូរ
ក្នុងពេលតែមួយថ្ងៃ មនុស្សត្រូវអន្តរាយ ហើយវិនាសសូន្យទៅ ដោយគ្មាននរណាចាប់អារម្មណ៍ឡើយ។
មនុស្សគ្មានអំណាចនឹងឃាត់ដង្ហើមជីវិតរបស់ខ្លួនបានឡើយ ហើយក៏ពុំអាចពន្យារថ្ងៃស្លាប់របស់ខ្លួនបានដែរ។ គ្មាននរណាម្នាក់អាចគេចផុតពីការតយុទ្ធទេ រីឯអំពើអាក្រក់ពុំអាចជួយមនុស្សដែលប្រព្រឹត្តអាក្រក់ ឲ្យរួចជីវិតបានជាដាច់ខាត។
ប៉ុន្តែ ឥឡូវនេះ មុខពួកគេប្រែជាខ្មៅដូចធ្យូង នៅតាមផ្លូវ គ្មាននរណាមើលពួកគេស្គាល់ទេ ពួកគេស្គមសល់តែស្បែក និងឆ្អឹង ហើយស្បែករបស់គេស្ងួតដូចសំបកឈើ។