ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 12:16 - អាល់គីតាប

ទ្រង់​ប្រកប​ដោយ​អំណាច ហើយ​សម្រេច​កិច្ចការ​អ្វីៗ តាម​បំណង រីឯ​អ្នក​ដែល​វង្វេង និង​អ្នក​នាំ​គេ​ឲ្យ​វង្វេង ស្ថិត​នៅ​ក្រោម​អំណាច​របស់​ទ្រង់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​មាន​កម្លាំង​ឫទ្ធិ និង​ប្រាជ្ញា មនុស្ស​ដែល​គេឆ​បោក និង​មនុស្ស​ឆ​បោក​គេ សុទ្ធ​តែ​នៅ​ក្រោម​អំណាច​របស់​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ចេស្ដា ហើយ​សម្រេច​កិច្ចការ​អ្វីៗ តាម​ព្រះ‌ហឫទ័យ រីឯ​អ្នក​ដែល​វង្វេង និង​អ្នក​នាំ​គេ​ឲ្យ​វង្វេង ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​មាន​កំឡាំង​ឫទ្ធិ ហើយ​នឹង​ប្រាជ្ញា ក៏​កំរាប​បាន​ទាំង​មនុស្ស​ឆោត នឹង​មនុស្ស​ឆ‌បោក​ផង

សូមមើលជំពូក



យ៉ូប 12:16
10 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​តែ​អុលឡោះ​ប៉ុណ្ណោះ ដែល​មាន​ប្រាជ្ញា និង​អំណាច ព្រម​ទាំង​យោបល់ និង​ការ​យល់​ដឹង។


តើ​អស់​លោក​ពោល​ពាក្យ​មិន​ត្រឹម​ត្រូវ ក្នុង​នាម​អុលឡោះ ហើយ​និយាយ​ពាក្យ​មិន​ពិត ក្នុង​នាម​ទ្រង់​កើត​ឬ?


ប្រសិន​បើ​ទ្រង់​ពិនិត្យ‌ពិច័យ​មើល​អស់​លោក តើ​ទ្រង់​អាច​ឃើញ​ការ​ល្អ នៅ​ក្នុង​អស់​លោក​ឬ​ទេ? តើ​អ្នក​នឹក​ស្មាន​ថា​អាច​បញ្ឆោត​អុលឡោះ ដូច​បញ្ឆោត​មនុស្ស​ឬ?


ក៏​ប៉ុន្តែ តាម​ពិត មាន​តែ​វិញ្ញាណ​នៅ​ក្នុង​មនុស្ស គឺ​ខ្យល់​ដង្ហើម​មក​ពី​អុលឡោះ​ដ៏​មាន​អំណាច ខ្ពង់‌ខ្ពស់​បំផុត​ប៉ុណ្ណោះ ទើប​ផ្ដល់​ឲ្យ​គេ​យល់​ដឹង​បាន។


មាន​តែអុលឡោះ‌តាអាឡា​ទេ​ដែល​ប្រទាន​ប្រាជ្ញា។ ចំណេះ​វិជ្ជា និង​ការ​ដឹង​ខុស​ត្រូវ សុទ្ធ​តែ​មក​ពី​ទ្រង់​ទាំង​អស់។


រីឯ​ទ្រង់​វិញ ទ្រង់​ក៏​ខ្លាំង​ពូកែ​ដែរ ទ្រង់​អាច​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​កើត​ឡើង ទ្រង់​គំរាម​យ៉ាង​ណា ទ្រង់​នឹង​ធ្វើ​យ៉ាង​នោះ ទ្រង់​ប្រឆាំង​នឹង​ពួក​មនុស្ស​អាក្រក់ ហើយ​ប្រឆាំង​នឹង​អស់​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ដែល​គេ​ហៅ​ឲ្យ​មក​ជួយ។


ប្រសិន​បើ​ណាពី​ចាញ់​ការ​ទាក់​ទាញ​របស់​គេ ហើយ​ឆ្លើយ​តប​ទៅ​គេ​វិញ គឺ​យើង​ជាអុលឡោះ‌តាអាឡា​បាន​បណ្ដោយ​ឲ្យ​ណាពី​នោះ​ចាញ់​ការ​ទាក់​ទាញ។ យើង​នឹង​ដាក់​ទោស​គាត់ ហើយ​ដក​គាត់​ចេញ​ពី​ចំណោម​អ៊ីស្រ‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង។


គាត់​ពោល​ថា៖ «សូម​លើក​តម្កើង​នាម​អុលឡោះ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!


សូម​កុំ​នាំ​យើង​ខ្ញុំ​ឲ្យ​ជួប​ការ​ល្បួង​ឡើយ តែ​សូម​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​អ៊ីព្លេស​កំណាច [ដ្បិត​ទ្រង់​គ្រង​រាជ្យ ទ្រង់​មាន​អំណាច និង​សិរី‌រុង‌រឿង អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ីន។]