អុលឡោះតាអាឡាជាម្ចាស់បានយកធូលីដីមកសូនធ្វើជាមនុស្ស រួចទ្រង់ផ្លុំដង្ហើមជីវិតតាមរន្ធច្រមុះគេ មនុស្សក៏មានជីវិតរស់ឡើង។
យ៉ូប 12:10 - អាល់គីតាប ទ្រង់ក្ដាប់ព្រលឹងសត្វលោកទាំងអស់ នៅក្នុងដៃរបស់ទ្រង់ ហើយដង្ហើមជីវិតរបស់មនុស្សក៏ស្ថិតនៅក្នុង ដៃរបស់ទ្រង់ដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដែលជីវិតនៃសត្វទាំងឡាយ សុទ្ធតែនៅក្នុងព្រះហស្តរបស់ព្រះអង្គ ព្រមទាំងខ្យល់ដង្ហើមរបស់មនុស្សផងដូច្នេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គក្ដាប់ព្រលឹងសត្វលោកទាំងអស់ នៅក្នុងព្រះហស្ដរបស់ព្រះអង្គ ហើយដង្ហើមជីវិតរបស់មនុស្សក៏ស្ថិតនៅក្នុង ព្រះហស្ដរបស់ព្រះអង្គដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដែលជីវិតនៃសត្វទាំងឡាយ សុទ្ធតែនៅក្នុងព្រះហស្តទ្រង់ ព្រមទាំងខ្យល់ដង្ហើមរបស់មនុស្សផងដូច្នេះ |
អុលឡោះតាអាឡាជាម្ចាស់បានយកធូលីដីមកសូនធ្វើជាមនុស្ស រួចទ្រង់ផ្លុំដង្ហើមជីវិតតាមរន្ធច្រមុះគេ មនុស្សក៏មានជីវិតរស់ឡើង។
រីឯយើងវិញ យើងនឹងធ្វើឲ្យទឹកជន់លិចផែនដី ដើម្បីបំផ្លាញសត្វលោកទាំងអស់ ដែលមានដង្ហើមជីវិតនៅក្រោមមេឃ។ អ្វីៗទាំងអស់នៅលើផែនដីនឹងត្រូវវិនាសសូន្យ
ដរាបណាខ្ញុំនៅមានដង្ហើមចេញចូល ហើយខ្យល់ដង្ហើមរបស់អុលឡោះ ស្ថិតនៅក្នុងច្រមុះរបស់ខ្ញុំ
រសរបស់អុលឡោះបានសូនខ្ញុំឡើង ខ្យល់ដង្ហើមរបស់ ទ្រង់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ធ្វើឲ្យខ្ញុំរស់រានមានជីវិត។
ប៉ុន្តែ បើទ្រង់មិនរវីរវល់ទេនោះ វាមុខជាភ័យញាប់ញ័រ ហើយបើទ្រង់ដកខ្យល់ដង្ហើមចេញពីវា វានឹងផុតដង្ហើម វិលត្រឡប់ទៅជាធូលីដី។
ពេលណាទ្រង់ប្រទានខ្យល់ដង្ហើម សត្វទាំងនោះនឹងកកើតឡើង ហើយអ្វីៗទាំងអស់នៅលើផែនដី មានជីវិតឡើងវិញ។
ខ្ញុំខិតខំស្វែងយល់អំពីអ្វីៗទាំងអស់ដែលខ្ញុំបានឃើញ ហើយខ្ញុំយល់ថា ជីវិតរបស់មនុស្សសុចរិត និងមនុស្សមានប្រាជ្ញា ព្រមទាំងកិច្ចការដែលគេធ្វើសុទ្ធតែស្ថិតនៅក្នុងអំណាចរបស់អុលឡោះ។ មនុស្សពុំអាចដឹងជាមុនថា ខ្លួននឹងជួបប្រទះការស្រឡាញ់ ឬជួបប្រទះនឹងការស្អប់បានឡើយ។ អ្វីៗទាំងអស់កើតមានចំពោះមនុស្សគ្រប់ៗរូបដូចគ្នា
នេះជាបន្ទូលរបស់អុលឡោះតាអាឡា ជាម្ចាស់ដែលបានបង្កើត និងលាតផ្ទៃមេឃ ទ្រង់បានសន្ធឹងផែនដី និងធ្វើឲ្យអ្វីៗ ទាំងអស់កកើតឡើង។ ទ្រង់បានប្រទានដង្ហើមចេញចូលឲ្យ សត្វលោកទាំងឡាយនៅលើផែនដី ហើយប្រទានជីវិតឲ្យអស់អ្នកដែល ចរយាត្រានៅលើផែនដីនេះ។
យើងមិនរករឿងអ្នករាល់គ្នារហូតទេ ហើយក៏មិនខឹងនឹងអ្នករាល់គ្នារហូតដែរ បើមិនដូច្នោះទេ សត្វលោកទាំងប៉ុន្មាន ដែលយើងបានបង្កើតមក មុខជារលត់វិញ្ញាណមិនខាន។
ស្តេចបានប្រឆាំងអុលឡោះជាម្ចាស់នៃសូរ៉កា ដោយបញ្ជាឲ្យគេយកពែងពីម៉ាស្ជិទរបស់ទ្រង់ មកចាក់ស្រាសម្រាប់ស្តេច សម្រាប់នាម៉ឺនមន្ត្រី សម្រាប់ពួកភរិយា និងពួកស្នំ។ បន្ទាប់មក ស្តេចបានសរសើរតម្កើងព្រះដែលធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ និងថ្មទៅវិញ ជាព្រះដែលមិនចេះមើល មិនចេះស្ដាប់ ហើយមិនដឹងអ្វីទាំងអស់ គឺស្តេចមិនបានលើកតម្កើងអុលឡោះដែលជាម្ចាស់អាយុ និងជាម្ចាស់លើដំណើរជីវិតរបស់ស្តេចឡើយ។
អ្នកទាំងពីរក្រាបចុះអោនមុខដល់ដី ទូរអាថា៖ «ឱ អុលឡោះអើយ ទ្រង់ជាម្ចាស់នៃជីវិតសត្វលោកទាំងមូល! បើមនុស្សតែម្នាក់ប្រព្រឹត្តអំពើបាប តើទ្រង់គួរខឹងនឹងសហគមន៍ទាំងមូលឬ?»។
អ្នកណាកើតមកជាមនុស្ស អ្នកនោះនៅតែជាមនុស្សដដែល រីឯអ្នកដែលកើតពីរសអុលឡោះវិញ មានរសអុលឡោះក្នុងខ្លួន។
ហើយអុលឡោះក៏មិនត្រូវការឲ្យមនុស្សបីបាច់ថែរក្សាទ្រង់ដែរ ព្រោះទ្រង់ទេតើដែលបានប្រទានជីវិត ប្រទានដង្ហើម និងប្រទានរបស់សព្វគ្រប់ទាំងអស់មកមនុស្ស។
ដ្បិតយើងមានជីវិត មានចលនា និងមានភាវៈជាមនុស្ស ដោយសារអុលឡោះ។ អ្នកកវីខ្លះរបស់អស់លោកតែងពោលថា៖ “យើងក៏ជាពូជរបស់ទ្រង់ដែរ”។