យ៉ូប 12:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ដែលជីវិតនៃសត្វទាំងឡាយ សុទ្ធតែនៅក្នុងព្រះហស្តទ្រង់ ព្រមទាំងខ្យល់ដង្ហើមរបស់មនុស្សផងដូច្នេះ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ដែលជីវិតនៃសត្វទាំងឡាយ សុទ្ធតែនៅក្នុងព្រះហស្តរបស់ព្រះអង្គ ព្រមទាំងខ្យល់ដង្ហើមរបស់មនុស្សផងដូច្នេះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ព្រះអង្គក្ដាប់ព្រលឹងសត្វលោកទាំងអស់ នៅក្នុងព្រះហស្ដរបស់ព្រះអង្គ ហើយដង្ហើមជីវិតរបស់មនុស្សក៏ស្ថិតនៅក្នុង ព្រះហស្ដរបស់ព្រះអង្គដែរ។ សូមមើលជំពូកអាល់គីតាប10 ទ្រង់ក្ដាប់ព្រលឹងសត្វលោកទាំងអស់ នៅក្នុងដៃរបស់ទ្រង់ ហើយដង្ហើមជីវិតរបស់មនុស្សក៏ស្ថិតនៅក្នុង ដៃរបស់ទ្រង់ដែរ។ សូមមើលជំពូក |
គឺទ្រង់បានលើកអង្គទ្រង់ឡើង ទាស់នឹងព្រះអម្ចាស់នៃស្ថានសួគ៌វិញ ហើយគេបាននាំយកពែងរបស់ព្រះវិហារនៃព្រះមកចំពោះទ្រង់ ឯទ្រង់ នឹងអស់ពួកសេនាបតីរបស់ទ្រង់ ព្រមទាំងភរិយា នឹងពួកស្រីអ្នកម្នាងទាំងអស់គ្នា បានផឹកស្រាទំពាំងបាយជូរពីពែងទាំងនោះ ក៏បានសរសើរដល់អស់ទាំងព្រះ ដែលធ្វើពីប្រាក់ មាស លង្ហិន ដែក ឈើ នឹងថ្ម ដែលមើលមិនឃើញ ស្តាប់មិនឮ ក៏មិនដឹងអ្វីសោះ តែចំណែកព្រះដែលក្តាប់ដង្ហើមជីវិតព្រះករុណានៅក្នុងព្រះហស្ត ហើយអស់ទាំងផ្លូវរបស់ព្រះករុណាជារបស់ផងព្រះនោះដែរ នោះព្រះករុណាមិនបានលើកដំកើងព្រះអង្គនោះសោះ
អើ គ្រប់សេចក្ដីទាំងនេះ យើងបានពិចារណានៅក្នុងចិត្ត ដើម្បីឲ្យបានយល់ច្បាស់ នោះឃើញថា មនុស្សសុចរិត នឹងមនុស្សប្រាជ្ញ ព្រមទាំងកិច្ចការរបស់គេទាំងប៉ុន្មាន សុទ្ធតែនៅក្នុងអំណាចព្រះហស្តនៃព្រះ ទោះបើការនោះមក ដោយសេចក្ដីស្រឡាញ់ ឬសេចក្ដីសំអប់ក្តី នោះមនុស្សមិនយល់ទេ ប៉ុន្តែទាំងអស់ក៏ច្បាស់នៅចំពោះមុខគេ
ឯព្រះដ៏ជាព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតអស់ទាំងជាន់ផ្ទៃមេឃ ហើយបានលាតផង គឺជាព្រះដែលបានក្រាលផែនដី នឹងរបស់សព្វសារពើដែលចេញពីនោះមក គឺព្រះអង្គដែលប្រទានឲ្យប្រជាជាតិទាំងប៉ុន្មាន នៅផែនដីមានដង្ហើម ព្រមទាំងឲ្យមនុស្សទាំងឡាយដែលដើរក្នុងលោកមានវិញ្ញាណផង ទ្រង់មានបន្ទូលថា