អ៊ីព្រហ៊ីមក្រោកពីព្រលឹម ចងកែបលា ហើយយកអ្នកបម្រើក្មេងៗពីរនាក់ ព្រមទាំងអ៊ីសាហាក់ជាកូនមកជាមួយ។ គាត់ក៏បានពុះអុសសម្រាប់យកទៅដុតគូរបានដែរ រួចហើយគាត់ចេញដំណើរឆ្ពោះទៅកន្លែង ដែលអុលឡោះបានប្រាប់គាត់។
យ៉ូណាស 3:3 - អាល់គីតាប លើកនេះ យូណើសធ្វើតាមបញ្ជារបស់អុលឡោះតាអាឡា គឺគាត់ក្រោកឡើង ធ្វើដំណើរឆ្ពោះទៅកាន់ក្រុងនីនីវេ។ ក្រុងនីនីវេជាក្រុងមួយដ៏ធំសំបើមអស្ចារ្យ ត្រូវចំណាយពេលអស់បីថ្ងៃ ទើបដើរកាត់ក្រុងនេះបាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ហោរាយ៉ូណាសក៏ក្រោកឡើងទៅក្រុងនីនីវេតាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា រីឯនីនីវេជាទីក្រុងធំ ដែលដើរអស់រយៈពេលបីថ្ងៃ ទើបបានសព្វ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លើកនេះ លោកយ៉ូណាសធ្វើតាមព្រះបញ្ជារបស់ព្រះអម្ចាស់ គឺលោកក្រោកឡើង ធ្វើដំណើរឆ្ពោះទៅកាន់ក្រុងនីនីវេ។ ក្រុងនីនីវេជាក្រុងមួយដ៏ធំសម្បើមអស្ចារ្យ ត្រូវចំណាយពេលអស់បីថ្ងៃ ទើបដើរកាត់ក្រុងនេះបាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ យ៉ូណាសក៏ក្រោកឡើង ទៅឯក្រុងនីនីវេតាមព្រះបន្ទូលនៃព្រះយេហូវ៉ា រីឯនីនីវេជាទីក្រុងធំក្រៃលែងដែលដើរអស់ចំនួន៣ថ្ងៃ ទើបបានសព្វ |
អ៊ីព្រហ៊ីមក្រោកពីព្រលឹម ចងកែបលា ហើយយកអ្នកបម្រើក្មេងៗពីរនាក់ ព្រមទាំងអ៊ីសាហាក់ជាកូនមកជាមួយ។ គាត់ក៏បានពុះអុសសម្រាប់យកទៅដុតគូរបានដែរ រួចហើយគាត់ចេញដំណើរឆ្ពោះទៅកន្លែង ដែលអុលឡោះបានប្រាប់គាត់។
រ៉ាជែលពោលថា៖ «អុលឡោះបានជួយខ្ញុំឲ្យតទល់នឹងបងស្រីខ្ញុំ ហើយខ្ញុំក៏មានជ័យជំនះ»។ គាត់ដាក់ឈ្មោះកូននោះថា “ណែបថាលី”។
ចិត្តសុចរិតរបស់ទ្រង់ មានកំពស់ដូចភ្នំដ៏ខ្ពស់បំផុត តម្រិះរបស់ទ្រង់ជ្រៅដូចមហាសាគរ។ ឱអុលឡោះតាអាឡាអើយ ទ្រង់សង្គ្រោះទាំងមនុស្សលោក ទាំងសត្វតិរច្ឆាន!។
ម្លប់ទំពាំងបាយជូរគ្របដណ្តប់ទៅលើភ្នំនានា ហើយមែករបស់វាគ្របពីលើដើមតាត្រៅដ៏ខ្ពស់ៗ។
ស្តេចសានហេរីប ជាស្ដេចស្រុកអាស្ស៊ីរី ក៏ដកទ័ពចេញពីទីនោះ វិលត្រឡប់ទៅនៅក្រុងនីនីវេវិញ។
«ចូរក្រោកឡើង ធ្វើដំណើរទៅក្រុងនីនីវេមហានគរ ជាបន្ទាន់ ហើយប្រកាសប្រាប់អ្នកក្រុងនោះថា អំពើអាក្រក់របស់ពួកគេល្បីរន្ទឺរហូតមកដល់យើង»។
រីឯយើងវិញ តើមិនឲ្យយើងអាណិតក្រុងនីនីវេមហានគរនេះដូចម្ដេចបាន ដ្បិតមានប្រជាជនជាងដប់ពីរម៉ឺននាក់ ដែលមិនទាន់ដឹងខុសត្រូវ ព្រមទាំងមានហ្វូងសត្វច្រើនឥតគណនារស់នៅក្នុងក្រុងនេះទៀតផង»។
មានតែលោក លូកាម្នាក់ប៉ុណ្ណោះ ដែលនៅជាមួយខ្ញុំ។ ចូរនាំលោកម៉ាកុសទៅជាមួយផង ដ្បិតគាត់អាចជួយបំពេញមុខងាររបស់ខ្ញុំបាន។