Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូណាស 3:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ដូច្នេះ ហោរា​យ៉ូណាស​ក៏​ក្រោក​ឡើង​ទៅ​ក្រុង​នីនីវេ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា រីឯ​នីនីវេ​ជា​ទី​ក្រុង​ធំ ដែល​ដើរ​អស់​រយៈ​ពេល​បី​ថ្ងៃ ទើប​បាន​សព្វ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 លើក​នេះ លោក​យ៉ូណាស​ធ្វើ​តាម​ព្រះ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ គឺ​លោក​ក្រោក​ឡើង ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ក្រុង​នីនីវេ។ ក្រុង​នីនីវេ​ជា​ក្រុង​មួយ​ដ៏​ធំ​សម្បើម​អស្ចារ្យ ត្រូវ​ចំណាយ​ពេល​អស់​បី​ថ្ងៃ ទើប​ដើរ​កាត់​ក្រុង​នេះ​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដូច្នេះ យ៉ូណាស​ក៏​ក្រោក​ឡើង ទៅ​ឯ​ក្រុង​នីនីវេ​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា រីឯ​នីនីវេ​ជា​ទី​ក្រុង​ធំ​ក្រៃ‌លែង​ដែល​ដើរ​អស់​ចំនួន​៣​ថ្ងៃ ទើប​បាន​សព្វ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 លើក​នេះ យូណើស​ធ្វើ​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា គឺ​គាត់​ក្រោក​ឡើង ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ក្រុង​នីនីវេ។ ក្រុង​នីនីវេ​ជា​ក្រុង​មួយ​ដ៏​ធំ​សំបើម​អស្ចារ្យ ត្រូវ​ចំណាយ​ពេល​អស់​បី​ថ្ងៃ ទើប​ដើរ​កាត់​ក្រុង​នេះ​បាន។

សូមមើលជំពូក ចម្លង




យ៉ូណាស 3:3
9 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អ័ប្រា‌ហាំ​ក្រោក​ឡើង​ពី​ព្រលឹម ចង​កែប​លា ហើយ​ពុះ​ឧស​សម្រាប់​តង្វាយ​ដុត រួច​យក​ក្មេង​បម្រើ​ពីរ​នាក់ និង​អ៊ីសាក​ជា​កូន​ទៅ​ជា‌មួយ ចេញ​ដំណើរ​ទៅ​កន្លែង​ដែល​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​លោក។


ពេល​នោះ នាង​រ៉ាជែល​ពោល​ថា៖ «ខ្ញុំ​បាន​ខំ​ប្រឹង​តទល់​ជាមួយ បង​ស្រី​ខ្ញុំ​ជា​ខ្លាំង ហើយ​ក៏​បាន​ឈ្នះ»។ ដូច្នេះ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា "ណែប‌ថា‌លី"។


សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ប្រៀប​ដូច​ជា​ភ្នំ​នៃ​ព្រះ ការ​វិនិច្ឆ័យ​របស់​ព្រះ‌អង្គ ប្រៀប​ដូច​មហា​សមុទ្រ​ដ៏​ជ្រៅ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​សង្គ្រោះ ទាំង​មនុស្ស​លោក ទាំង​សត្វ។


ម្លប់​ដើម​ទំពាំង​បាយ​ជូរ បាន​គ្រប​ដណ្ដប់​ទៅ​លើ​ភ្នំ​នានា ហើយ​មែក​របស់​វាក៏​គ្រប​លើ​ដើម​តា‌ត្រៅ​ខ្ពស់ៗ។


ហេតុ​នោះ ព្រះបាទ​សាន‌ហេរីប​ជា​ស្តេច​អាស‌ស៊ើរ​ក៏​ត្រឡប់​ទៅ​អាស្រ័យ​នៅ​ឯ​ក្រុង​នីនីវេ​វិញ។


«ចូរ​ទៅ​នីនីវេ ជា​ទី​ក្រុង​ធំ ហើយ​ប្រកាស​ទាស់​នឹង​ក្រុង​នោះ ព្រោះ​អំពើ​អាក្រក់​របស់​គេ​បាន​សាយ​ឡើង នៅ​ចំពោះ​មុខ​យើង​ហើយ»។


ដូច្នេះ តើ​មិន​គួរ​ឲ្យ​យើង​អាល័យ​ចំពោះ​ក្រុង​នីនីវេ ជា​ទី​ក្រុង​យ៉ាង​ធំ​នេះ ដែល​មាន​មនុស្ស​ជាង​មួយ​សែន​ពីរ​ម៉ឺន​នាក់ ជា​ពួក​អ្នក​ដែល​មិន​ស្គាល់​ស្តាំ មិន​ស្គាល់​ឆ្វេង​សោះ ព្រម​ទាំង​ហ្វូង​សត្វ​យ៉ាង​ច្រើន​ផង​ទេ​ឬ?»។:៚


មាន​តែ​លោក​លូកា​ប៉ុណ្ណោះ​ដែល​នៅ​ជា​មួយ​ខ្ញុំ។ ចូរ​នាំ​លោក​ម៉ាកុស​មក​ជា​មួយ​ផង ដ្បិត​គាត់​ជា​អ្នក​មាន​ប្រយោជន៍​ក្នុង​ការ‌ងារ​របស់​ខ្ញុំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម