យេរេមា 51:30 - អាល់គីតាប ពួកទាហានដ៏ពូកែរបស់ស្រុកបាប៊ីឡូន ឈប់ច្បាំង ហើយសំងំនៅក្នុងបន្ទាយ។ ពួកគេបាត់បង់សេចក្ដីក្លាហាន ធ្លាក់ខ្លួនខ្សោយដូចមនុស្សស្រី។ ខ្មាំងសត្រូវដុតបំផ្លាញផ្ទះរបស់ពួកគេ ហើយកំទេចរនុកទ្វាររបស់ពួកគេចោលដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកខ្លាំងពូកែរបស់ក្រុងបាប៊ីឡូន គេបានអាក់ខានតស៊ូ គេនៅតែក្នុងទីមាំមួនរបស់គេ កម្លាំងគេស្បើយហើយ ក៏បានត្រឡប់ដូចជាស្រីវិញ ផ្ទះនៅក្នុងទីក្រុងបានឆេះអស់ហើយ រនុកទ្វារក្រុងទាំងអស់ត្រូវបាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកទាហានដ៏ពូកែរបស់ស្រុកបាប៊ីឡូន ឈប់ច្បាំង ហើយសម្ងំនៅក្នុងបន្ទាយ។ ពួកគេបាត់បង់សេចក្ដីក្លាហាន ធ្លាក់ខ្លួនខ្សោយដូចមនុស្សស្រី។ ខ្មាំងសត្រូវដុតបំផ្លាញផ្ទះរបស់ពួកគេ ហើយកម្ទេចរនុកទ្វាររបស់ពួកគេចោលដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកខ្លាំងពូកែរបស់ក្រុងបាប៊ីឡូន គេបានអាក់ខានតស៊ូ គេនៅតែក្នុងទីមាំមួនរបស់គេ កំឡាំងគេស្បើយហើយ ក៏បានត្រឡប់ដូចជាស្រីវិញ ផ្ទះនៅក្នុងទីក្រុងបានឆេះអស់ហើយ រនុកទ្វារក្រុងទាំងអស់ត្រូវបាក់ផង |
ដ្បិតទ្រង់ការពារ និងពង្រឹងអ្នកឲ្យមានសន្តិសុខ ទ្រង់នឹងប្រទានពរដល់ប្រជាជន ដែលរស់នៅក្នុងទីក្រុង។
ទ្រង់បានដកអាវុធពីអ្នក ចំបាំងដ៏ជំនាញទាំងនោះ ពួកគេដេកលង់លក់បាត់ស្មារតី ទាហានដ៏ពូកែទាំងនោះ លែងមានកម្លាំងច្បាំងទៀតហើយ។
នៅគ្រានោះ ជនជាតិអេស៊ីបប្រៀបបាននឹងស្រីៗ គឺពួកគេនឹងភ័យញ័រចំប្រប់ នៅពេលឃើញអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល លើកដៃគំរាមពួកគេ។
ប៉ុន្តែ អ្នកទាំងនោះប្រៀបបាននឹងចំបើង ដែលត្រូវភ្លើងឆាបឆេះ គេមិនអាចដកខ្លួន ឲ្យរួចផុតពីអណ្ដាតភ្លើងបានឡើយ ដ្បិតភ្លើងនោះមិនមែនជាភ្លើង សម្រាប់ចំអិនអាហារ ឬសម្រាប់អាំងកំដៅខ្លួននោះឡើយ។
គេវាយយកបានក្រុងកេរីយ៉ូត ព្រមទាំងរំលំកំពែងដ៏រឹងមាំទៀតផង។ នៅថ្ងៃនោះ ចិត្តរបស់ទាហានដ៏អង់អាច នៃជនជាតិម៉ូអាប់នឹងឈឺចុកចាប់ ដូចស្ត្រីហៀបនឹងសំរាលកូន។
ចូរស្រែកជយឃោសពីគ្រប់ទិសទី ដ្បិតក្រុងនេះលើកដៃសុំចុះចាញ់ហើយ។ គ្រឹះរបស់វាត្រូវកក្រើក ហើយកំពែងរបស់វាក៏រលំដែរ ដ្បិតអុលឡោះតាអាឡាសងសឹកនឹងក្រុងនេះ ដូច្នេះ ចូរសងសឹកនឹងក្រុងបាប៊ីឡូន ដោយប្រព្រឹត្តចំពោះពួកគេតាមអំពើដែល ពួកគេធ្លាប់ប្រព្រឹត្ត។
សត្រូវកាន់កាប់ផ្លូវទឹកទាំងឡាយ ព្រមទាំងដុតកំទេចបន្ទាយផង ទាហានបាប៊ីឡូននាំគ្នាធ្លាក់ទឹកចិត្ត»។
«យើងនឹងបង្អកមន្ត្រី អ្នកប្រាជ្ញ ចៅហ្វាយខេត្ត ទេសាភិបាល និងទាហានដ៏អង់អាចរបស់ពួកគេ ឲ្យស្រវឹង។ ពួកគេដេកលក់រហូតលែងភ្ញាក់ទៀត» - នេះជាបន្ទូលរបស់ស្តេច ដែលមាននាមថាអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។
ទ្រង់កំទេចទ្វារក្រុងឲ្យស្រុត កប់ទៅក្នុងដី ព្រមទាំងបំបាក់រនុកទៀតផង។ ស្ដេច និងមន្ត្រី ត្រូវគេកៀរទៅជាឈ្លើយ ក្នុងចំណោមប្រជាជាតិទាំងឡាយ ហ៊ូកុំលែងមានទៀតហើយ សូម្បីតែពួកណាពីក៏លែងនិមិត្ត ឃើញការអស្ចារ្យពីអុលឡោះតាអាឡាទៀតដែរ។
យើងនឹងបំបាក់រនុកទ្វារក្រុងដាម៉ាស់ យើងនឹងលុបបំបាត់ប្រជាជនឲ្យអស់ពី ជ្រលងភ្នំ«ទុច្ចរិត» ព្រមទាំងទម្លាក់អ្នកកាន់កាប់អំណាច ឲ្យបាត់អស់ពីក្រុង«សប្បាយ» ហើយអ្នកស្រុកស៊ីរីនឹងត្រូវគេកៀរយកទៅជាឈ្លើយនៅស្រុកគៀរ»។ នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
កងទ័ពរបស់នាងនៅសល់តែស្រីៗប៉ុណ្ណោះ ទ្វារកំពែងរបស់នាងនឹងបើកចំហ ឲ្យខ្មាំងចូល ព្រោះភ្លើងឆេះរនុកវាអស់។
ស្ដេចទាំងនោះឈរពីចម្ងាយ ដោយតក់ស្លុតនឹងទុក្ខទោស ដែលកើតមានដល់ក្រុងនេះ ហើយនាំគ្នាពោលថា “វេទនាហើយ! វេទនាហើយមហានគរអើយ! ក្រុងបាប៊ីឡូនដ៏ខ្លាំងពូកែអើយ! ក្នុងរយៈពេលតែមួយម៉ោង អ្នកត្រូវវិនាសអន្ដរាយអស់”។