ដូច្នេះ យើងត្រូវតែចុះទៅបំបែកភាសារបស់គេ កុំឲ្យគេស្តាប់គ្នាទៅវិញទៅមកបានទៀត»។
យេរេមា 5:15 - អាល់គីតាប អ៊ីស្រអែលអើយ! យើងនាំប្រជាជាតិមួយមកពីស្រុកឆ្ងាយ ដើម្បីដាក់ទោសអ្នករាល់គ្នា - នេះជាបន្ទូលរបស់អុលឡោះតាអាឡា- គឺប្រជាជាតិមួយដ៏ខ្លាំងពូកែ ជាប្រជាជាតិដែលកកើតឡើង តាំងពីយូរលង់មកហើយ ជាប្រជាជាតិដែលអ្នករាល់គ្នាមិនយល់ភាសា ហើយក៏មិនយល់សេចក្ដីដែលគេនិយាយដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នែ៎ ពួកវង្សអ៊ីស្រាអែលអើយ យើងនឹងនាំសាសន៍មួយពីឆ្ងាយមកលើអ្នករាល់គ្នា គឺជាសាសន៍មួយយ៉ាងស្វិតស្វាញ ជាសាសន៍ចាស់បុរាណ ដែលអ្នកមិនស្គាល់ភាសារបស់គេទេ ក៏ស្តាប់ពាក្យគេមិនបានដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ៊ីស្រាអែលអើយ! យើងនាំប្រជាជាតិមួយមកពីស្រុកឆ្ងាយ ដើម្បីដាក់ទោសអ្នករាល់គ្នា - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់- គឺប្រជាជាតិមួយដ៏ខ្លាំងពូកែ ជាប្រជាជាតិដែលកកើតឡើង តាំងពីយូរលង់មកហើយ ជាប្រជាជាតិដែលអ្នករាល់គ្នាមិនយល់ភាសា ហើយក៏មិនយល់សេចក្ដីដែលគេនិយាយដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នែ ពួកវង្សអ៊ីស្រាអែលអើយ មើល អញនឹងនាំសាសន៍១ពីឆ្ងាយមកលើឯងរាល់គ្នា គឺជាសាសន៍១យ៉ាងស្វិតស្វាញ ជាសាសន៍ចាស់បុរាណដែលឯងមិនស្គាល់ភាសារបស់គេទេ ក៏ស្តាប់ពាក្យគេមិនបានដែរ |
ដូច្នេះ យើងត្រូវតែចុះទៅបំបែកភាសារបស់គេ កុំឲ្យគេស្តាប់គ្នាទៅវិញទៅមកបានទៀត»។
ជាដំបូន្មានដែលទ្រង់បង្គាប់មក ពូជពង្សរបស់យូសុះ នៅពេលទ្រង់វាយប្រហារស្រុកអេស៊ីប។ ខ្ញុំបានឮសំឡេងមួយដែលខ្ញុំមិនធ្លាប់ស្គាល់ ទាល់តែសោះ បន្លឺថា:
ពិតមែនហើយ! អុលឡោះនឹងមានបន្ទូល មកកាន់ប្រជាជននេះ ដោយប្រើភាសាដែលពួកគេស្ដាប់មិនបាន ទ្រង់នឹងយកភាសាដទៃទៀត មកនិយាយជាមួយពួកគេ។
យេរូសាឡឹមអើយ យើងនឹងបោះទ័ពជុំវិញអ្នក យើងនឹងឲ្យកងទ័ពឡោមព័ទ្ធអ្នក យើងនឹងដំឡើងគ្រឿងសឹកវាយសំរុកអ្នក។
រំពេចនោះ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល មកជួយអ្នក ដោយប្រើផ្គរលាន់ ទ្រង់ធ្វើឲ្យផែនដីរញ្ជួយ ឲ្យមានរន្ទះបាញ់ មានខ្យល់ព្យុះសង្ឃរាបក់បោកយ៉ាងខ្លាំង ព្រមទាំងមានភ្លើងឆេះដ៏សន្ធោសន្ធៅផង។
អ្នកនឹងលែងឃើញជាតិសាសន៍ដែលវាយឫកខ្ពស់ ហើយនិយាយភាសាចម្លែកស្ដាប់ពុំបាន គួរឲ្យអស់សំណើចនោះទៀតហើយ។
បន្ទាប់មក ណាពីអេសាយចូលមកជួបស្តេចហេសេគា សួរថា៖ «អ្នកទាំងនោះមកពីណា? តើគេជម្រាបស្តេចដូចម្ដេចខ្លះ?»។ ស្តេចហេសេគាឆ្លើយថា៖ «ពួកគេមកពីស្រុកឆ្ងាយ ដើម្បីមកជួបយើង គឺមកពីស្រុកបាប៊ីឡូន»។
ទ្រង់លើកទង់ឡើង ជាសញ្ញាដល់ប្រជាជាតិ ដែលនៅឆ្ងាយៗ ទ្រង់ធ្វើសញ្ញាហៅពួកគេ ពីស្រុកដាច់ស្រយាលនៃផែនដី ពួកគេក៏នាំគ្នារូតរះមកយ៉ាងឆាប់រហ័ស។
ចម្ការទំពាំងបាយជូររបស់អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល គឺប្រជាជាតិអ៊ីស្រអែល ដើមទំពាំងបាយជូរដែលទ្រង់ស្រឡាញ់ គឺប្រជាជនយូដា។ ទ្រង់នឹកសង្ឃឹមថាពួកគេនឹង ប្រព្រឹត្តអំពើយុត្តិធម៌ តែពួកគេបែរជាប្រព្រឹត្តអំពើទុច្ចរិត ទ្រង់នឹកសង្ឃឹមថាពួកគេនឹង ប្រព្រឹត្តអំពើសុចរិត តែទ្រង់បែរឮស្នូរសំរែក របស់អ្នកដែលត្រូវគេជិះជាន់ទៅវិញ។
ដ្បិតយើងនឹងហៅប្រជាជនទាំងអស់នៅអាណាចក្រខាងជើង ឲ្យមក -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ ពួកគេនឹងនាំគ្នាបោះទ័ពតាមទ្វារក្រុងយេរូសាឡឹម និងនៅមុខកំពែងដែលព័ទ្ធជុំវិញក្រុង ព្រមទាំងបោះទ័ពនៅជុំវិញក្រុងទាំងប៉ុន្មាន ក្នុងស្រុកយូដាផង។
ជនជាតិអ៊ីស្រអែល ទាំងស្ដេច ទាំងនាម៉ឺន ទាំងអ៊ីមុាំ ទាំងណាពី នឹងត្រូវអាម៉ាស់ ដូចចោរដែលគេតាមទាន់ ក្នុងពេលកំពុងតែលួច។
យើងនឹងចាត់គេទៅហៅប្រជាជាតិទាំងអស់ ដែលនៅស្រុកខាងជើង ព្រមទាំងនេប៊ូក្នេសា ស្ដេចស្រុកបាប៊ីឡូន ជាអ្នកបម្រើរបស់យើងឲ្យមក -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ យើងនឹងបង្គាប់អ្នកទាំងនោះឲ្យវាយលុកស្រុកនេះ និងប្រជាជនដែលរស់នៅក្នុងស្រុក ព្រមទាំងប្រជាជាតិនានាដែលនៅជុំវិញ។ ពួកគេនឹងបំផ្លាញស្រុកទាំងនោះ ហើយធ្វើឲ្យស្រុកទាំងនោះក្លាយទៅជាទីស្មសាន រហូតតទៅ។ ពេលមនុស្សម្នាឃើញមហន្តរាយដែលកើតមាន គេស្រឡាំងកាំងគ្រប់ៗគ្នា។
ចូរប្រកាសប្រាប់ប្រជាជាតិទាំងឡាយ ចូរប្រាប់ឲ្យអ្នកក្រុងយេរូសាឡឹមដឹងថា ខ្មាំងសត្រូវពីស្រុកឆ្ងាយកំពុងតែមកដល់ ពួកគេស្រែកហ៊ោ ប្រកាសសង្គ្រាមនឹងក្រុងនានានៅស្រុកយូដា។
ប្រជាជនអ៊ីស្រអែល និងប្រជាជនយូដា សុទ្ធតែបានក្បត់យើងទាំងស្រុង» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
អុលឡោះតាអាឡាមានបន្ទូលថា: «មើល៍! មានកងទ័ពមកពីទិសខាងជើង ប្រជាជាតិមួយដែលជាមហាអំណាច ចេញដំណើរពីទីដាច់ស្រយាលនៃផែនដី
គឺជនជាតិអេស៊ីប ជនជាតិយូដា ជនជាតិអេដុម ជនជាតិអាំម៉ូន ជនជាតិម៉ូអាប់ ព្រមទាំងពួកអ្នកកោរជើងសក់ ដែលរស់នៅតាមវាលរហោស្ថាន ដ្បិតប្រជាជាតិទាំងនោះពុំបានខតាន់ទេ។ សូម្បីតែប្រជាជាតិអ៊ីស្រអែលទាំងមូលក៏ពុំបានធ្វើពិធីខតាន់ ដើម្បីប្រគល់ចិត្តគំនិតមកយើងដែរ»។
ចូរបោះបង់ចោលអំពើទុច្ចរិតទាំងអស់ ដែលអ្នករាល់គ្នាបានប្រព្រឹត្ត។ ចូរមានចិត្តគំនិតថ្មី និងវិញ្ញាណថ្មី! ជនជាតិអ៊ីស្រអែលអើយ អ្នករាល់គ្នាមិនគួរស្លាប់ឡើយ
យុវជនទាំងនោះត្រូវមានរូបឆោមល្អឥតខ្ចោះ មានប្រាជ្ញាវាងវៃ ជាមនុស្សចេះដឹង មានចំណេះវិជ្ជាខ្ពង់ខ្ពស់ មានកម្លាំងអាចបម្រើស្តេច។ យុវជនទាំងនោះត្រូវទទួលការអប់រំផ្នែកអក្សរសាស្ត្រ និងភាសាខាល់ដេថែមទៀតផង។
បន្ទាប់មក ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំបានឃើញសត្វទីបួនដែលមានរូបរាងគួរព្រឺស្ញែងខ្លាច។ វាមានកម្លាំងដ៏ខ្លាំងក្លាអស្ចារ្យ ធ្មេញវាជាដែកដ៏ធំៗ វាត្របាក់ស៊ី វាកំទេច ព្រមទាំងជាន់ឈ្លីសំណល់ទាំងអស់ផង។ សត្វនេះមានរូបរាងខុសប្លែកពីសត្វមុនៗ គឺវាមានស្នែងដប់។
ពូជពង្សអ៊ីស្រអែលអើយ យើងនឹងធ្វើឲ្យប្រជាជាតិមួយងើបឡើង សង្កត់សង្កិនអ្នករាល់គ្នា ចាប់តាំងពី ច្រកចូលហាម៉ាត់ រហូតដល់ស្ទឹងអារ៉ាបា -នេះជាបន្ទូលរបស់អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល។
ខ្ញុំបានឮសូរសន្ធឹកនេះ ខ្ញុំក៏ភ័យរន្ធត់ ហើយញ័របបូរមាត់ ឆ្អឹងរបស់ខ្ញុំកាន់តែពុកទៅៗ។ ខ្ញុំទន់ដៃទន់ជើង នៅស្ងៀមឥតកំរើក ទន្ទឹងរង់ចាំថ្ងៃអាសន្ន គឺនៅពេលដែលពួកឈ្លានពាន លើកគ្នាមកប្រហារប្រជាជនរបស់យើង។
អុលឡោះជាអម្ចាស់មានបន្ទូល ដូចមានចែងទុកក្នុងហ៊ូកុំថាៈ «យើងនិយាយទៅកាន់ប្រជារាស្ដ្រនេះ តាមរយៈសាសន៍ដែលនិយាយភាសាដទៃ តាមរយៈបបូរមាត់ជនបរទេស ប៉ុន្ដែ ទោះជាយ៉ាងនេះក៏ដោយ ក៏គេនៅតែមិនស្ដាប់យើងដដែល»។
ជាតិសាសន៍ដែលអ្នកពុំស្គាល់ នឹងបរិភោគដំណាំដែលដុះចេញពីដីរបស់អ្នក គឺភោគផលទាំងប៉ុន្មានដែលអ្នកប្រឹងប្រែងធ្វើ។ រៀងរាល់ថ្ងៃ អ្នកនឹងត្រូវគេជិះជាន់សង្កត់សង្កិន។
អុលឡោះតាអាឡានឹងនាំប្រជាជាតិមួយ ពីស្រុកឆ្ងាយដាច់ស្រយាលនៃផែនដីមកប្រហារអ្នក។ ប្រជាជាតិនោះនឹងមកដល់ដូចសត្វត្មាតបោះពួយ អ្នកស្តាប់ភាសារបស់ប្រជាជាតិនោះមិនបានទេ។