យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នក និងជាមួយពូជពង្សរបស់អ្នក ដែលកើតមកតាមក្រោយគ្រប់តំណតទៅ។ សម្ពន្ធមេត្រីនេះនឹងនៅស្ថិតស្ថេរជាដរាប គឺយើងនឹងធ្វើជាម្ចាស់របស់អ្នក ហើយជាម្ចាស់របស់ពូជពង្សអ្នក ដែលកើតមកតាមក្រោយដែរ។
យេរេមា 32:38 - អាល់គីតាប ពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាម្ចាស់របស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងបានជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះដល់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះរបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគេនឹងបានជារាស្ត្ររបស់អញ ហើយអញនឹងធ្វើជាព្រះដល់គេ |
យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នក និងជាមួយពូជពង្សរបស់អ្នក ដែលកើតមកតាមក្រោយគ្រប់តំណតទៅ។ សម្ពន្ធមេត្រីនេះនឹងនៅស្ថិតស្ថេរជាដរាប គឺយើងនឹងធ្វើជាម្ចាស់របស់អ្នក ហើយជាម្ចាស់របស់ពូជពង្សអ្នក ដែលកើតមកតាមក្រោយដែរ។
អុលឡោះតាអាឡាជាម្ចាស់អើយ! ទ្រង់បានពង្រឹងជនជាតិអ៊ីស្រអែល ដើម្បីឲ្យពួកគេធ្វើជាប្រជារាស្ត្ររបស់ទ្រង់រហូតតទៅ ហើយទ្រង់ក៏បានទៅជាម្ចាស់របស់ពួកគេដែរ។
ប្រជាជាតិណាមានពរដូច្នេះ ប្រជាជាតិនោះមានសុភមង្គលហើយ ប្រជាជាតិណាគោរពអុលឡោះតាអាឡា ទុកជាម្ចាស់របស់ខ្លួន ប្រជាជាតិនោះមានសុភមង្គលហើយ!
គេនឹងមិនធ្វើការនឿយហត់ជាអសារបង់ ហើយគេក៏មិនបង្កើតកូនចៅមក ដើម្បីឲ្យត្រូវអន្តរាយដែរ ដ្បិតពួកគេនឹងបានទៅជាពូជពង្សមួយ ដែលអុលឡោះតាអាឡាប្រទានពរ កូនចៅរបស់គេនឹងគង់វង្សនៅជាមួយគេ។
យើងនឹងប្រគល់ចិត្តថ្មីមួយដល់គេ ដើម្បីឲ្យគេអាចស្គាល់ថា យើងជាអុលឡោះតាអាឡា។ ពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង យើងធ្វើជាម្ចាស់របស់ពួកគេ ហើយពួកគេនាំគ្នាវិលមករកយើងវិញដោយចិត្តស្មោះ»។
អ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាម្ចាស់របស់អ្នករាល់គ្នា»។
អុលឡោះតាអាឡាមានបន្ទូលថា៖ «នៅគ្រានោះ យើងនឹងធ្វើជា ម្ចាស់របស់កុលសម្ព័ន្ធអ៊ីស្រអែលទាំងមូល ពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង»។
សម្ពន្ធមេត្រីថ្មី ដែលយើងនឹងចងជាមួយប្រជាជនអ៊ីស្រអែលនៅពេលខាងមុខ មានដូចតទៅ: យើងនឹងដាក់ហ៊ូកុំរបស់យើងនៅក្នុងជម្រៅចិត្តរបស់ពួកគេ យើងនឹងចារហ៊ូកុំនោះក្នុងចិត្តគំនិតរបស់ពួកគេ យើងនឹងធ្វើជាម្ចាស់របស់ពួកគេ ពួកគេធ្វើជាប្រជារាស្ត្ររបស់យើង - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ប៉ុន្តែ យើងនៅនឹកដល់សម្ពន្ធមេត្រី ដែលយើងបានចងជាមួយនាង កាលពីនាងនៅក្មេង ហើយយើងនឹងចងសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយនាង។
អ្នករាល់គ្នានឹងរស់នៅក្នុងស្រុកដែលយើងបានប្រគល់ឲ្យដូនតាអ្នករាល់គ្នា អ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងជាម្ចាស់របស់អ្នករាល់គ្នា។
ដំណាក់របស់យើងនឹងស្ថិតនៅជាមួយពួកគេ យើងនឹងធ្វើជាម្ចាស់របស់ពួកគេ ហើយពួកគេទៅជាប្រជារាស្ត្ររបស់យើង។
ចាប់ពីថ្ងៃនោះតទៅអនាគត កូនចៅអ៊ីស្រអែលនឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ។
ពេលនោះ មនុស្សម្នានឹងដឹងថា យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ យើងបានបំបរបង់ពួកគេ ទៅក្នុងចំណោមប្រជាជាតិទាំងឡាយ ហើយយើងក៏បានប្រមូលផ្ដុំពួកគេ ឲ្យមកនៅលើទឹកដីរបស់ខ្លួនវិញដែរ គឺយើងមិនបោះបង់ចោលនរណាម្នាក់ក្នុងស្រុកដទៃឡើយ។
យើងនឹងយកមួយភាគបីដែលនៅសេសសល់នេះទៅដាក់ក្នុងភ្លើង យើងនឹងបន្សុទ្ធពួកគេដូចបន្សុទ្ធប្រាក់ និងមាស។ ពួកគេនឹងអង្វររកយើង ហើយយើងនឹងឆ្លើយតបមកពួកគេវិញ។ យើងនឹងពោលថា: “អ្នកទាំងនេះជាប្រជាជនរបស់យើង” ហើយគេនឹងពោលថា: “អុលឡោះតាអាឡាជាម្ចាស់របស់ពួកយើង”»។
ត្រូវបរិភោគជំនូនមួយភាគដប់ ដែលអ្នកញែកចេញពីស្រូវ ស្រាទំពាំងបាយជូរថ្មី ប្រេង ព្រមទាំងកូនដំបូងនៃហ្វូងគោ និងហ្វូងចៀមរបស់អ្នក នៅចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកត្រង់កន្លែងដែលទ្រង់ជ្រើសរើស ទុកជាដំណាក់សម្រាប់សំដែងនាមរបស់ទ្រង់ ដើម្បីឲ្យអ្នករៀនគោរពកោតខ្លាចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករហូតតទៅ។
តាមពិត ពួកគាត់ចង់បានមាតុភូមិមួយដ៏ល្អប្រសើរជាង គឺមាតុភូមិនៅសូរ៉កាឯណោះ។ ហេតុនេះហើយបានជាអុលឡោះមិនខ្មាសនឹងឲ្យគេហៅទ្រង់ថា ជាម្ចាស់របស់បុព្វបុរសទាំងនោះឡើយ ដ្បិតទ្រង់បានរៀបចំក្រុងមួយសម្រាប់ពួកគាត់រួចទៅហើយ។
អុលឡោះជាអម្ចាស់មានបន្ទូលថា «លុះគ្រានេះកន្លងផុតទៅ យើងនឹងចងសម្ពន្ធមេត្រីជាមួយពូជពង្ស អ៊ីស្រអែលដូចតទៅៈ យើងនឹងដាក់ហ៊ូកុំរបស់យើងទាំងប៉ុន្មាន ក្នុងប្រាជ្ញារបស់ពួកគេ យើងនឹងចារហ៊ូកុំទាំងនោះទុក នៅក្នុងចិត្ដរបស់ពួកគេ យើងនឹងបានទៅជាម្ចាស់របស់ពួកគេ ហើយគេជាប្រជារាស្ដ្ររបស់យើង។
អ្នកដែលមានជ័យជំនះមុខជាបានទទួលមត៌កបែបនេះឯង។ យើងនឹងធ្វើជាម្ចាស់របស់គេ ហើយគេធ្វើជាបុត្ររបស់យើង។