ចូរសរសេរសេចក្ដីទាំងនេះទុក ឲ្យមនុស្សនៅជំនាន់ក្រោយបានដឹង ដើម្បីឲ្យប្រជារាស្ត្រដែលនឹងកកើតឡើងវិញ នាំគ្នាសរសើរតម្កើងអុលឡោះតាអាឡា!
យេរេមា 30:20 - អាល់គីតាប កូនចៅរបស់គេនឹងបានដូចពីដើម សហគមន៍របស់គេនឹងស្ថិតស្ថេរ នៅចំពោះមុខយើង ហើយយើងនឹង ដាក់ទោសអស់អ្នកដែលជិះជាន់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនចៅរបស់គេនឹងបានដូចកាលពីដើម ហើយក្រុមជំនុំរបស់គេនឹងបានតាំងឡើងនៅចំពោះយើង យើងធ្វើនឹងទោសដល់អស់អ្នកណា ដែលសង្កត់សង្កិនគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅរបស់គេនឹងបានដូចពីដើម សហគមន៍របស់គេនឹងស្ថិតស្ថេរ នៅចំពោះមុខយើង ហើយយើងនឹង ដាក់ទោសអស់អ្នកដែលជិះជាន់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនចៅរបស់គេនឹងបានដូចជាកាលពីដើម ហើយពួកជំនុំរបស់គេ នឹងបានតាំងឡើងនៅចំពោះអញ អញនឹងធ្វើទោសដល់អស់អ្នកណាដែលសង្កត់សង្កិនគេ |
ចូរសរសេរសេចក្ដីទាំងនេះទុក ឲ្យមនុស្សនៅជំនាន់ក្រោយបានដឹង ដើម្បីឲ្យប្រជារាស្ត្រដែលនឹងកកើតឡើងវិញ នាំគ្នាសរសើរតម្កើងអុលឡោះតាអាឡា!
កូនចៅយើងខ្ញុំដែលជាអ្នកបម្រើរបស់ទ្រង់ នឹងរស់នៅដោយសុខសាន្ត ហើយទ្រង់នឹងថែរក្សាកូនចៅរបស់គេ រហូតតទៅ។
យើងនឹងឲ្យពួកសង្កត់សង្កិនអ្នក ស៊ីសាច់ខ្លួនឯង ហើយឲ្យគេស្រវឹងនឹងហុតឈាមរបស់ខ្លួន ដូចផឹកស្រាថ្មី។ ពេលនោះ សត្វលោកទាំងអស់នឹងដឹងថា យើងនេះហើយជាអុលឡោះតាអាឡា ដែលសង្គ្រោះ និងលោះអ្នក យើងជាម្ចាស់របស់យ៉ាកកូប ជាម្ចាស់ប្រកបដោយអំណាច។
អុលឡោះតាអាឡាជាម្ចាស់របស់អ្នក គឺម្ចាស់ដែលតែងតែ រកយុត្តិធម៌ឲ្យប្រជារាស្ត្ររបស់ទ្រង់ ទ្រង់មានបន្ទូលថា: យើងលែងឲ្យអ្នកផឹកពីពែង ដែលបណ្ដាលឲ្យអ្នកបាត់ស្មារតី អ្នកនឹងលែងផឹកពីពែងនៃកំហឹង របស់យើងទៀតហើយ។
អ្នកនឹងបានរឹងមាំ ដោយសារសេចក្ដីសុចរិត ហើយអ្នកនឹងមិនភ័យខ្លាចអ្វីឡើយ។ គ្មាននរណាមកសង្កត់សង្កិន មកបំភ័យ ឲ្យអ្នកតក់ស្លុតទៀតទេ។
នៅគ្រានោះ អុលឡោះតាអាឡាបានញែកជនជាតិ អ៊ីស្រអែលទុកសម្រាប់ទ្រង់ ជាផលផ្លែដំបូងរបស់ទ្រង់ អស់អ្នកដែលលួចស៊ីផ្លែនេះ នឹងត្រូវមានទោស ហើយរងទុក្ខវេទនាទៀតផង - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ហេតុនេះ អស់អ្នកដែលលេបត្របាក់អ្នក មុខជាត្រូវគេលេបត្របាក់វិញ បច្ចាមិត្តរបស់អ្នកនឹងជាប់ជាឈ្លើយ ទាំងអស់គ្នា។ អស់អ្នកដែលកំទេចអ្នក នឹងត្រូវគេកំទេចវិញ យើងនឹងធ្វើឲ្យពួកដែលប្លន់អ្នក ត្រូវគេប្លន់វិញដែរ។
យើងនឹងឲ្យពួកគេមានចិត្តគំនិតតែមួយ មានគោលដៅតែមួយ ដើម្បីគោរពកោតខ្លាចយើងរហូតតទៅ។ ដូច្នេះ ពួកគេ ព្រមទាំងកូនចៅរបស់ពួកគេនឹងប្រកបដោយសុភមង្គល។
អុលឡោះតាអាឡាអើយ សូមនាំយើងខ្ញុំឲ្យវិលត្រឡប់មកវិញ នោះយើងខ្ញុំនឹងវិលត្រឡប់មកវិញ សូមប្រទានអាយុជីវិតមកយើងខ្ញុំសាជាថ្មី។
«យើងនឹងពង្រឹងកម្លាំងកូនចៅយូដា យើងនឹងសង្គ្រោះកូនចៅយូសុះ យើងនឹងស្ដារស្ថានភាពរបស់ពួកគេឡើងវិញ ដ្បិតយើងនឹងអាណិតអាសូរពួកគេ។ ពួកគេនឹងប្រៀបដូចជាប្រជាជន ដែលយើងមិនបានបោះបង់ចោលសោះ ដ្បិតយើងជាអុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ យើងនឹងឆ្លើយតបទៅពួកគេវិញ។
យើងនឹងហៅប្រជារាស្ត្ររបស់យើង ឲ្យមកជួបជុំគ្នា ដ្បិតយើងបានរំដោះពួកគេ។ ពួកគេនឹងកើនចំនួនច្រើនឡើងដូចពីដើម។