លោកសេដេគា ជាកូនរបស់លោកក្នាណាបានធ្វើស្នែងដែក ហើយពោលថា៖ «អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: ដោយស្នែងដែកទាំងនេះ អ្នកនឹងវាយកងទ័ពស៊ីរីឲ្យវិនាសសូន្យ!»។
យេរេមា 23:16 - អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «កុំស្ដាប់ពាក្យដែលណាពីទាំងនោះ ថ្លែងប្រាប់អ្នករាល់គ្នាឡើយ! ពួកគេធ្វើឲ្យអ្នករាល់គ្នាយល់ខុស ពួកគេរៀបរាប់អំពីនិមិត្តហេតុ តាមតែចិត្តរបស់គេនឹកឃើញ គឺមិនមែនជាពាក្យរបស់យើងទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ កុំស្តាប់តាមពាក្យរបស់ហោរា ដែលគេថ្លែងទំនាយប្រាប់អ្នករាល់គ្នាឲ្យសោះ គេនាំអ្នករាល់គ្នាឲ្យវង្វេងទេ គេសម្ដែងចេញតែពីការដែលគេនឹកឃើញក្នុងចិត្តគេ មិនមែនជាសេចក្ដីដែលចេញពីព្រះឧស្ឋរបស់ព្រះយេហូវ៉ាឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «កុំស្ដាប់ពាក្យដែលព្យាការីទាំងនោះ ថ្លែងប្រាប់អ្នករាល់គ្នាឡើយ! ពួកគេធ្វើឲ្យអ្នករាល់គ្នាយល់ខុស ពួកគេរៀបរាប់អំពីនិមិត្តហេតុ តាមតែចិត្តរបស់គេនឹកឃើញ គឺមិនមែនជាពាក្យរបស់យើងទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលដូច្នេះថា កុំឲ្យស្តាប់តាមពាក្យរបស់ហោរា ដែលគេទាយប្រាប់ឯងរាល់គ្នាឲ្យសោះ គេនាំឯងរាល់គ្នាឲ្យវង្វេងទេ គេសំដែងចេញតែពីការដែលគេនឹកឃើញក្នុងចិត្តខ្លួនគេ មិនមែនជាសេចក្ដីដែលចេញពីព្រះឱស្ឋ នៃព្រះយេហូវ៉ាឡើយ |
លោកសេដេគា ជាកូនរបស់លោកក្នាណាបានធ្វើស្នែងដែក ហើយពោលថា៖ «អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: ដោយស្នែងដែកទាំងនេះ អ្នកនឹងវាយកងទ័ពស៊ីរីឲ្យវិនាសសូន្យ!»។
ពួកគេបានបោះបង់ចោលហ៊ូកុំរបស់ទ្រង់ ពួកគេផ្តាច់សម្ពន្ធមេត្រី ដែលទ្រង់បានចងជាមួយដូនតារបស់ពួកគេ ពួកគេមិនអើពើនឹងដំបូន្មានដែលទ្រង់ព្រមានពួកគេ ហើយនាំគ្នាបែរទៅគោរពព្រះឥតបានការ ដែលបណ្តាលឲ្យខ្លួនទៅជាឥតបានការដែរ។ ពួកគេជាប់ពាក់ព័ន្ធនឹងប្រជាជាតិនានាដែលនៅជុំវិញ ជាប្រជាជាតិដែលអុលឡោះតាអាឡាបានហាមឃាត់មិនឲ្យពួកគេយកតម្រាប់តាម។
ស្តេចអ៊ីស្រអែលកោះហៅណាពីចំនួនបួនរយនាក់មក ហើយសួរពួកគេថា៖ «តើពួកយើងត្រូវចេញទៅវាយយកក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ ឬមិនត្រូវទៅ?»។ ពួកគេជម្រាបថា៖ «សូមស្តេចទៅចុះ អុលឡោះនឹងប្រគល់ក្រុងនោះ មកក្នុងកណ្តាប់ដៃរបស់ស្តេចមិនខាន»។
អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំវិញថា៖ «ណាពីទាំងនោះថ្លែងសេចក្ដីមិនពិត ពួកគេយកឈ្មោះយើងមកប្រើ ដោយយើងមិនបានចាត់ ឬបង្គាប់ពួកគេឲ្យថ្លែងពាក្យរបស់យើងឡើយ។ សេចក្ដីដែលគេថ្លែងប្រាប់អ្នករាល់គ្នា សុទ្ធតែជានិមិត្តហេតុដ៏អស្ចារ្យក្លែងក្លាយ ពាក្យទស្សន៍ទាយប្រឌិត និងពាក្យឥតបានការ ដែលជាការបោកប្រាស់។
អុលឡោះតាអាឡាមានបន្ទូលថា: តើដូនតារបស់អ្នករាល់គ្នាឃើញយើងធ្វើខុស ត្រង់ណា បានជាពួកគេឃ្លាតចាកពីយើង ហើយបែរទៅគោរពព្រះឥតបានការ ដែលបណ្តាលឲ្យខ្លួនទៅជាឥតបានការ ដូច្នេះ ដែរ?
«យើងពុំបានចាត់ណាពីទាំងនេះទេ តែពួកគេនាំគ្នារត់ទៅ យើងពុំបាននិយាយអ្វីជាមួយពួកគេទេ តែគេនាំគ្នានិយាយក្នុងនាមយើង។
តើណាពីទាំងនោះមានគំនិតបែបណា បានជាគេនៅតែចូលចិត្តថ្លែងពាក្យភូតភរ ថ្លែងពាក្យបោកប្រាស់ តាមទំនើងចិត្តរបស់ខ្លួនដូច្នេះ?
អ្នកទាំងពីរបានប្រព្រឹត្តអំពើដ៏អាស្រូវក្នុងស្រុកអ៊ីស្រអែល គឺប្រព្រឹត្តអំពើផិតក្បត់ជាមួយប្រពន្ធអ្នកដទៃ ហើយពោលពាក្យក្លែងក្លាយក្នុងនាមយើង ដោយយើងមិនបានបង្គាប់ឲ្យគេប្រកាសសោះ។ យើងជាសាក្សីដឹងឮអំពីរឿងនេះមែន! -នេះជាបន្ទូលរបស់អុលឡោះតាអាឡា”»។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលថា: “មិនត្រូវចាញ់បោកពួកណាពី ឬពួកអ្នកទាយ ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នាឡើយ ហើយក៏មិនត្រូវយកចិត្តទុកដាក់នឹងការយល់សប្ដិរបស់អ្នករាល់គ្នាដែរ
តើនរណាមានប្រាជ្ញា អាចយល់ហេតុការណ៍ទាំងនេះបាន? ប្រសិនបើអុលឡោះតាអាឡាមានបន្ទូលតាមរយៈ អ្នកនោះមែន ចូរឲ្យគេពន្យល់មកមើល ហេតុអ្វីបានជាស្រុកទេសវិនាស និងឆេះអស់ ដូចវាលរហោស្ថានដែលគ្មាននរណាដើរកាត់។
ស្ត្រីទាំងឡាយអើយ ចូរនាំគ្នាស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលទ្រង់ មានបន្ទូល! ចូរបង្ហាត់កូនស្រីរបស់នាងឲ្យចេះទ្រហោយំ ចូរបង្រៀនគ្នាទៅវិញទៅមក ឲ្យចេះយំរៀបរាប់
ទ្រង់កំទេចទ្វារក្រុងឲ្យស្រុត កប់ទៅក្នុងដី ព្រមទាំងបំបាក់រនុកទៀតផង។ ស្ដេច និងមន្ត្រី ត្រូវគេកៀរទៅជាឈ្លើយ ក្នុងចំណោមប្រជាជាតិទាំងឡាយ ហ៊ូកុំលែងមានទៀតហើយ សូម្បីតែពួកណាពីក៏លែងនិមិត្ត ឃើញការអស្ចារ្យពីអុលឡោះតាអាឡាទៀតដែរ។
គ្មានណាពីរបស់ជនជាតិអ៊ីស្រអែលទស្សន៍ទាយអំពីក្រុងយេរូសាឡឹម និងរៀបរាប់អំពីនិមិត្តហេតុដែលថាក្រុងនេះនឹងមានសន្តិភាព តែគ្មានសន្តិភាពសោះ! -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ពួកនាងនឹងលែងប្រឌិតនិមិត្តហេតុដ៏ឥតបានការ ហើយក៏លែងទស្សន៍ទាយទៀតដែរ។ យើងនឹងដោះលែងប្រជារាស្ត្ររបស់យើងពីកណ្ដាប់ដៃរបស់ពួកនាង។ ពេលនោះ ពួកនាងនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន»។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា: ណាពីល្ងីល្ងើអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! អ្នករាល់គ្នាទស្សន៍ទាយតាមការនឹកឃើញរបស់ខ្លួន គឺឥតបានឃើញនិមិត្តហេតុពីអុលឡោះឡើយ។
អ្នករាល់គ្នារៀបរាប់ពីនិមិត្តហេតុឥតបានការ និងពាក្យទស្សន៍ទាយបោកប្រាស់។ អ្នករាល់គ្នាតែងពោលថា “នេះជាបន្ទូលរបស់អុលឡោះតាអាឡា” តែអុលឡោះតាអាឡាពុំបានចាត់អ្នករាល់គ្នាមកទេ។ អ្នករាល់គ្នាសង្ឃឹមថា ពាក្យរបស់ខ្លួននឹងសម្រេចជារូបរាង។
ណាពីរបស់គេជាមនុស្សលាក់ពុត គឺប្រកាសអំពីនិមិត្តហេតុក្លែងក្លាយ និងការទស្សន៍ទាយបោកប្រាស់។ ពួកគេពោលថា “អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ” តែអុលឡោះតាអាឡាឥតមានបន្ទូលតាមរយៈពួកគេឡើយ។
អ្នករាល់គ្នានិយមតែហោរាទស្សន៍ទាយ ដែលប្រសប់និយាយកុហកបោកប្រាស់ថា “បើអ្នកយកស្រាទំពាំងបាយជូរ និងស្រាខ្លាំង ឲ្យខ្ញុំផឹក ខ្ញុំនឹងទាយឲ្យស្ដាប់!” អ្នកព្រោកប្រាជ្ញបែបនេះសមគ្នានឹង ប្រជារាស្ត្រនេះណាស់!»។
«ចូរប្រយ័ត្ននឹងពួកណាពីក្លែងក្លាយ គេក្លែងខ្លួនមករកអ្នករាល់គ្នា ដោយពាក់ស្បែកចៀម តែគេមានចិត្ដសាហាវដូចចចក។
ដ្បិតគេបានស្គាល់អុលឡោះ តែពុំបានលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ឲ្យសមនឹងឋានៈរបស់ទ្រង់ទេ ហើយគេក៏ពុំបានអរគុណអុលឡោះទៀតផង។ ផ្ទុយទៅវិញ គេបានវង្វេងទៅតាមការរិះគិតរបស់ខ្លួន ហើយចិត្ដល្ងីល្ងើរបស់គេ ក៏បែរទៅជាងងឹតសូន្យសុងដែរ។
កូនចៅជាទីស្រឡាញ់អើយ សូមកុំជឿអស់អ្នកដែលថា ខ្លួនមានរសអុលឡោះនៅជាមួយនោះឡើយ ត្រូវល្បងលគេមើល ដើម្បីឲ្យដឹងថា រសនេះមកពីអុលឡោះមែនឬយ៉ាងណា ដ្បិតមានណាពីក្លែងក្លាយជាច្រើនបានមកក្នុងលោកនេះ។