Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 9:12 - អាល់គីតាប

12 តើ​នរណា​មាន​ប្រាជ្ញា អាច​យល់​ហេតុ‌ការណ៍​ទាំង​នេះ​បាន? ប្រសិន​បើអុលឡោះ‌តាអាឡា​មាន​បន្ទូល​តាម​រយៈ អ្នក​នោះ​មែន ចូរ​ឲ្យ​គេ​ពន្យល់​មក​មើល ហេតុ​អ្វី​បាន​ជា​ស្រុក​ទេស​វិនាស និង​ឆេះ​អស់ ដូច​វាល​រហោ‌ស្ថាន​ដែល​គ្មាន​នរណា​ដើរ​កាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 តើ​អ្នក​ណា​មាន​ប្រាជ្ញា ដែល​អាច​យល់​សេចក្ដី​នេះ​បាន? តើ​ព្រះ‌ឧស្ឋ​នៃ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ចំពោះ​អ្នក​ណា ដើម្បី​ឲ្យ​គេ​បាន​ថ្លែង​ប្រាប់​តទៅ? ហេតុ​អ្វី​បាន​ជា​ស្រុក​ត្រូវ​វិនាស ហើយ​ឆេះ​សុស​ដូច​ជា​ទី​រហោ‌ស្ថាន ដែល​គ្មាន​អ្នក​ណា​ដើរ​កាត់​ទៀត​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 តើ​នរណា​មាន​ប្រាជ្ញា អាច​យល់​ហេតុ‌ការណ៍​ទាំង​នេះ​បាន? ប្រសិន​បើ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​រយៈ អ្នក​នោះ​មែន ចូរ​ឲ្យ​គេ​ពន្យល់​មក​មើល ហេតុ​អ្វី​បាន​ជា​ស្រុក​ទេស​វិនាស និង​ឆេះ​អស់ ដូច​វាល​រហោ‌ស្ថាន​ដែល​គ្មាន​នរណា​ដើរ​កាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 តើ​អ្នក​ណា​មាន​ប្រាជ្ញា ដែល​អាច​នឹង​យល់​សេចក្ដី​នេះ​បាន តើ​ព្រះ‌ឱស្ឋ​នៃ​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ចំពោះ​អ្នក​ណា ដើម្បី​ឲ្យ​គេ​បាន​ថ្លែង​ប្រាប់​ត​ទៅ ហេតុ​អ្វី​បាន​ជា​ស្រុក​បាន​ត្រូវ​វិនាស ហើយ​ឆេះ​សុស​ដូច​ជា​ទី​រហោ‌ស្ថាន ដល់​ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​ដើរ​កាត់​ទៀត​ដូច្នេះ

សូមមើលជំពូក ចម្លង




យេរេមា 9:12
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ឲ្យ​ទឹក​ដី​ដែល​មាន​ជី‌ជាតិ ក្លាយ​ទៅ​ជា​ទឹក​ដី​ដែល​មាន​សុទ្ធ​តែ​អំបិល ព្រោះ​តែ​គំនិត​អាក្រក់​របស់​អ្នក​ស្រុក​នោះ។


អស់​អ្នក​ដែល​មាន​ប្រាជ្ញា​ត្រូវ​ចង​ចាំ​សេចក្ដី​នេះ​ទុក ហើយ​ស្វែង​យល់​ពី​ស្នា‌ដៃ​ប្រកប​ដោយ ចិត្ត​មេត្តា‌ករុណា​របស់​អុលឡោះ‌តាអាឡា។


ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​នរណា ត្រង‌ត្រាប់​ស្ដាប់​សេចក្ដី​ទាំង​នេះ? ទៅ​អនាគត តើ​មាន​នរណា យក​ចិត្ត​ទុក​ដាក់​ស្ដាប់?


នៅ​ក្នុង​ស្រុក ពួក​គេ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ គ្រប់ៗ​គ្នា អ្នក​ស្រុក​ទាំង​មូល​កាន់​ទុក្ខ ព្រោះ​ត្រូវ​បណ្ដាសា វាល​ស្មៅ​ក្រៀម​ស្ងួត​អស់ ព្រោះ​ប្រជា‌ជន​គិត​តែ​ពី​រត់​ទៅ​រក​អំពើ​អាក្រក់ ហើយ​ក្លា‌ហាន​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា៖ «កុំ​ស្ដាប់​ពាក្យ​ដែល​ណាពី​ទាំង​នោះ ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា​ឡើយ! ពួក​គេ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​យល់​ខុស ពួក​គេ​រៀប​រាប់​អំពី​និមិត្ត‌ហេតុ តាម​តែ​ចិត្ត​របស់​គេ​នឹក​ឃើញ គឺ​មិន​មែន​ជា​ពាក្យ​របស់​យើង​ទេ។


ប្រសិន​បើ​ពួក​គេ​បាន​ជួប​ពិភាក្សា​ជា​មួយ​យើង នោះ​ពួក​គេ​មុខ​ជា​នាំ​ពាក្យ​របស់​យើង​ទៅ ប្រាប់​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​នាំ​ប្រជា‌ជន​នេះ​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់ និង​ងាក​ចេញ​ពី​អំពើ​ទុច្ចរិត​ជា​មិន​ខាន។


ដូច្នេះ ណាពី​ណា​យល់​សុបិន​ឲ្យ​គេ​រៀប​រាប់​ពី​សុបិន​នោះ​ទៅ។ រីឯ​អ្នក​ដែល​ទទួល​ពាក្យ​យើង ត្រូវ​យក​ពាក្យ​នោះ​ទៅ​ថ្លែង​ប្រាប់​ឲ្យ​បាន​ត្រឹម​ត្រូវ។ កុំ​លាយ​អង្កាម និង​អង្ករ​ចូល​គ្នា - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ស្ត្រី​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​ទ្រង់ មាន​បន្ទូល! ចូរ​បង្ហាត់​កូន​ស្រី​របស់​នាង​ឲ្យ​ចេះ​ទ្រហោ​យំ ចូរ​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក ឲ្យ​ចេះ​យំ​រៀប​រាប់


អ្នក​ទាំង​នោះ​នឹង​សំរាល​ទុក្ខ​អ្នក​រាល់​គ្នា តាម​របៀប​ដែល​គេ​រស់​នៅ និង​របៀប​ដែល​គេ​ប្រព្រឹត្ត ហើយ​អ្នក​រាល់​គ្នា​នឹង​យល់​ថា អ្វីៗ​ទាំង​អស់​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​ក្រុង​នេះ​មិន​មែន​ឥត​មូល​ហេតុ​ទេ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


តើ​នរណា​មាន​ប្រាជ្ញា​វាង‌វៃ អាច​ពិចារណា យល់​សេចក្ដី​ទាំង​នេះ​បាន? មាគ៌ា​របស់អុលឡោះ‌តាអាឡាសុទ្ធ​តែ​ទៀង​ត្រង់ មនុស្ស​សុចរិត​នឹង​ដើរ​តាម​មាគ៌ា​នេះ រីឯ​ជន​ទុច្ចរិត​វិញ នឹង​ជំពប់​ជើង​ដួល ព្រោះ​តែ​មាគ៌ា​នេះ​ជា​មិន​ខាន។


ពួក​គេ​បរិភោគ តែ​មិន​ចេះ​ឆ្អែត ពួក​គេ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ តែ​មិន​បាន​ចំរុង‌ចំរើន​ទេ ដ្បិត​ពួក​គេ​បោះ​បង់​ចោល​យើង ដែល​ជាអុលឡោះ‌តាអាឡា ទៅ​ប្រព្រឹត្ត


អ្នក​ភ្ជួរ​រាស់​បាក់​ទឹក​ចិត្ត អ្នក​ដាំ​ចម្ការ​ទំពាំង‌បាយជូរ​សោក​សង្រេង ព្រោះ​គ្មាន​ស្រូវ គ្មាន​ដំណាំ​អ្វី​ដុះ​ទេ ហើយ​នៅ​រដូវ​ចម្រូត ក៏​គ្មាន​អ្វី​ច្រូត​ដែរ។


ទ្រង់​មាន​បន្ទូល​ថា៖ «យើង​បាន​កំទេច​ប្រជា‌ជាតិ​នានា យើង​បំផ្លាញ​ប៉ម​ការពារ​ក្រុង​របស់​ពួក​គេ យើង​ធ្វើ​ឲ្យ​ផ្លូវ​របស់​គេ​នៅ​ស្ងាត់​ជ្រងំ គ្មាន​មនុស្ស​ដើរ! ក្រុង​របស់​គេ​នឹង​ត្រូវ​អន្តរាយ លែង​មាន​ប្រជា‌ជន​រស់​នៅ​ទៀត។


«ពេល​ណា​អ្នក​រាល់​គ្នា​ឃើញ វត្ថុ​ចង្រៃ​ដ៏​គួរ​ស្អប់​ខ្ពើម បាន​ថ្លែង​ទុក (សូម​ឲ្យ​អ្នក​អាន​យល់​ពាក្យ​នេះ​ចុះ!)


ប្រសិន​បើ​ពួក​គេ​មាន​ប្រាជ្ញា នោះ​ពួក​គេ​មុខ​ជា​ពិចារ‌ណា ហើយ​យល់​ថា នៅ​អនាគត តើ​ពួក​គេ​នឹង​ទៅ​ជា​យ៉ាង​ណា។


អ្នក​ណា​អាន​គីតាប​នេះ អ្នក​នោះ​មាន​សុភមង្គល​ហើយ! អស់​អ្នក​ដែល​ស្ដាប់​ពាក្យ​គាត់​ថ្លែង​ក្នុង​នាម​អុលឡោះ ហើយ​ប្រតិបត្ដិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​មក​នេះ ក៏​មាន​សុភមង្គល​ដែរ! ដ្បិត​ពេល​កំណត់​ជិត​មក​ដល់​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម