ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 21:5 - អាល់គីតាប

យើង​នឹង​ប្រើ​អំណាច​របស់​យើង​វាយ​ប្រហារ​អ្នក​រាល់​គ្នា ដោយ​ផ្ទាល់​ដៃ តាម​កំហឹង​ដ៏​ខ្លាំង‌ក្លា​បំផុត​របស់​យើង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​ខ្លួន​យើង​ក៏​ច្បាំង​ត​នឹង​អ្នក​រាល់​គ្នា ដោយ​ដៃ​លូក​ចេញ និង​ដើម​ដៃ​ខ្លាំង​ពូកែ គឺ​ដោយ​កំហឹង សេចក្ដី​ក្រោធ និង​សេចក្ដី​គ្នាន់‌ក្នាញ់​ជា​ខ្លាំង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​នឹង​ប្រើ​ឫទ្ធា‌នុភាព​របស់​យើង​វាយ​ប្រហារ​អ្នក​រាល់​គ្នា ដោយ​ផ្ទាល់​ដៃ តាម​កំហឹង​ដ៏​ខ្លាំង‌ក្លា​បំផុត​របស់​យើង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ខ្លួន​អញ​ក៏​នឹង​ច្បាំង​ត​នឹង​ឯង​រាល់​គ្នា ដោយ​ដៃ​លូក​ចេញ នឹង​ដើម​ដៃ​ខ្លាំង​ពូកែ គឺ​ដោយ​សេចក្ដី​កំហឹង សេចក្ដី​ក្រោធ នឹង​សេចក្ដី​គ្នាន់‌ក្នាញ់​ជា​ខ្លាំង

សូមមើលជំពូក



យេរេមា 21:5
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នេះ ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ថា: “យើង​ជាអុលឡោះ‌តាអាឡា យើង​នឹង​ដោះ​លែង​អ្នក​រាល់​គ្នា​ពី​ការ​ងារ​ដ៏​លំបាក ដែល​ពួក​អេស៊ីប​បង្ខំ​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ យើង​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​ភាព​ជា​ទាសករ​របស់​ជន‌ជាតិ​អេស៊ីប យើង​នឹង​លោះ​អ្នក​រាល់​គ្នា ដោយ​ប្ញទ្ធិ​អំណាច​របស់​យើង។


ប្រសិន​បើ​យើង​មិន​អាណិត​អ្នក​ទេ ម៉្លេះ​សម​យើង​ប្រើ​ជំងឺ​អាសន្ន​រោគ​ប្រហារ​អ្នក និង​ប្រជា‌រាស្ត្រ​របស់​អ្នក ឲ្យ​វិនាស​សូន្យ​ពី​ផែនដី​បាត់​ទៅ​ហើយ។


គឺ​អ្នក​រាល់​គ្នា​ត្រូវ​តែ​ជាប់​ជា​ឈ្លើយ​សឹក ឬ​ស្លាប់​ដោយ​មុខ​ដាវ​ប៉ុណ្ណោះ ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​កំហឹង​របស់​ទ្រង់​នៅ​តែ​ពុំ​ទាន់​ស្ងប់​ដដែល គឺ​អុលឡោះ‌តាអាឡា​នៅ​តែ​លាត​ដៃ ចាំ​វាយ​ប្រដៅ​គេ​ជា‌និច្ច។


ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ‌តាអាឡា ខឹង​ទាស់​នឹង​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ទ្រង់​លើក​ដៃ វាយ​ប្រហារ​ពួក​គេ ពេល​នោះ ភ្នំ​ទាំង‌ឡាយ​នឹង​ត្រូវ​រង្គើ ហើយ​នឹង​មាន​សាក‌សព​ដូច​ជា​សំរាម នៅ​ពាស‌ពេញ​តាម​ដង​ផ្លូវ។ ទោះ​បី​យ៉ាង​នេះ​ក្ដី កំហឹង​របស់ ទ្រង់​នៅ​តែ​មិន​ស្ងប់​ដែរ ទ្រង់​លើក​ដៃ​គំរាម​ពួក​គេ​ដដែល។


ក៏​ប៉ុន្តែ ប្រជា‌រាស្ត្រ​របស់​ទ្រង់​តែងតែ នាំ​គ្នា​បះ‌បោរ ពួក​គេ​ធ្វើ​ឲ្យ​រស​ដ៏‌វិសុទ្ធ​របស់​អុលឡោះ ព្រួយ​ចិត្ត ហើយ​ប្រឆាំង​នឹង​ពួក​គេ​វិញ គឺ​រស​របស់​អុលឡោះ​នេះ​ហើយ​ដែល​បាន​ប្រហារ​ពួក​គេ។


ជន‌ជាតិ​ស៊ីរី​នឹង​វាយ​ពួក​គេ​ពី​ខាង​កើត ហើយ​ជន‌ជាតិ​ភីលី‌ស្ទីន​ពី​ខាង​លិច។ ខ្មាំង​សត្រូវ​ត្របាក់​លេប​អ៊ីស្រ‌អែល។ ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​កំហឹង​របស់​ទ្រង់​នៅ​តែ​ពុំ​ទាន់​ស្ងប់​ដដែល គឺ​អុលឡោះ‌តាអាឡា​នៅ​តែ​លាត​ដៃ ចាំ​វាយ​ប្រដៅ​គេ​ជា‌និច្ច។


ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ‌តាអាឡា មិន​អាណិត​យុវជន​របស់​ពួក​គេ​ឡើយ ទ្រង់​ក៏​មិន​មេត្តា​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ​របស់​ពួក​គេ​ដែរ ដ្បិត​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ទមិឡ និង​ជា​មនុស្ស​ពាល។ មាត់​របស់​ពួក​គេ​ពោល​សុទ្ធ​តែ​ពាក្យ​អាស្រូវ។ ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​កំហឹង​របស់​ទ្រង់​នៅ​តែ​ពុំ​ទាន់​ស្ងប់​ដដែល គឺ​អុលឡោះ‌តាអាឡា​នៅ​តែ​លាត​ដៃ ចាំ​វាយ​ប្រដៅ​គេ​ជា‌និច្ច។


គឺ​ម៉ាណា‌សេ​ស៊ី​សាច់​អេប្រា‌អ៊ីម អេប្រា‌អ៊ីម​ស៊ី​សាច់​ម៉ាណា‌សេ ហើយ​អ្នក​ទាំង​ពីរ​ព្រួត​គ្នា​ស៊ី​សាច់​យូដា ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​កំហឹង​របស់​ទ្រង់​នៅ​តែ​ពុំ​ទាន់​ស្ងប់​ដដែល គឺ​អុលឡោះ‌តាអាឡា​នៅ​តែ​លាត​ដៃ ចាំ​វាយ​ប្រដៅ​គេ​ជា‌និច្ច។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី​ដោយ​អំណាច និង​បារមី​របស់​ទ្រង់។ តើ​មាន​ការ​អស្ចារ្យ​អ្វី​ដែល​ទ្រង់​ធ្វើ​មិន​កើត?


នៅ​គ្រា​ដែល​យើង​ខឹង‌សម្បារ យើង​បាន​កំចាត់‌កំចាយ​ប្រជា‌ជន​នេះ​ឲ្យ​ទៅ​នៅ​គ្រប់​ប្រទេស តែ​យើង​នឹង​ប្រមូល​ពួក​គេ ហើយ​នាំ​ពួក​គេ​វិល​មក​កន្លែង​នេះ​វិញ ឲ្យ​រស់​នៅ​យ៉ាង​សុខ‌សាន្ត។


ពួក​គេ​ប្រហែល​ជា​នាំ​គ្នា​ទូរអា‌អង្វរអុលឡោះ‌តាអាឡា ហើយ​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់ ដ្បិត​ទ្រង់​ខឹង​យ៉ាង​ខ្លាំង​ទាស់​នឹង​ប្រជា‌ជន​នេះ»។


ទោះ​បី​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​កង‌ទ័ព​ខាល់ដេ​ទាំង​មូល ដែល​មក​ច្បាំង​នឹង​អ្នក​រាល់​គ្នា ត្រូវ​បរា‌ជ័យ​នៅ​សល់​តែ​អ្នក​របួស​ក្ដី ក៏​ពួក​គេ​អាច​ក្រោក​ឡើង ចាក​ចេញ​ពី​ជំរំ​របស់​ខ្លួន មក​ដុត​កំទេច​ក្រុង​នេះ​បាន​ដែរ”»។


ពេល​ណា​យើង​ដាក់​ទោស​អ្នក​ស្រុក​នេះ ផ្ទះ​របស់​គេ​នឹង​ត្រូវ​អ្នក​ផ្សេង​មក​រស់​នៅ ហើយ​ចម្ការ និង​ប្រពន្ធ​របស់​គេ ក៏​នឹង​បាន​ទៅ​ជា​កម្មសិទ្ធិ​របស់​អ្នក​ផ្សេង​ដែរ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ក្នុង​ពេល​ទ្រង់​ខឹង​យ៉ាង​ខ្លាំង ទ្រង់​បាន​បំបាក់​កម្លាំង​របស់​អ៊ីស្រ‌អែល ទ្រង់​លែង​ជួយ​ពួក​គេ ឲ្យ​តទល់​នឹង​ខ្មាំង​សត្រូវ​ទៀត​ហើយ។ ទ្រង់​បាន​ធ្វើ​ឲ្យ​ភ្លើង​ឆាប‌ឆេះ​គ្រប់​ទិស‌ទី នៅ​ក្នុង​ស្រុក​របស់​យ៉ាកកូប។


យើង​នឹង​វាយ​បំបាក់​ធ្នូ​ដែល​អ្នក​កាន់​នៅ​ដៃ​ឆ្វេង ហើយ​ជំរុះ​ព្រួញ​ពី​ដៃ​ស្ដាំ​របស់​អ្នក។


ហេតុ​នេះ​ហើយ​បាន​ជា​យើង​ដែល​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​ប្រាប់​ថា យើង​ក៏​ប្រឆាំង​នឹង​អ្នក​ដែរ យើង​នឹង​ដាក់​ទោស​អ្នក​ឲ្យ​ប្រជា‌ជាតិ​នានា​ឃើញ។


ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត្ន​ខ្លួន កុំ​បំភ្លេច​សម្ពន្ធ​មេត្រី​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​បាន​ចង​ជា​មួយ​អ្នក​ឲ្យ​សោះ។ កុំ​ធ្វើ​រូប​ចម្លាក់ ឬ​រូប​តំណាង​អ្វី​មួយ ផ្ទុយ​ពី​បន្ទូល​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​បាន​ហាម​ឡើយ


តើ​ដែល​មាន​ព្រះ​ណា​ខិត​ខំ​រំដោះ​ប្រជា‌ជាតិ​មួយ ចេញ​ពី​ប្រជា‌ជាតិ​មួយ​ទៀត ឲ្យ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ទ្រង់ ដោយ​ធ្វើ​ការ​អស្ចារ្យ ទី​សំគាល់​អស្ចារ្យ ហើយ​ប្រយុទ្ធ​ជំនួស​គេ ដោយ​អំណាច និង​តេជា‌នុភាព​ដ៏​ខ្លាំង​ក្លា​គួរ​ស្ញែង​ខ្លាច ដូចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីបឲ្យ​អ្នក​ឃើញ​បែប​នេះ​ឬ​ទេ?