ចូរកាន់ចិត្តភក្ដី និងចិត្តសច្ចៈជានិច្ច គឺត្រូវចារឹកគុណសម្បត្តិនេះជាប់ក្នុងចិត្ត ដូចពាក់គ្រឿងអលង្ការជាប់នៅនឹងកដែរ។
យេរេមា 17:1 - អាល់គីតាប «អំពើបាបរបស់ជនជាតិយូដា មានចារឹកទុកដូចអក្សរចារឹក លើថ្ម ដោយដែកដែលមានត្បូងពេជ្រ នៅខាងចុង។ អំពើបាបនេះបានចារឹកទុកក្នុងចិត្តរបស់ពួកគេ និងនៅលើជ្រុងអាសនៈរបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អំពើបាបរបស់ពួកយូដាបានចារឹកទុក ដោយដែកចារមានចុងពេជ្រ គឺបានចារឹកទុកនៅបន្ទះចិត្តគេ ហើយនៅស្នែងអាសនារបស់គេដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «អំពើបាបរបស់ជនជាតិយូដា មានចារឹកទុកដូចអក្សរចារឹក លើថ្ម ដោយដែកដែលមានត្បូងពេជ្រ នៅខាងចុង។ អំពើបាបនេះបានចារឹកទុកក្នុងចិត្តរបស់ពួកគេ និងនៅលើជ្រុងអាសនៈរបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អំពើបាបរបស់ពួកយូដាបានចារឹកទុក ដោយដែកចារមានចុងជាពេជ្រ គឺបានចារឹកទុកនៅបន្ទះចិត្តគេ ហើយនៅស្នែងអាសនារបស់គេដែរ |
ចូរកាន់ចិត្តភក្ដី និងចិត្តសច្ចៈជានិច្ច គឺត្រូវចារឹកគុណសម្បត្តិនេះជាប់ក្នុងចិត្ត ដូចពាក់គ្រឿងអលង្ការជាប់នៅនឹងកដែរ។
យើងបានចារឈ្មោះអ្នក នៅលើបាតដៃរបស់យើង ហើយយើងតែងតែនឹកគិតដល់កំពែង របស់អ្នកជានិច្ច។
យូដាអើយ អ្នកមានព្រះច្រើនដូចចំនួនក្រុង! យេរូសាឡឹមអើយ អ្នកមានអាសនៈសម្រាប់សែនព្រះបាលដ៏គួរឲ្យអាម៉ាស់ ច្រើនដូចចំនួនផ្លូវ!»។
ទោះបីអ្នកយកមេសាប៊ូដ៏ច្រើន មកលាងសំអាត និងជម្រះខ្លួនក្ដី ក៏កំហុសរបស់អ្នកនៅជាប់ដូចក្អែលកាន់ ចំពោះមុខយើងជានិច្ច - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
សម្ពន្ធមេត្រីថ្មី ដែលយើងនឹងចងជាមួយប្រជាជនអ៊ីស្រអែលនៅពេលខាងមុខ មានដូចតទៅ: យើងនឹងដាក់ហ៊ូកុំរបស់យើងនៅក្នុងជម្រៅចិត្តរបស់ពួកគេ យើងនឹងចារហ៊ូកុំនោះក្នុងចិត្តគំនិតរបស់ពួកគេ យើងនឹងធ្វើជាម្ចាស់របស់ពួកគេ ពួកគេធ្វើជាប្រជារាស្ត្ររបស់យើង - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
អុលឡោះតាអាឡាមានបន្ទូលថា៖ «យេរូសាឡឹមអើយ! ចូរជម្រះអំពើអាក្រក់ចេញពីចិត្តរបស់អ្នក ដើម្បីទទួលការសង្គ្រោះ! តើអ្នកទុកឲ្យគំនិតអាស្រូវនេះ នៅក្នុងខ្លួនអ្នកដល់កាលណាទៀត?
យើងបាននិយាយទៅកាន់ពួកណាពី យើងបានសំដែងនិមិត្តហេតុដ៏អស្ចារ្យជាច្រើន ហើយយើងក៏បានចោទជាប្រស្នា តាមរយៈពួកណាពីដែរ»។
ពួកគេមិនចេះគិតថា យើងនឹកចាំពី អំពើអាក្រក់ទាំងប៉ុន្មានដែលពួកគេប្រព្រឹត្ត។ ឥឡូវនេះ អំពើបាបរបស់ពួកគេ ឡោមព័ទ្ធពួកគេជុំជិតហើយ យើងមើលឃើញអំពើទាំងនោះយ៉ាងច្បាស់។
អេប្រាអ៊ីមបានសង់អាសនៈកាន់តែច្រើនឡើងៗ ដើម្បីឲ្យរួចពីបាប តែអាសនៈទាំងនោះក្លាយទៅជាកន្លែង ដែលនាំឲ្យគេប្រព្រឹត្តអំពើបាបទៅវិញ!
អ៊ីមុាំយកម្រាមដៃជ្រលក់ក្នុងឈាមសត្វ ដែលធ្វើជាគូរបានរំដោះបាប ហើយលាបឈាមនោះលើស្នែងអាសនៈសម្រាប់ធ្វើគូរបានដុត រួចគាត់យកឈាមទៅចាក់ត្រង់ជើងអាសនៈនោះ។
ពួកគេតាំងចិត្តរឹងដូចដុំថ្ម ពួកគេមិនព្រមស្ដាប់តាមហ៊ូកុំ និងបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ថ្លែងតាមរយៈណាពីនៅជំនាន់មុន ដោយរសរបស់ទ្រង់ឡើយ។ ហេតុនេះហើយបានជាអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ទ្រង់ខឹងយ៉ាងខ្លាំងទាស់នឹងពួកគេ។
បងប្អូនពិតជាលិខិតរបស់អាល់ម៉ាហ្សៀសមែន ជាលិខិតដែលគាត់សរសេរផ្ញើ មកតាមកិច្ចការដែលយើងបំពេញ។ លិខិតនេះមិនមែនសរសេរដោយទឹកខ្មៅទេ គឺសរសេរឡើងដោយរសរបស់អុលឡោះដ៏នៅអស់កល្បជានិច្ច មិនមែនជាលិខិតសរសេរនៅលើផ្ទាំងថ្មទេ គឺសរសេរក្នុងសាច់ ក្នុងដួងចិត្ដរបស់បងប្អូន។