គេប្រៀបបាននឹងរុក្ខជាតិដ៏រឹងមាំ ព្រោះសម្បូណ៌កំដៅថ្ងៃ ហើយបែកមែកសាខាពាសពេញឧទ្យាន។
យេរេមា 11:16 - អាល់គីតាប អុលឡោះតាអាឡាបានដាក់ឈ្មោះឲ្យអ្នកថា “ដើមអូលីវស្រស់បំព្រង មានផ្លែដ៏ល្អ” ប៉ុន្តែ ទ្រង់នឹងដុតបំផ្លាញដើមអូលីវនេះ ដោយស្នូរសន្ធឹកលាន់ឮឡើងយ៉ាងខ្លាំង ហើយមែករបស់វាត្រូវហិនហោចខ្ទេចខ្ទីអស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាបានដាក់ឈ្មោះឲ្យអ្នកថា ដើមអូលីវខ្ចីជាដើមល្អមើល មានផ្លែដ៏ល្អ តែព្រះអង្គបានបង្កាត់ភ្លើងបញ្ឆេះអស់ទៅ ដោយឮសូរសន្ធឹកយ៉ាងខ្លាំង ហើយមែកវាត្រូវបាក់អស់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់បានដាក់ឈ្មោះឲ្យអ្នកថា “ដើមអូលីវស្រស់បំព្រង មានផ្លែដ៏ល្អ” ប៉ុន្តែ ព្រះអង្គនឹងដុតបំផ្លាញដើមអូលីវនេះ ដោយស្នូរសន្ធឹកលាន់ឮឡើងយ៉ាងខ្លាំង ហើយមែករបស់វាត្រូវហិនហោចខ្ទេចខ្ទីអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់បានដាក់ឈ្មោះឲ្យឯងថា ដើមអូលីវខ្ចីជាដើមល្អមើល មានផ្លែដ៏ល្អ តែទ្រង់បានបង្កាត់ភ្លើងបញ្ឆេះអស់ទៅ ដោយសូរគ្រុំគ្រាំយ៉ាងខ្លាំង ហើយមែកវាត្រូវបាក់អស់ |
គេប្រៀបបាននឹងរុក្ខជាតិដ៏រឹងមាំ ព្រោះសម្បូណ៌កំដៅថ្ងៃ ហើយបែកមែកសាខាពាសពេញឧទ្យាន។
រីឯខ្ញុំវិញ ខ្ញុំស្ថិតនៅក្នុងដំណាក់ របស់អុលឡោះ ប្រៀបដូចជាដើមអូលីវដែលមានស្លឹកខៀវខ្ចី ខ្ញុំពឹងផ្អែកលើចិត្តមេត្តាករុណា របស់អុលឡោះរហូតតទៅ។
សូមឲ្យខ្មាំងសត្រូវដែលបានដុតបំផ្លាញ និងកាប់ឆ្ការចម្ការទំពាំងបាយជូរនេះ ត្រូវវិនាសសូន្យទៅ នៅពេលទ្រង់គំរាមកំហែងពួកគេ។
សូមដាក់ដៃលើមនុស្ស ដែលស្ថិតនៅខាងស្ដាំទ្រង់ គឺលើកូនមនុស្សដែលទ្រង់បានពង្រឹង ឲ្យមាំមួនឡើង។
ដ្បិតខ្មាំងសត្រូវរបស់ទ្រង់ កំពុងតែធ្វើសកម្មភាព អស់អ្នកដែលស្អប់ទ្រង់ កំពុងតែនាំគ្នាបះបោរ។
ពេលមែកឈើងាប់ វាបាក់ធ្លាក់ពីដើម ស្រីៗមកប្រមូលយកទៅដុត។ ប្រជាជននេះមិនដឹងខុសត្រូវអ្វីសោះ ហេតុនេះហើយបានជាអុលឡោះជាម្ចាស់របស់ពួកគេ លែងអាណិតមេត្តាពួកគេ ម្ចាស់ដែលបានបង្កើតពួកគេមក លែងអត់អោនដល់ពួកគេទៀតហើយ។
យើងបានដាំអ្នក ហើយអ្នកប្រៀបបាននឹង ទំពាំងបាយជូរមួយដើមដ៏ល្អប្រណីត គឺដើមទំពាំងបាយជូរសុទ្ធ ចុះហេតុដូចម្ដេចបានជាអ្នកប្រែជា ដើមទំពាំងបាយជូរក្លាយ ដែលគ្មានផ្លែល្អទៅវិញដូច្នេះ?
យើងនឹងដាក់ទោសអ្នករាល់គ្នា តាមអំពើដែលអ្នករាល់គ្នាប្រព្រឹត្ត យើងនឹងដុតព្រៃរបស់អ្នករាល់គ្នា ឲ្យឆេះរាលដាលជុំវិញអ្នករាល់គ្នា” - នេះជាបន្ទូលរបស់អុលឡោះតាអាឡា»។
ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលទៀតថា៖ «យើងជះកំហឹងដ៏ខ្លាំងរបស់យើងមកលើកន្លែងនេះ គឺលើមនុស្ស សត្វ ព្រៃព្រឹក្សា និងដំណាំដែលដុះចេញពីដី។ កំហឹងនេះប្រៀបបាននឹងភ្លើង ដែលឆេះពុំរលត់ឡើយ»។
ពួកគេបែកមែកសាខា ល្អដូចដើមអូលីវ និងមានគន្ធពិដោរក្រអូប ដូចព្រៃនៅស្រុកលីបង់។
ពូថៅនៅជិតគល់ឈើជាស្រេច ដើមណាមិនផ្ដល់ផ្លែល្អទេ នឹងត្រូវកាប់រំលំ ហើយបោះទៅក្នុងភ្លើង។
អ្នកណាមិនស្ថិតនៅជាប់នឹងខ្ញុំ អ្នកនោះប្រៀបដូចជាមែក ដែលគេបោះចោលទៅខាងក្រៅ ហើយស្វិតក្រៀម។ បន្ទាប់មក គេរើសមែកទាំងនោះបោះទៅក្នុងភ្លើងឆេះអស់ទៅ។
អ្នកដាំអូលីវពាសពេញស្រុក តែអ្នកនឹងពុំបានកៀបផ្លែយកប្រេងទេ ដ្បិតផ្លែអូលីវរបស់អ្នកនឹងជ្រុះអស់។
អ្នកទាំងពីរនេះ គឺជាដើមអូលីវទាំងពីរ និងជាជើងចង្កៀងទាំងពីរដែលស្ថិតនៅខាងមុខអុលឡោះជាអម្ចាស់នៃផែនដី។