Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហូសេ 14:6 - អាល់គីតាប

6 ពួក​គេ​បែក​មែក​សាខា ល្អ​ដូច​ដើម​អូលីវ និង​មាន​គន្ធ‌ពិដោរ​ក្រអូប ដូច​ព្រៃ​នៅ​ស្រុក​លីបង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 មែក​របស់​គេ​នឹង​ត្រសាយ​ចេញ​ទៅ ឯ​លម្អ​របស់​គេនឹង​បាន​ដូច​ដើម​អូលីវ ហើយ​មាន​ក្លិន​ដូច​ក្លិន​នៅ​ព្រៃ​ល្បាណូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ពួក​គេ​បែក​មែក​សាខា ល្អ​ដូច​ដើម​អូលីវ និង​មាន​គន្ធ‌ពិដោរ​ក្រអូប ដូច​ព្រៃ​នៅ​ស្រុក​លីបង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 មែក​គេ​នឹង​ត្រសាយ​ចេញ​ទៅ ឯ​លំអ​របស់​គេ នឹង​បាន​ដូច​ជា​ដើម​អូលីវ ហើយ​នឹង​មាន​ក្លិន ដូច​ជា​ព្រៃ​ល្បាណូន

សូមមើលជំពូក ចម្លង




ហូសេ 14:6
19 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកកូប​ក៏​ខិត​ទៅ​ជិត​ឪពុក ហើយ​ថើប​គាត់។ ពេល​នោះ អ៊ីសា‌ហាក់​ស្គាល់​ក្លិន​សម្លៀក​បំពាក់​របស់​អេសាវ ក៏​ឲ្យ​ពរ​យ៉ាកកូប ដូច​តទៅ​នេះ៖ «ក្លិន​របស់​កូន​ប្រៀប​បាន​នឹង​ក្លិន​ចម្ការ មួយ​ដែល​ទទួល​ពរ​ពីអុលឡោះ‌តាអាឡា។


នៅ​ក្នុង​ផ្ទះ ភរិយា​របស់​អ្នក​ប្រៀប​ដូច​ជា​ដើម ទំពាំង‌បាយជូរ​ដែល​មាន​ផ្លែ​ជា​ច្រើន ហើយ​នៅ​ជុំ‌វិញ​តុ កូន​ប្រុសៗ​របស់​អ្នក ក៏​ប្រៀប​បាន​នឹង​ដើម​អូលីវ​តូចៗ​ដែរ។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​ស្ថិត​នៅ​ក្នុង​ដំណាក់ របស់​អុលឡោះ ប្រៀប​ដូច​ជា​ដើម​អូលីវ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី ខ្ញុំ​ពឹង​ផ្អែក​លើ​ចិត្ត​មេត្តា‌ករុណា របស់​អុលឡោះ​រហូត​ត​ទៅ។


មនុស្ស​សុចរិត​នឹង​បាន​រីក​ដុះ‌ដាល​ឡើង ដូច​ដើម​ត្នោត ហើយ​ចំរើន​ធំ​ឡើង ដូច​ដើម​តាត្រៅ​នៅ​ស្រុក​លីបង់។


នៅ​អនាគត​កាល ពូជ‌ពង្ស​របស់​យ៉ាកកូប នឹង​ចាក់​ឫស ពូជ‌ពង្ស​របស់​អ៊ីស្រ‌អែល នឹង​មាន​ពន្លក​ដុះ​ចេញ​មក រួច​មាន​ផ្កា មាន​ផ្លែ​ពាស‌ពេញ​លើ​ផែនដី។


ចូរ​មាន​ផ្កា​ដុះ​ដេរ‌ដាស ហើយ​ត្រេក​អរ​សប្បាយ ព្រម​ទាំង​បន្លឺ​សំឡេង​ច្រៀង​ដោយ​រីក‌រាយ ដ្បិត​អុលឡោះ​ប្រទាន​ឲ្យ​ទឹក​ដី​នេះ រុង‌រឿង​ដូច​ព្រៃ​នៅ​ភ្នំ​លីបង់ មាន​សោភណ‌ភាព​ដូច​ព្រៃ​ព្រឹក្សា​នៅ​ភ្នំ​កើមែល និង​ដូច​ចម្ការ​ដំណាំ​នៅ​វាល​ទំនាប​សារ៉ូន​ដែរ។ ពេល​នោះ ប្រជា‌ជន​នឹង​ឃើញ សិរី‌រុង‌រឿង និង​ភាព​ថ្កុំ‌ថ្កើង​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង។


កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ក្រុង​យេរូ‌សាឡឹម បាន​សុខ‌សាន្ត​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​សប្បាយ​រីក‌រាយ ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង​ឡើង​វិញ ដូច​ស្មៅ​លាស់​ស្រស់​បំព្រង។ អុលឡោះ‌តាអាឡា​នឹង​សំដែង​អំណាច ឲ្យ​អ្នក​បម្រើ​របស់​ទ្រង់​ឃើញ តែ​ទ្រង់​សំដែង​កំហឹង​ទាស់​នឹង ខ្មាំង​សត្រូវ​របស់​ទ្រង់។


អុលឡោះ‌តាអាឡា​បាន​ដាក់​ឈ្មោះ​ឲ្យ​អ្នក​ថា “ដើម​អូលីវ​ស្រស់​បំព្រង មាន​ផ្លែ​ដ៏​ល្អ” ប៉ុន្តែ ទ្រង់​នឹង​ដុត​បំផ្លាញ​ដើម​អូលីវ​នេះ ដោយ​ស្នូរ​សន្ធឹក​លាន់​ឮ​ឡើង​យ៉ាង​ខ្លាំង ហើយ​មែក​របស់​វា​ត្រូវ​ហិន‌ហោច​ខ្ទេច‌ខ្ទី​អស់។


យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្គាល់អុលឡោះ‌តាអាឡា ឲ្យ​បាន​ច្បាស់ ទ្រង់​ប្រាកដ​ជា​មក​ជួយ​ពួក​យើង គឺ​ពិត​ដូច​ថ្ងៃ​រះ។ ទ្រង់​នឹង​មក​ប្រោស​ពួក​យើង ដូច​ភ្លៀង​ធ្លាក់​ស្រោច​ស្រព​ផែនដី​តាម​រដូវ​កាល”។


អ៊ីសា​មាន​ប្រសាសន៍​ជា​ពាក្យ​ប្រស្នា​មួយ​ទៀត​ទៅ​គេ​ថា៖ «នគរ​នៃ​អុលឡោះ​ប្រៀប​បី​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង​ដ៏​ល្អិត ដែល​បុរស​ម្នាក់​យក​ទៅ​ដាំ​ក្នុង​ចម្ការ​របស់​ខ្លួន។


«ខ្ញុំ​ហ្នឹង​ហើយ​ជា​ដើម​ទំពាំង‌បាយជូរ​ដ៏​ពិត​ប្រាកដ រីឯ​អុលឡោះ​ជា​បិតា​ខ្ញុំ ជា​ម្ចាស់​ចម្ការ។


ខ្ញុំ​បាន​ទទួល​សព្វ​គ្រប់​ទាំង​អស់​ហើយ ហើយ​ខ្ញុំ​មាន​បរិបូណ៌​ថែម​ទៀត ឥឡូវ​នេះ​ខ្ញុំ​មាន​រឹត​តែ​ច្រើន ដោយ​បាន​ទទួល​អំណោយ​ពី​បង​ប្អូន​តាម​រយៈ​លោក​អេប៉ោ‌ប្រូឌីត។ អំណោយ​ទាំង​នេះ​ប្រៀប​បី​ដូច​ជា​ក្លិន​ក្រអូប​ឈ្ងុយ‌ឈ្ងប់ ជា​គូរបាន​ដែល​អុលឡោះ​គាប់​ចិត្ត និង​យល់​ព្រម​ទទួល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម