Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 28:40 - អាល់គីតាប

40 អ្នក​ដាំ​អូលីវ​ពាស​ពេញ​ស្រុក តែ​អ្នក​នឹង​ពុំ​បាន​កៀប​ផ្លែ​យក​ប្រេង​ទេ ដ្បិត​ផ្លែ​អូលីវ​របស់​អ្នក​នឹង​ជ្រុះ​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

40 អ្នក​នឹង​មាន​ដើម​អូលីវ នៅ​ពេញ​ស្រុក​របស់​អ្នក តែ​នឹង​គ្មាន​ប្រេង​លាប​ខ្លួន​សោះ ដ្បិតផ្លែ​អូលីវ​នឹង​ជ្រុះ​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

40 អ្នក​ដាំ​អូលីវ​ពាស‌ពេញ​ស្រុក តែ​អ្នក​នឹង​ពុំ​បាន​គាប​ផ្លែ​យក​ប្រេង​ទេ ដ្បិត​ផ្លែ​អូលីវ​របស់​អ្នក​នឹង​ជ្រុះ​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

40 ឯង​នឹង​មាន​ដើម​អូលីវ​នៅ​ពេញ​ក្នុង​ស្រុក​ឯង តែ​មិន​បាន​យក​ប្រេង​មក​លាប​ខ្លួន​សោះ ដ្បិត​ក្តឹប​នឹង​ជ្រុះ​រុះ​ទាំង​អស់​ទៅ

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 28:40
4 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ស្រា​ទំពាំង‌បាយជូរ​ផឹក​ឲ្យ​សប្បាយ​ចិត្ត មាន​ប្រេង​សម្រាប់​លាប​មុខ​ឲ្យ​បាន​ស្រស់​ស្អាត ព្រម​ទាំង​ម្ហូប​អាហារ​បរិភោគ​ឲ្យ​មាន​កម្លាំង។


ទ្រង់​រៀបចំ​ពិធី​ជប់‌លៀង​ឲ្យ​ខ្ញុំ នៅ​មុខ​បច្ចា‌មិត្ត​របស់​ខ្ញុំ ទ្រង់​បាន​ចាក់​ប្រេង​លើ​ខ្ញុំ ដើម្បី​លើក​កិត្តិយស​ខ្ញុំ ហើយ​ទ្រង់​បាន​បំពេញ​ពែង ខ្ញុំ​យ៉ាង​ហូរ‌ហៀរ។


អុលឡោះ‌តាអាឡា​បាន​ដាក់​ឈ្មោះ​ឲ្យ​អ្នក​ថា “ដើម​អូលីវ​ស្រស់​បំព្រង មាន​ផ្លែ​ដ៏​ល្អ” ប៉ុន្តែ ទ្រង់​នឹង​ដុត​បំផ្លាញ​ដើម​អូលីវ​នេះ ដោយ​ស្នូរ​សន្ធឹក​លាន់​ឮ​ឡើង​យ៉ាង​ខ្លាំង ហើយ​មែក​របស់​វា​ត្រូវ​ហិន‌ហោច​ខ្ទេច‌ខ្ទី​អស់។


សាប​ព្រោះ តែ​ពុំ​អាច​ច្រូត​យក​ផល​បាន​ទេ អ្នក​កិន​ផ្លែ​អូលីវ តែ​មិន​បាន​ប្រើ​ប្រេង​នេះ អ្នក​ជាន់​ផ្លែ​ទំពាំង‌បាយជូរ តែ​មិន​បាន​ផឹក​ស្រា​នេះ​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម