យ៉ាកកូបបានកាច់មែករាំង មែកស្វាយចន្ទី និងមែកចំបក់ស្រស់ៗ យកមកលួសសំបកឲ្យឃើញឆ្នូតលាយនឹងសាច់សៗ។
យេរេមា 1:11 - អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំដូចតទៅនេះ៖ «យេរេមាអើយ តើអ្នកឃើញអ្វី?»។ ខ្ញុំឆ្លើយវិញថា៖ «ខ្ញុំឃើញស្វាយចន្ទីមួយមែក»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ «យេរេមាអើយ តើអ្នកឃើញអ្វី?» ខ្ញុំទូលតបថា៖ «ទូលបង្គំឃើញឈើចំបក់ មួយមែក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅនេះ៖ «យេរេមាអើយ តើអ្នកឃើញអ្វី?»។ ខ្ញុំឆ្លើយវិញថា៖ «ទូលបង្គំឃើញស្វាយចន្ទីមួយ មែក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មួយទៀត ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំ សួរថា យេរេមាអើយ តើឯងឃើញអ្វីនុ៎ះ នោះខ្ញុំទូលតបថា ទូលបង្គំឃើញដំបងឈើចំបក់១ |
យ៉ាកកូបបានកាច់មែករាំង មែកស្វាយចន្ទី និងមែកចំបក់ស្រស់ៗ យកមកលួសសំបកឲ្យឃើញឆ្នូតលាយនឹងសាច់សៗ។
រីឯពាក្យរបស់យើងក៏ដូច្នោះដែរ គឺពាក្យដែលចេញពីមាត់របស់យើង នឹងមិនវិលត្រឡប់មករកយើងវិញឡើយ ដរាបណាទាល់តែបានសម្រេច តាមបំណងរបស់យើងជាមុនសិន គឺបំពេញកិច្ចការដែលយើងចាត់ឲ្យមកធ្វើរួចរាល់សព្វគ្រប់។
អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ «យេរេមាអើយ តើអ្នកឃើញអ្វីខ្លះ?»។ ខ្ញុំជម្រាបទ្រង់វិញថា៖ «ខ្ញុំឃើញផ្លែឧទុម្ពរ។ មួយចំនួនជាផ្លែដ៏ល្អៗ មួយចំនួនទៀតជាផ្លែអាក្រក់ ដែលពុំអាចបរិភោគបាន»។
យើងអុលឡោះតាអាឡាជាម្ចាស់ ការអ្វីដែលយើងថ្លែងតែងតែសម្រេចជារូបរាង ឥតបង្អង់ឡើយ។ ពិតមែនហើយ យើងនឹងសម្រេចតាមពាក្យរបស់យើង ក្នុងពេលអ្នករាល់គ្នាដែលជាពូជអ្នកបះបោរ នៅមានជីវិតនៅឡើយ» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ហេតុនេះ ចូរប្រាប់ពួកគេថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: អ្វីៗដែលយើងថ្លែងតែងតែសម្រេចជារូបរាង ឥតបង្អង់ឡើយ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
នុ៎ះន៍ថ្ងៃកំណត់! ថ្ងៃកំណត់មកដល់ហើយ! ពេលដែលត្រូវវិនាសមកដល់ហើយ អំពើឃោរឃៅកាន់តែរីកចំរើន មនុស្សព្រហើនកើនដល់កំរិត!
អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ «អេម៉ុសអើយ តើអ្នកឃើញអ្វី?»។ ខ្ញុំជម្រាបថា «ខ្ញុំឃើញខ្សែកូនតឹង»។ អុលឡោះជាម្ចាស់របស់ខ្ញុំមានបន្ទូលថា៖ «យើងនឹងយកខ្សែកូនតឹងមកស្ទង់អ៊ីស្រអែលជាប្រជារាស្ត្ររបស់យើង ដ្បិតយើងលែងអធ្យាស្រ័យឲ្យពួកគេទៀតហើយ។
ទ្រង់មានបន្ទូលមកខ្ញុំថា៖ «អេម៉ុសអើយ តើអ្នកឃើញអ្វី?» ខ្ញុំជម្រាបទ្រង់ថា៖ «ខ្ញុំឃើញកំប្រោង មួយ មានពេញដោយផ្លែឈើទុំ» អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ «ចុងបញ្ចប់របស់អ៊ីស្រអែល ជាប្រជារាស្ដ្ររបស់យើង ជិតមកដល់ហើយ យើងនឹងមិនអធ្យាស្រ័យឲ្យគេទៀតទេ។
ម៉ាឡាអ៊ីកាត់នោះពោលមកខ្ញុំថា៖ «តើអ្នកឃើញអ្វី?»។ ខ្ញុំឆ្លើយថា៖ «ខ្ញុំឃើញជើងចង្កៀង មួយធ្វើអំពីមាស នៅចុងខាងលើ មានកន្លែងដាក់ប្រេង និងក្បាលចង្កៀងប្រាំពីរ ហើយមានបំពង់បញ្ឆេះប្រាំពីរភ្ជាប់ទៅនឹងក្បាលចង្កៀងដែលនៅចុងខាងលើ។
ម៉ាឡាអ៊ីកាត់សួរខ្ញុំថា «តើអ្នកឃើញអ្វី?»។ ខ្ញុំតបថា «ខ្ញុំឃើញក្រាំងមួយកំពុងហោះ»។ ក្រាំងនោះមានបណ្ដោយម្ភៃហត្ថ និងទទឹងដប់ហត្ថ។
នៅថ្ងៃបន្ទាប់ ពេលម៉ូសាចូលទៅក្នុងជំរំនៃសន្ធិសញ្ញា លោកឃើញដំបងរបស់ហារូន ដែលជាតំណាងកុលសម្ព័ន្ធលេវីមានពន្លកចេញផ្កា ហើយមានទាំងផ្លែទៀតផង។