Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេម៉ុស 7:8 - អាល់គីតាប

8 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «អេម៉ុស​អើយ តើ​អ្នក​ឃើញ​អ្វី?»។ ខ្ញុំ​ជម្រាប​ថា «ខ្ញុំ​ឃើញ​ខ្សែ​កូន​តឹង»។ អុលឡោះ​ជា​ម្ចាស់​របស់​ខ្ញុំ​មាន​បន្ទូល​ថា៖ «យើង​នឹង​យក​ខ្សែ​កូន​តឹង​មក​ស្ទង់​អ៊ីស្រ‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង ដ្បិត​យើង​លែង​អធ្យា‌ស្រ័យ​ឲ្យ​ពួក​គេ​ទៀត​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ហើយ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សួរ​ខ្ញុំ​ថា៖ «អេម៉ុស​អើយ តើ​អ្នក​ឃើញ​អ្វី?» ខ្ញុំ​ទូល​តប​ថា៖ «ឃើញ​ខ្សែ​ប្រ‌យោល»។ រួច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍ យើង​នឹង​ឲ្យ​មាន​ខ្សែ​ប្រ‌យោល នៅ​កណ្ដាល​ពួក​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង យើង​នឹង​លែង​មើល​រំលង​ពី​គេ​ទៀត​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «អេម៉ុស​អើយ តើ​អ្នក​ឃើញ​អ្វី?»។ ខ្ញុំ​ទូល​ថា «ទូលបង្គំ​ឃើញ​ខ្សែ​កូន​តឹង»។ ព្រះ‌អម្ចាស់​របស់​ខ្ញុំ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​យក​ខ្សែ​កូន​តឹង​មក​ស្ទង់​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង ដ្បិត​យើង​លែង​អធ្យាស្រ័យ​ឲ្យ​ពួក​គេ​ទៀត​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​សួរ​ខ្ញុំ​ថា អេម៉ុស​អើយ តើ​ឯង​ឃើញ​អ្វី ខ្ញុំ​ទូល​តប​ថា ឃើញ​ខ្សែ​កូន​តឹង រួច​ព្រះ‌អម្ចាស់​មាន​បន្ទូល​ថា មើល អញ​នឹង​ឲ្យ​មាន​ខ្សែ​កូន​តឹង​នៅ​កណ្តាល​ពួក​អ៊ីស្រាអែល​ជា​រាស្ត្រ​អញ នោះ​អញ​នឹង​មិន​ដើរ​បង្ហួស​ពី​គេ​ទៀត​ឡើយ

សូមមើលជំពូក ចម្លង




អេម៉ុស 7:8
15 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​បំផ្លាញ​ក្រុង​យេរូ‌សាឡឹម ដូច​យើង​បាន​បំផ្លាញ​ក្រុង​សាម៉ារី និង​រាជ​វង្ស​អហាប់​ដែរ។ យើង​នឹង​បោស​សំអាត​ក្រុង​យេរូ‌សាឡឹម ឥត​ទុក​ឲ្យ​នៅ​សល់​អ្វី​ឡើយ។


យើង​នឹង​យក​យុត្តិធម៌​ធ្វើ​ជា​រង្វាស់ ហើយ​យក​សេចក្ដី​សុចរិត​ធ្វើ​ជា​ខ្នាត។ ខ្យល់​ព្យុះ​នឹង​បក់​រំលើង​ការ​កុហក ដែល​ជា​ទី​ពឹង​របស់​អ្នក​រាល់​គ្នា ហើយ​ទឹក​ក៏​នឹង​ជន់​ឡើង កួច​យក​ការ​ភូត‌ភរ ដែល​ជា​ជំរក​របស់​អ្នក​រាល់​គ្នា​ទៅ​ដែរ។


សត្វ​ទុង និង​កាំ‌ប្រមា មក​អាស្រ័យ​នៅ​ក្នុង​ស្រុក ហើយ​ទីទុយ និង​ក្អែក ក៏​នាំ​គ្នា​មក​រស់​នៅ​ក្នុង​ស្រុក​នោះ​ដែរ។ អុលឡោះ​នឹង​ធ្វើ​ឲ្យ​ស្រុក​វិនាស​ហិន‌ហោច ឥត​រូប​រាង​អ្វី​ទៀត​ឡើយ។


ដ្បិត​អ្នក​បាន​បោះ​បង់​ចោល​យើង - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា - អ្នក​បាន​បែរ​ខ្នង​ដាក់​យើង ហេតុ​នេះ​ហើយ​បាន​ជា​យើង​ដាក់​ទោស​អ្នក យើង​បំផ្លាញ​អ្នក​ឲ្យ​វិនាស យើង​លែង​ស្ដាយ​ស្រណោះ​ទៀត​ហើយ។


អុលឡោះ‌តាអាឡា​សម្រេច​រំលំ​កំពែង​ក្រុង​ស៊ីយ៉ូន ទ្រង់​វាស់​កំពែង​នេះ ហើយ​ទ្រង់​មិន​ដក​ដៃ​មក​វិញ​ទេ ដរាប​ណា​ទាល់​តែ​បំផ្លាញ​អស់​ជា​មុន​សិន ទ្រង់​បាន​ធ្វើ​ឲ្យ​ប៉ម និង​កំពែង​ក្រុង រំលំ​គរ​លើ​គ្នា។


នាង​កូមើរ​មាន​ផ្ទៃ​ពោះ​សា​ជា​ថ្មី ហើយ​បង្កើត​បាន​កូន​ស្រី​មួយ។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ហូសេ​ថា៖ «ចូរ​ដាក់​ឈ្មោះ​កូន​នេះ​ថា “ឡូរូ‌ហាម៉ា” ដ្បិត​យើង​នឹង​លែង​អាណិត‌អាសូរ​កូន​ចៅ​អ៊ីស្រ‌អែល ហើយ​ក៏​លែង​អត់‌ទោស​ឲ្យ​ពួក​គេ​រហូត​ដែរ។


ទ្រង់​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​និមិត្ត‌ហេតុ​អស្ចារ្យ​មួយ​ទៀត​ដូច​ត​ទៅ: គឺ​អុលឡោះ​ជា​ម្ចាស់​របស់​ខ្ញុំ​ឈរ​នៅ​លើ​ជញ្ជាំង​មួយ​ស្មើ ទ្រង់​កាន់​ខ្សែ​កូន​តឹង​មួយ។


ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «អេម៉ុស​អើយ តើ​អ្នក​ឃើញ​អ្វី?» ខ្ញុំ​ជម្រាប​ទ្រង់​ថា៖ «ខ្ញុំ​ឃើញ​កំប្រោង មួយ មាន​ពេញ​ដោយ​ផ្លែ​ឈើ​ទុំ» អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «ចុង​បញ្ចប់​របស់​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​យើង ជិត​មក​ដល់​ហើយ យើង​នឹង​មិន​អធ្យា‌ស្រ័យ​ឲ្យ​គេ​ទៀត​ទេ។


អុលឡោះ​អើយ! តើ​មាន​ម្ចាស់​ណា ដែល​មាន​ចិត្ត​សប្បុរស​ដូច​ទ្រង់? ទ្រង់​លើក‌លែង​ទោស​ឲ្យ​យើង​ខ្ញុំ ទ្រង់​មិន​ខឹង​រហូត​ឡើយ។ ទ្រង់​មាន​ចិត្ត​ស្រឡាញ់ ប្រជា‌រាស្ត្រ​របស់​ទ្រង់​ដែល​នៅ​សេស‌សល់ ហើយ​ទ្រង់​ប្រណី‌សន្ដោស​ដល់​ពួក​គេ។


មិន​ត្រូវ​មាក់‌ងាយ​កិច្ចការ​តូច‌តាច​នៅ​ពេល​ដែល​គេ​ផ្ដើម​កសាង​នោះ​ឡើយ តែ​ត្រូវ​សប្បាយ​រីក‌រាយ​ដោយ​ឃើញ​លោក​សូរ៉ូ‌បាបិល​ចាប់​ផ្ដើម​ចាក់​គ្រឹះ​ដូច្នេះ»។ «ចង្កៀង​ទាំង​ប្រាំ‌ពីរ​នេះ​ជា​ភ្នែក​របស់អុលឡោះ‌តាអាឡា​ដែល​មើល​ផែនដី​ទាំង​មូល»។


ម៉ាឡា‌អ៊ីកាត់​នោះ​ពោល​មក​ខ្ញុំ​ថា៖ «តើ​អ្នក​ឃើញ​អ្វី?»។ ខ្ញុំ​ឆ្លើយ​ថា៖ «ខ្ញុំ​ឃើញ​ជើង​ចង្កៀង មួយ​ធ្វើ​អំពី​មាស នៅ​ចុង​ខាង​លើ មាន​កន្លែង​ដាក់​ប្រេង និង​ក្បាល​ចង្កៀង​ប្រាំ‌ពីរ ហើយ​មាន​បំពង់​បញ្ឆេះ​ប្រាំ‌ពីរ​ភ្ជាប់​ទៅ​នឹង​ក្បាល​ចង្កៀង​ដែល​នៅ​ចុង​ខាង​លើ។


ម៉ាឡា‌អ៊ីកាត់​សួរ​ខ្ញុំ​ថា «តើ​អ្នក​ឃើញ​អ្វី?»។ ខ្ញុំ​តប​ថា «ខ្ញុំ​ឃើញ​ក្រាំង​មួយ​កំពុង​ហោះ»។ ក្រាំង​នោះ​មាន​បណ្ដោយ​ម្ភៃ​ហត្ថ និង​ទទឹង​ដប់​ហត្ថ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម