ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យូដាស 1:9 - អាល់គីតាប

នៅ​ពេល​មេ​ម៉ាឡា‌អ៊ីកាត់​មីកែល​ប្រកែក​ជា​មួយ​នឹង​អ៊ីព្លេស តវ៉ា​អំពី​សព​របស់​ណាពី​ម៉ូសា​នោះ លោក​ក៏​ពុំ​ហ៊ាន​ដាក់​ទោស​វា​ដោយ​ជេរ​ប្រមាថ​ឡើយ គឺ​គាត់​គ្រាន់​តែ​ពោល​ថា «សូម​អុលឡោះ‌ជាអម្ចាស់​ដាក់​ទោស​ឯង!»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

សូម្បីតែ​មីកែល​មហាទូតសួគ៌​ក៏​មិន​ហ៊ាន​ផ្ដន្ទាទោស​ដោយ​ពាក្យប្រមាថ​ឡើយ កាល​បាន​ប្រកែក​ជាមួយ​មារ ពេល​ជជែកវែកញែក​អំពី​សព​របស់​ម៉ូសេ គឺ​គ្រាន់តែ​និយាយថា​៖ “សូមឲ្យ​ព្រះអម្ចាស់​ស្ដីបន្ទោស​ឯង​!”

សូមមើលជំពូក

Khmer Christian Bible

រីឯ​មហា​ទេវតា​មីកែល​ ពេល​គាត់​ជជែក​ដេញ​ដោល​ និង​ឈ្លោះ​ប្រកែក​ជាមួយ​អារក្ស​សាតាំង​អំពី​សព​របស់​លោក​ម៉ូសេ​ នោះ​គាត់​មិន​ហ៊ាន​ចោទប្រកាន់​វា​ដោយ​ពាក្យ​ម្រមាថ​ឡើយ​ គឺ​គាត់​បាន​និយាយ​ថា៖​ «សូម​ឲ្យ​ព្រះអម្ចាស់​បន្ទោស​ឯង​ចុះ»។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ ពេល​មហា​ទេវតា​មីកែល​កំពុង​ជជែក​ជាមួយ​អារក្ស ហើយ​ឈ្លោះ​ប្រ‌កែក​អំពី​សព​របស់​លោក​ម៉ូសេ លោក​មិន​ហ៊ាន​ប្រើ​ពាក្យ​ប្រមាថ និង​ដាក់​ទោស​វា​ផង គឺ​លោក​គ្រាន់​តែ​ពោល​ថា «សូម​ឲ្យ​ព្រះ‌អម្ចាស់​ដាក់​ទោស​ឯង​ចុះ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ពេល​មហា​ទេវតា​មីកែល​ប្រកែក​ជា​មួយ​នឹង​មារ* តវ៉ា​អំពី​សព​របស់​លោក​ម៉ូសេ​នោះ លោក​ក៏​ពុំ​ហ៊ាន​ដាក់​ទោស​វា​ដោយ​ជេរ​ប្រមាថ​ឡើយ គឺ​លោក​គ្រាន់​តែ​ពោល​ថា «សូម​ព្រះ‌អម្ចាស់​ដាក់​ទោស​ឯង!» ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​មីកែល ជា​មហា​ទេវតា លោក​មិន​ហ៊ាន​ប្តឹង​ប្រមាថ​ដល់​អារក្ស ក្នុង​កាល​ដែល​កំពុង​តែ​ជជែក​នឹង​វា ទាំង​ប្រកែក​ពី​ដំណើរ​សព​របស់​លោក​ម៉ូសេ​នោះ​ទេ គឺ​បាន​និយាយ​ដូច្នេះ​វិញ​ថា សូម​ឲ្យ​ព្រះ‌អម្ចាស់​បន្ទោស​ឯង​ចុះ

សូមមើលជំពូក



យូដាស 1:9
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​ចេញ​មក​ទទួល​ពួក​គេ ហើយ​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​អ្នក​ណា​មក​រក​ខ្ញុំ​ដោយ​សន្តិ‌ភាព ដើម្បី​ជួយ​ខ្ញុំ​នោះ ខ្ញុំ​សូម​ទទួល​អ្នក​នោះ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ ប៉ុន្តែ ប្រសិន​បើ​អ្នក​ណា​មក​បន្លំ​ខ្លួន ធ្វើ​ការ​ឲ្យ​បច្ចា‌មិត្ត​របស់​ខ្ញុំ ទោះ​បី​ខ្ញុំ​មិន​ធ្វើ​បាប​អ្នក​នោះ​ក្តី ក៏​សូម​អុលឡោះ​ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​ពួក​យើង​ធ្វើ​ជា​សាក្សី ហើយ​ដាក់​ទោស​អ្នក​នោះ​ចុះ!»។


មិន​ត្រូវ​ជេរ​ប្រមាថ​អុលឡោះ ហើយ​ក៏​មិន​ត្រូវ​ប្រទេច​ផ្តាសា​អ្នក​ដឹក​នាំ​ប្រជា‌ជន​របស់​អ្នក​ដែរ។


ម៉ាឡា‌អ៊ីកាត់​ថែ‌រក្សា​ចក្រភព​ពែរ្ស​បាន​តទល់​នឹង​ខ្ញុំ អស់​រយៈ​ពេល​ម្ភៃ​មួយ​ថ្ងៃ។ បន្ទាប់​មក មហា​ម៉ាឡា‌អ៊ីកាត់​មីកែល ដែល​ជា​មេ​ដ៏​សំខាន់​របស់​ពពួក​ម៉ាឡា‌អ៊ីកាត់ បាន​មក​ជួយ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្ថិត​នៅ​ទី​នេះ​ជា​មួយ​ស្តេច​នានា​របស់​ជន‌ជាតិ​ពែរ្ស។


ប៉ុន្តែ ខ្ញុំ​ចង់​ជម្រាប​អ្នក​ឲ្យ​ដឹង​អំពី​សេចក្ដី ដែល​មាន​ចែង​ទុក​នៅ​ក្នុង​គីតាប​នៃ​សេចក្ដី​ពិត​នេះ​សិន។ ក្រៅ​ពី​មហា​ម៉ាឡា‌អ៊ីកាត់​មីកែល​ជា​ម៉ាឡា‌អ៊ីកាត់​ថែ‌រក្សា​អ៊ីស្រ‌អែល គ្មាន​នរណា​ម្នាក់​បាន​ជួយ​ខ្ញុំ​តទល់​នឹង​ពួក​នោះ​ទេ។


នៅ​គ្រា​ចុង​ក្រោយ មហា​ម៉ាឡា‌អ៊ីកាត់​មីកែល ដែល​ជា​មេ​ដ៏​សំខាន់​របស់​ពពួក​ម៉ាឡា‌អ៊ីកាត់ ហើយ​ជា​អ្នក​ថែ‌រក្សា​ប្រជា‌ជន​របស់​អ្នក​នឹង​ក្រោក​ឈរ​ឡើង។ គ្រា​នោះ នឹង​មាន​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង គឺ​តាំង​ពី​ពេល​កើត​មាន​ប្រជា‌ជាតិ​រហូត​មក​ដល់​ថ្ងៃ​នេះ មនុស្ស​លោក​មិន​ដែល​រង​ទុក្ខ​លំបាក​ដូច្នេះ​ទេ។ ប៉ុន្តែ នៅ​គ្រា​នោះ ក្នុង​ចំណោម​ប្រជា‌ជន​របស់​អ្នក ចំពោះ​អ្នក​ដែល​មាន​ឈ្មោះ​កត់​ទុក​ក្នុង​ក្រាំង​ជីវិត​នឹង​ត្រូវ​រួច​ខ្លួន។


ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា ពោល​ទៅ​កាន់​អ៊ីព្លេស‌ហ្សៃតន​ថា៖ «សូមអុលឡោះ‌តាអាឡា​ផ្ដន្ទា​ទោស​អ្នក! អ៊ីព្លេស‌ហ្សៃតន​អើយ សូមអុលឡោះ‌តាអាឡា​ផ្ដន្ទា​ទោស​អ្នក! ទ្រង់​ពេញ​ចិត្ត​ជ្រើស​រើស​ក្រុង​យេរូ‌សាឡឹម។ រីឯ​លោក​យេសួរ​វិញ គាត់​ប្រៀប​បាន​នឹង​អង្កត់​អុស​ដែល​គេ​យក​ចេញ​ពី​ភ្លើង!»។


មនុស្ស‌ម្នា​ដើរ​កាត់​តាម​នោះ​ប្រមាថ​មើល‌ងាយ​អ៊ីសា ទាំង​គ្រវី​ក្បាល​ដាក់​គាត់ និង​ពោល​ថា៖ «នែ៎ អ្នក​រុះ​ម៉ាស្ជិទ ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ


អុលឡោះ‌តាអាឡា​បញ្ចុះ​សព​គាត់​នៅ​ជ្រលង​ភ្នំ ក្នុង​ស្រុក​ម៉ូអាប់ ទល់​មុខ​នឹង​បេត‌ពេអ៊រ។ រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ​ពុំ​មាន​នរណា​ម្នាក់​ស្គាល់​ផ្នូរ​របស់​គាត់​ឡើយ។


ដ្បិត​នៅ​ពេល​មាន​ឮ​ស្នូរ​ជា​សញ្ញា​លាន់​ឡើង ហើយ​នៅ​ពេល​ឮ​សំឡេង​មេ​ម៉ាឡា‌អ៊ីកាត់ និង​សំឡេង​ត្រែ​របស់​អុលឡោះ អ៊ីសា‌ជាអម្ចាស់​ផ្ទាល់​នឹង​ចុះ​ពី​សូរ៉កា​មក។ អស់​អ្នក​ជឿ​លើ​អាល់ម៉ា‌ហ្សៀស​ដែល​បាន​ស្លាប់​ទៅ​នោះ នឹង​រស់​ឡើង​វិញ​ជា​មុន


កុំ​ប្រព្រឹត្ដ​អំពើ​អាក្រក់ តប​នឹង​អំពើ​អាក្រក់ កុំ​ជេរ​ប្រមាថ​តប​នឹង​អ្នក​ដែល​ជេរ​ប្រមាថ​បង​ប្អូន គឺ​ត្រូវ​ជូន​ពរ​គេ​វិញ ដ្បិត​អុលឡោះ​បាន​ត្រាស់​ហៅ​បង​ប្អូន​ឲ្យ​ប្រព្រឹត្ដ​ដូច្នេះ​ឯង ដើម្បី​ឲ្យ​បង​ប្អូន​បាន​ទទួល​ពរ​របស់​ទ្រង់​តាម​បន្ទូល​សន្យា​នៃ​ទ្រង់។


សូម្បី​តែ​ម៉ាឡា‌អ៊ីកាត់​ដែល​មាន​កម្លាំង និង​អំណាច​ខ្លាំង​ជាង​អ្នក​ទាំង​នោះ ក៏​ពុំ​ដែល​ចោទ​ប្រកាន់​ប្រមាថ​ម៉ាឡា‌អ៊ីកាត់ នៅ​មុខ​អុលឡោះ‌ជាអម្ចាស់​ដែរ។


ពេល​នោះ ក៏​មាន​ចំបាំង​ផ្ទុះ​ឡើង នៅ​សូរ៉កា គឺ​មហា​ម៉ាឡា‌អ៊ីកាត់​មីកែល និង​ពួក​ម៉ាឡា‌អ៊ីកាត់​របស់​គាត់​នាំ​គ្នា​ច្បាំង​នឹង​នាគ ហើយ​នាគ​រួម​ជា​មួយ​ពួក​បរិវារ​វា​ក៏​ច្បាំង​តទល់​វិញ​ដែរ