Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 34:6 - អាល់គីតាប

6 អុលឡោះ‌តាអាឡា​បញ្ចុះ​សព​គាត់​នៅ​ជ្រលង​ភ្នំ ក្នុង​ស្រុក​ម៉ូអាប់ ទល់​មុខ​នឹង​បេត‌ពេអ៊រ។ រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ​ពុំ​មាន​នរណា​ម្នាក់​ស្គាល់​ផ្នូរ​របស់​គាត់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ហើយ​ព្រះ‌អង្គ​ក៏​បញ្ចុះ​សព​លោក​នៅ​ជ្រលង​ភ្នំ​មួយ ក្នុង​ស្រុក​ម៉ូអាប់ ទល់​មុខ​នឹង​បេត-ពេអរ តែ​រហូត​មក​ដល់​សព្វ​ថ្ងៃ គ្មាន​អ្នក​ណា​ដឹង​កន្លែង​បញ្ចុះ​សព​របស់​លោក​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះ‌អម្ចាស់​បញ្ចុះ​សព​លោក​នៅ​ជ្រលង​ភ្នំ ក្នុង​ស្រុក​ម៉ូអាប់ ទល់​មុខ​នឹង​បេត‌ពេអ៊រ។ រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ ពុំ​មាន​នរណា​ម្នាក់​ស្គាល់​ផ្នូរ​របស់​លោក​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ហើយ​ទ្រង់​ក៏​បញ្ចុះ​សព​នៅ​ក្នុង​ច្រក​ភ្នំ​១ នា​ស្រុក​ម៉ូអាប់ ទល់​មុខ​នឹង​បេត-ពេអរ​ទៅ តែ​លុះ​មក​ដល់​សព្វ​ថ្ងៃ​នេះ គ្មាន​អ្នក​ណា​ដឹង​ជា​ផ្នូរ​លោក​នៅ​ឯ​ណា​ឡើយ

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 34:6
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​យើង​បោះ​ជំរំ​នៅ​ក្នុង​ជ្រលង​ភ្នំ​ដែល​នៅ​ទល់​មុខ​នឹង​បេត–ពេអរ»។


នា​ត្រើយ​ខាង​កើត​ទន្លេ​យ័រ‌ដាន់ ត្រង់​ជ្រលង​ភ្នំ​ទល់​មុខ​នឹង​បេតពេ‌អរ គឺ​នៅ​ស្រុក​របស់​ស្តេច​ស៊ីហុន ជា​ស្តេច​របស់​ជន‌ជាតិ​អាម៉ូ‌រី នៅ​ក្រុង​ហែស‌បូន។ ម៉ូសា និង​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​វាយ​ប្រហារ​ស្តេច​នេះ នៅ​ពេល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប


នៅ​ពេល​មេ​ម៉ាឡា‌អ៊ីកាត់​មីកែល​ប្រកែក​ជា​មួយ​នឹង​អ៊ីព្លេស តវ៉ា​អំពី​សព​របស់​ណាពី​ម៉ូសា​នោះ លោក​ក៏​ពុំ​ហ៊ាន​ដាក់​ទោស​វា​ដោយ​ជេរ​ប្រមាថ​ឡើយ គឺ​គាត់​គ្រាន់​តែ​ពោល​ថា «សូម​អុលឡោះ‌ជាអម្ចាស់​ដាក់​ទោស​ឯង!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម