អេលីយ៉ាសាក់ចូលទៅក្នុងបន្ទប់ ហើយបិទទ្វារជិត។ គាត់នៅតែពីរនាក់ជាមួយក្មេងនោះ ដើម្បីទូរអាអង្វរអុលឡោះតាអាឡា។
ម៉ាថាយ 6:6 - អាល់គីតាប រីឯអ្នកវិញ កាលណាអ្នកទូរអា ត្រូវចូលទៅក្នុងបន្ទប់ បិទទ្វារឲ្យជិត ហើយទូរអាទៅកាន់អុលឡោះជាបិតារបស់អ្នកដែលនៅក្នុងទីស្ងាត់កំបាំង។ អុលឡោះជាបិតារបស់អ្នកដែលឃើញនៅក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់មកអ្នកជាពុំខាន។ ព្រះគម្ពីរខ្មែរសាកល រីឯអ្នកវិញ កាលណាអ្នកអធិស្ឋាន ចូរចូលទៅក្នុងបន្ទប់ផ្ទាល់ខ្លួន បិទទ្វារ ហើយអធិស្ឋានទៅព្រះបិតារបស់អ្នកដែលគង់នៅទីសម្ងាត់ នោះព្រះបិតារបស់អ្នកដែលទតមើលដោយសម្ងាត់នឹងប្រទានរង្វាន់ដល់អ្នក។ Khmer Christian Bible ផ្ទុយទៅវិញ ពេលអ្នកអធិស្ឋាន ចូរទៅក្នុងបន្ទប់ស្ងាត់ បិទទ្វារ ហើយអធិស្ឋានទៅព្រះវរបិតាដែលគង់នៅទីស្ងាត់កំបាំង នោះព្រះវរបិតាដែលទតឃើញនៅទីស្ងាត់កំបាំងនឹងប្រទានរង្វាន់ដល់អ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ពេលណាអ្នកអធិស្ឋាន ចូរចូលទៅក្នុងបន្ទប់ បិទទ្វារ ហើយអធិស្ឋានដល់ព្រះវរបិតារបស់អ្នក ដែលគង់នៅទីស្ងាត់កំបាំងចុះ នោះព្រះវរបិតារបស់អ្នក ដែលទ្រង់ទតឃើញក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់ដល់អ្នក[នៅទីប្រចក្សច្បាស់]។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអ្នកវិញ កាលណាអ្នកអធិស្ឋានត្រូវ ចូលទៅក្នុងបន្ទប់ បិទទ្វារឲ្យជិត ហើយទូលទៅកាន់ព្រះបិតារបស់អ្នកដែលគង់នៅក្នុងទីស្ងាត់កំបាំង។ ព្រះបិតារបស់អ្នកដែលទតឃើញនៅក្នុងទីស្ងាត់កំបាំង ព្រះអង្គនឹងប្រទានរង្វាន់មកអ្នកជាពុំខាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឯអ្នក កាលណាអធិស្ឋាន នោះត្រូវឲ្យចូលទៅក្នុងបន្ទប់ ហើយបិទទ្វារ រួចអធិស្ឋានដល់ព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅទីលាក់កំបាំងចុះ នោះព្រះវរបិតានៃអ្នក ដែលទតឃើញក្នុងទីលាក់កំបាំង ទ្រង់នឹងប្រទានរង្វាន់ ដល់អ្នកនៅទីប្រចក្សច្បាស់ |
អេលីយ៉ាសាក់ចូលទៅក្នុងបន្ទប់ ហើយបិទទ្វារជិត។ គាត់នៅតែពីរនាក់ជាមួយក្មេងនោះ ដើម្បីទូរអាអង្វរអុលឡោះតាអាឡា។
អុលឡោះតាអាឡាតែងរំពៃមើលមនុស្សសុចរិត ហើយទ្រង់យកចិត្ត ទុកដាក់នឹងសំរែករបស់ពួកគេជានិច្ច។
ធ្វើដូច្នេះ ប្រៀបដូចជាប្រមូលរងើកភ្លើង គរពីលើក្បាលរបស់គេ ហើយអុលឡោះតាអាឡានឹងប្រទានរង្វាន់ដល់អ្នក។
ឱប្រជាជនរបស់ខ្ញុំអើយ! ចូរនាំគ្នាចូលទៅក្នុងផ្ទះរបស់អ្នករាល់គ្នា ហើយបិទទ្វារឲ្យជិត។ ត្រូវនៅសំងំលាក់ខ្លួន រហូតទាល់តែអុលឡោះលែងខឹង
ពេលនោះ យើងនឹងឆ្លើយតបចំពោះពួកគេ មុនពួកគេអង្វរករយើងទៅទៀត ពេលពួកគេកំពុងតែសូមអង្វរនោះ យើងសម្រេចតាមពាក្យសុំរបស់គេ រួចស្រេចទៅហើយ។
កាលអ៊ីសាឲ្យមហាជនចេញផុតអស់ហើយ អ៊ីសាឡើងទៅលើភ្នំ ដាច់ឡែកពីគេដើម្បីទូរអា។ លុះដល់យប់ គាត់នៅទីនោះតែម្នាក់ឯង។
កុំឲ្យមនុស្សម្នាឃើញថាអ្នកតមឡើយ គឺឲ្យតែអុលឡោះជាបិតារបស់អ្នក ដែលនៅក្នុងទីស្ងាត់កំបាំងឃើញប៉ុណ្ណោះ ពេលនោះ អុលឡោះជាបិតារបស់អ្នកដែលឃើញនៅក្នុងទីស្ងាត់កំបាំង នឹងប្រទានរង្វាន់មកអ្នកជាមិនខាន»។
ដើម្បីឲ្យទានរបស់អ្នកនៅស្ងាត់កំបាំង ហើយអុលឡោះជាបិតារបស់អ្នកឃើញអំពើដែលអ្នកធ្វើនៅក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់មកអ្នកវិញ»។
លោកណាថាណែលសួរអ៊ីសាថា៖ «តើតួនដែលស្គាល់ខ្ញុំពីអង្កាល់?»។ អ៊ីសាឆ្លើយថា៖ «ខ្ញុំបានឃើញអ្នក កាលអ្នកនៅក្រោមដើមឧទុម្ពរ មុនភីលីពហៅអ្នកទៅទៀត»។
អ៊ីសាមានប្រសាសន៍ថា៖ «កុំឃាត់ខ្ញុំទុកអី ដ្បិតខ្ញុំមិនទាន់បានឡើងទៅឯអុលឡោះជាបិតាខ្ញុំនៅឡើយ។ សុំទៅប្រាប់ពួកបងប្អូនខ្ញុំផងថា ខ្ញុំឡើងទៅឯបិតាខ្ញុំ ដែលជាបិតារបស់អ្នករាល់គ្នា ខ្ញុំឡើងទៅឯម្ចាស់របស់ខ្ញុំដែលជាម្ចាស់របស់អ្នករាល់គ្នាដែរ»។
លោកកូនេលាសមានប្រសាសន៍ថា៖ «កាលពីបីថ្ងៃមុន ពេលខ្ញុំកំពុងទូរអាក្នុងផ្ទះខ្ញុំ នៅម៉ោងបីរសៀល មានបុរសម្នាក់ស្លៀកសម្លៀកបំពាក់ភ្លឺត្រចះត្រចង់មកឈរនៅមុខខ្ញុំ ហើយពោលថា
នៅថ្ងៃបន្ទាប់ អ្នកទាំងនោះធ្វើដំណើរទៅជិតដល់ក្រុងយ៉ុបប៉េ។ ប្រមាណជាថ្ងៃត្រង់ ពេត្រុសឡើងទៅទូរអានៅលើដំបូលផ្ទះ។
ពេត្រុសសុំឲ្យគេចេញទៅក្រៅទាំងអស់គ្នា រួចគាត់លុតជង្គង់ទូរអា។ បន្ទាប់មក គាត់បែរទៅរកសព និយាយថា៖ «តេប៊ីថាអើយ ក្រោកឡើង!»។ ពេលនោះ នាងក៏បើកភ្នែក ហើយកាលនាងបានឃើញពេត្រុស នាងក្រោកអង្គុយ។
ដ្បិតអ្នកដែលរស់នៅតាមនិស្ស័យលោកីយ៍ គិតតែពីអ្វីៗដែលទាក់ទងនឹងលោកីយ៍ រីឯអ្នកដែលរស់នៅតាមរសអុលឡោះ គិតតែពីអ្វីៗដែលទាក់ទងនឹងរសអុលឡោះ។