Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 6:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ប៉ុន្តែ ពេល​ណា​អ្នក​អធិស្ឋាន ចូរ​ចូល​ទៅ​ក្នុង​បន្ទប់ បិទ​ទ្វារ ហើយ​អធិស្ឋាន​ដល់​ព្រះ‌វរបិតា​របស់​អ្នក ដែល​គង់​នៅ​ទី​ស្ងាត់​កំបាំង​ចុះ នោះ​ព្រះ‌វរបិតា​របស់​អ្នក ដែល​ទ្រង់​ទត​ឃើញ​ក្នុង​ទី​ស្ងាត់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក[នៅ​ទី​ប្រចក្ស​ច្បាស់]។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 រីឯ​អ្នក​វិញ កាលណា​អ្នក​អធិស្ឋាន ចូរ​ចូលទៅ​ក្នុង​បន្ទប់ផ្ទាល់ខ្លួន បិទ​ទ្វារ ហើយ​អធិស្ឋាន​ទៅ​ព្រះ​បិតា​របស់អ្នក​ដែល​គង់នៅ​ទី​សម្ងាត់ នោះ​ព្រះ​បិតា​របស់អ្នក​ដែល​ទត​មើល​ដោយ​សម្ងាត់​នឹង​ប្រទានរង្វាន់​ដល់​អ្នក។

សូមមើលជំពូក ចម្លង

Khmer Christian Bible

6 ផ្ទុយ​ទៅ​វិញ​ ពេល​អ្នក​អធិស្ឋាន​ ចូរ​ទៅ​ក្នុង​បន្ទប់​ស្ងាត់​ បិទ​ទ្វារ​ ហើយ​អធិស្ឋាន​ទៅ​ព្រះវរបិតា​ដែល​គង់​នៅ​ទី​ស្ងាត់​កំបាំង​ នោះ​ព្រះវរបិតា​ដែល​ទត​ឃើញ​នៅ​ទី​ស្ងាត់​កំបាំង​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 រីឯ​អ្នក​វិញ កាល​ណា​អ្នក​អធិស្ឋាន​ត្រូវ ចូល​ទៅ​ក្នុង​បន្ទប់ បិទ​ទ្វារ​ឲ្យ​ជិត ហើយ​ទូល​ទៅ​កាន់​ព្រះ‌បិតា​របស់​អ្នក​ដែល​គង់​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង។ ព្រះ‌បិតា​របស់​អ្នក​ដែល​ទត​ឃើញ​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង ព្រះអង្គ​នឹង​ប្រទាន​រង្វាន់​មក​អ្នក​ជា​ពុំ‌ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 តែ​ឯ​អ្នក កាល​ណា​អធិស្ឋាន នោះ​ត្រូវ​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់ ហើយ​បិទ​ទ្វារ រួច​អធិស្ឋាន​ដល់​ព្រះវរ‌បិតា​នៃ​អ្នក ដែល​ទ្រង់​គង់​នៅ​ទី​លាក់​កំបាំង​ចុះ នោះ​ព្រះវរ‌បិតា​នៃ​អ្នក ដែល​ទត​ឃើញ​ក្នុង​ទី​លាក់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់ ដល់​អ្នក​នៅ​ទី​ប្រចក្ស​ច្បាស់

សូមមើលជំពូក ចម្លង

អាល់គីតាប

6 រីឯ​អ្នក​វិញ កាល​ណា​អ្នក​ទូរអា ត្រូវ​ចូល​ទៅ​ក្នុង​បន្ទប់ បិទ​ទ្វារ​ឲ្យ​ជិត ហើយ​ទូរអា​ទៅ​កាន់​អុលឡោះ​ជា​បិតា​របស់​អ្នក​ដែល​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង។ អុលឡោះ​ជា​បិតា​របស់​អ្នក​ដែល​ឃើញ​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់​មក​អ្នក​ជា​ពុំ‌ខាន។

សូមមើលជំពូក ចម្លង




ម៉ាថាយ 6:6
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ លោក​បាន​ចូល​ទៅ​ក្នុង ហើយ​បិទ​ទ្វារ មាន​តែ​គ្នា​ពីរ​នាក់ ក៏​អធិ‌ស្ឋាន​ទូល​ដល់​ព្រះ‌យេហូវ៉ា។


ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ទត​ឆ្ពោះ​ទៅរក​មនុស្ស​សុចរិត ហើយ​ព្រះ‌កាណ៌​ព្រះ‌អង្គ ផ្ទៀង​ស្តាប់​សម្រែក​របស់​គេ។


យ៉ាង​នោះ​នឹង​បាន​ដូច​ជា​បង្គរ​រងើក​ភ្លើង នៅ​លើ​ក្បាល​វា ហើយ​ព្រះ‌យេហូវ៉ា​នឹង​ប្រទាន​រង្វាន់​ដល់​ឯង។


ចូរ​មក ជន​ជាតិ​ខ្ញុំ​អើយ ចូរ​ចូល​ទៅ​ក្នុង​បន្ទប់​ខ្លួន ហើយ​បិទ​ទ្វារ​ចុះ ត្រូវ​ពួន​ខ្លួន​បន្តិច​សិន ទាល់​តែ​សេចក្ដី​ក្រោធ​បាន​កន្លង​ហួស​ទៅ។


មុន​ដែល​គេ​អំពាវ‌នាវ នោះ​យើង​តប​ឆ្លើយហើយ កាល​គេ​កំពុង​តែ​ចេញ​សម្ដី​នៅ​ឡើយ នោះ​យើង​ក៏​ស្តាប់​ដែរ។


កាល​ព្រះ‌អង្គ​ប្រាប់​ឲ្យ​បណ្តា‌ជន​ចេញ​ផុត​អស់​ហើយ ទ្រង់​ក៏​យាង​ឡើង​លើ​ភ្នំ​តែ​មួយ​អង្គ​ឯង ដើម្បី​អធិស្ឋាន។ លុះ​ដល់​ពេល​ព្រលប់ ព្រះ‌អង្គ​គង់​នៅ​ទី​នោះ​តែ​មួយ​ព្រះ‌អង្គ​ឯង


ដើម្បី​កុំ​ឲ្យ​មនុស្ស​ឃើញ​ថា អ្នក​តម​អាហារ គឺ​ឲ្យ​ព្រះ‌វរបិតា​របស់​អ្នក​ដែល​គង់​នៅ​ទី​ស្ងាត់​កំបាំង​ទត​ឃើញ​វិញ ហើយ​ព្រះ‌វរបិតា​របស់​អ្នក ដែល​ទ្រង់​ទត​ឃើញ​ក្នុង​ទី​ស្ងាត់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក[នៅ​ទី​ប្រចក្ស​ច្បាស់]»។


ដើម្បី​ឲ្យ​ការ​ធ្វើ​ទាន​របស់​អ្នក​បាន​ស្ងាត់​កំបាំង ហើយ​ព្រះ‌វរបិតា​របស់​អ្នក ដែល​ទ្រង់​ទត​ឃើញ​ក្នុង​ទី​ស្ងាត់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក[នៅ​ទី​ប្រចក្ស​ច្បាស់]»។


ណាថា‌ណែល​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​លោក​ស្គាល់​ខ្ញុំ​ពី​អង្កាល់?» ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ឆ្លើយ​ថា៖ «ខ្ញុំ​បាន​ឃើញ​អ្នក​នៅ​ក្រោម​ដើម​ល្វា មុន​ភីលីព​ហៅ​អ្នក​ទៅ​ទៀត»។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «កុំ​ពាល់​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​ទាន់​ឡើង​ទៅ​ឯ​ព្រះ‌វរបិតា​ខ្ញុំ​នៅ​ឡើយ ចូរ​នាង​ទៅ​ប្រាប់​ពួក​បង‌ប្អូន​ខ្ញុំ​ថា "ខ្ញុំ​ឡើង​ទៅ​ឯ​ព្រះ‌វរបិតា​ខ្ញុំ ជា​ព្រះ‌វរបិតា​នៃ​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​នៃ​ខ្ញុំ ហើយ​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ដែរ"»។


លោក​កូនេ‌លាស​ឆ្លើយ​ថា៖ «បួន​ថ្ងៃ​មុន ពេល​ថ្មើនេះ កាល​ខ្ញុំ​កំពុង​អធិស្ឋាន​នៅ​ក្នុង​ផ្ទះ​របស់​ខ្ញុំ នៅ​វេលា​ម៉ោង​បី​រសៀល ឃើញ​មាន​បុរសម្នាក់​ឈរ​នៅ​មុខ​ខ្ញុំ ទាំង​មាន​សម្លៀក​បំពាក់ភ្លឺ​ចិញ្ចាច


នៅ​ថ្ងៃ​បន្ទាប់ កាល​អ្នក​ទាំង​នោះ​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ទី​ក្រុងនោះ លោក​ពេត្រុស​ឡើង​ទៅ​អធិស្ឋាននៅ​លើ​ដំបូល​ផ្ទះ ប្រហែលជា​ពេល​ថ្ងៃ​ត្រង់។


ប៉ុន្ដែ លោក​ពេត្រុស​សុំ​ឲ្យ​គេ​ចេញ​ទៅ​ក្រៅ​ទាំង​អស់ រួច​លោក​លុត​ជង្គង់​អធិស្ឋាន ហើយ​ងាក​បែរ​ទៅរក​សព មាន​ប្រសាសន៍​ថា៖ «តេប៊ីថា​អើយ! ក្រោក​ឡើង!» ពេល​នោះ នាង​ក៏​បើក​ភ្នែក ហើយ​កាល​នាង​បាន​ឃើញ​លោក​ពេត្រុស នាង​ក្រោក​អង្គុយ។


ដ្បិត​អស់​អ្នក​ដែល​រស់​នៅ​តាម​សាច់​ឈាម គិត​តែ​ពី​ការ​របស់​សាច់​ឈាម តែ​អស់​អ្នក​ដែល​រស់​នៅ​តាម​ព្រះ‌វិញ្ញាណ នោះ​គិត​តែ​ពី​ការ​របស់​ព្រះ‌វិញ្ញាណ។


ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​លុត​ជង្គង់​នៅ​ចំពោះ​ព្រះ‌វរបិតា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម