ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 6:16 - អាល់គីតាប

«កាល​ណា​អ្នក​រាល់​គ្នា​តម​អាហារ កុំ​ធ្វើ​មុខ​ក្រៀម​ដូច​ពួក​អ្នក​មាន​ពុត​នោះ​ឡើយ។ ពួក​គេ​បង្ហាញ​ទឹក​មុខ​ឲ្យ​អ្នក​ដទៃ​ឃើញ​ថា ខ្លួន​តម​អាហារ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ទាំង​នោះ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

“កាលណា​អ្នករាល់គ្នា​តមអាហារ កុំ​ធ្វើ​ទឹកមុខ​ស្រងូតស្រងាត់​ដូច​ពួក​មនុស្សមានពុត​ឡើយ ដ្បិត​ពួកគេ​ធ្វើមុខស្អុយ ដើម្បីឲ្យ​មនុស្ស​ឃើញថា​ពួកគេ​កំពុង​តមអាហារ​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ពួកគេ​បាន​ទទួល​រង្វាន់​របស់​ពួកគេ​ហើយ​។

សូមមើលជំពូក

Khmer Christian Bible

នៅ​ពេល​អ្នក​រាល់គ្នា​តម​អាហារ​ ចូរ​កុំ​ធ្វើ​មុខ​ក្រៀម​ដូច​ជា​ពួក​មនុស្ស​មាន​ពុត​ឲ្យ​សោះ​ ពួកគេ​បង្ហាញ​ទឹក​មុខ​ស្រពោន​ ដើម្បី​ឲ្យ​មនុស្ស​មើល​ឃើញ​ថា​ ពួកគេ​កំពុង​តម​អាហារ។​ ខ្ញុំ​បា្រប់​អ្នករាល់​គ្នា​ជា​បា្រកដ​ថា​ ពួកគេ​មាន​រង្វាន់​របស់​ពួកគេ​ហើយ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«ពេល​ណា​អ្នក​រាល់​គ្នា​តម​អាហារ កុំ​ធ្វើ​មុខ​ក្រៀម ដូច​មនុស្ស​មាន​ពុត​ឡើយ ដ្បិត​គេ​ធ្វើ​ទឹក​មុខ​ស្រងូត ដើម្បី​បង្ហាញ​ឲ្យ​មនុស្ស​ឃើញ​ថា​ខ្លួន​តម​អាហារ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គេ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«កាល​ណា​អ្នក​រាល់​គ្នា​តម​អាហារ កុំ​ធ្វើ​មុខ​ក្រៀម​ដូច​ពួក​អ្នក​មាន​ពុត​នោះ​ឡើយ។ ពួក​គេ​បង្ហាញ​ទឹក​មុខ​ឲ្យ​អ្នក​ដទៃ​ឃើញ​ថា​ខ្លួន​តម​អាហារ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ទាំង​នោះ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ណា​អ្នក​រាល់​គ្នា​តម​អាហារ នោះ​កុំ​ឲ្យ​ធ្វើ​ទឹក​មុខ​ក្រៀម ដូច​ជា​មនុស្ស​មាន​ពុត​ឡើយ ដ្បិត​គេ​ក្លែង​ទឹក​មុខ​ស្រងូត ឲ្យ​មនុស្ស​លោក​ឃើញ​ថា​គេ​តម ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គេ​បាន​រង្វាន់​គេ​ហើយ

សូមមើលជំពូក



ម៉ាថាយ 6:16
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​ទូរអា‌អង្វរ​អុលឡោះ​ឲ្យ​កូន​នោះ ទាំង​តម​អាហារ។ កាល​គាត់​ចូល​បន្ទប់​គេង គាត់​សម្រាន្ត​ផ្ទាល់​នឹង​ដី។


ពួក​អ្នក​បម្រើ​សួរ​ថា៖ «សូម​ជម្រាប​ស្តេច ស្តេច​ប្រព្រឹត្ត​បែប​នេះ​មាន​ន័យ​ដូច​ម្តេច​ដែរ? កាល​កូន​មាន​ជីវិត​នៅ​ឡើយ ស្តេច​តម​អាហារ ហើយ​សោក​សង្រេង​ទៀត​ផង។ ឥឡូវ​នេះ កូន​ស្លាប់​ផុត​ហើយ ស្តេច​បែរ​ជា​ក្រោក​ឡើង ពិសា​ទៅ​វិញ!»។


កាល​ស្តេច​អហាប់​ឮ​បន្ទូល​ទាំង​នោះ​ហើយ គាត់​ហែក​អាវ​ចោល រួច​ស្លៀក​បាវ និង​តម​អាហារ។ ពេល​ដេក ក៏​ស្តេច​ស្លៀក​បាវ​ដែរ ហើយ​ដើរ​យឺតៗ។


ពេល​ខ្ញុំ​ឮ​ពាក្យ​ទាំង​នោះ ខ្ញុំ​អង្គុយ​ចុះ ហើយ​យំ​សោក ព្រម​ទាំង​កាន់​ទុក្ខ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។ ខ្ញុំ​តម​អាហារ ហើយ​ទូរអា‌អង្វរ​អុលឡោះ​ជា​ម្ចាស់​នៃ​សូរ៉កា។


«សូម​អញ្ជើញ​ទៅ​ប្រមូល​ជន‌ជាតិ​យូដា​ទាំង​អស់​នៅ​ក្រុង​ស៊ូសាន ឲ្យ​តម​អាហារ​សម្រាប់​ខ្ញុំ ក្នុង​រវាង​បី​ថ្ងៃ គឺ​ទាំង​ថ្ងៃ ទាំង​យប់ មិន​ត្រូវ​បរិភោគ ឬ​ផឹក​អ្វី​ឡើយ។ រីឯ​ខ្ញុំ និង​ស្ត្រី​បម្រើ​របស់​ខ្ញុំ ក៏​តម​អាហារ​ដែរ។ ខ្ញុំ​នឹង​ទៅ​ជួប​ស្ដេច ទោះ​បី​ខុស​ច្បាប់​ក៏​ដោយ បើ​ខ្ញុំ​ត្រូវ​វិនាស នោះ​ឲ្យ​វិនាស​ទៅ​ចុះ»។


ខ្ញុំ​ទន់​ជង្គង់ ព្រោះ​តែ​តម​អាហារ​យូរ​ពេក ខ្ញុំ​ស្គម​នៅ​សល់​តែ​ស្បែក និង​ឆ្អឹង។


ពេល​ពួក​គេ​ឈឺ ខ្ញុំ​បាន​ជួយ​រំលែក​ទុក្ខ ខ្ញុំ​បន្ទាប​ខ្លួន ទាំង​តម​អាហារ ហើយ​ខ្ញុំ​ទូរអា‌អង្វរ​ឲ្យ​គេ​ឥត​ឈប់​ឈរ។


ខ្ញុំ​យំ​សោក​ទាំង​តម​អាហារ ដែល​ធ្វើ​ឲ្យ​មនុស្ស‌ម្នា​រឹត​តែ ជេរ​ប្រមាថ​ខ្ញុំ​ថែម​ទៀត។


ខ្ញុំ​ក៏​បែរ​មុខ​ទៅ​រក​អុលឡោះ​ជា​ម្ចាស់ ដើម្បី​ទូរអា​ទទូច​អង្វរ​ទ្រង់ ដោយ​តម​អាហារ និង​កាន់​ទុក្ខ។


អ្នក​រាល់​គ្នា​ពោល​ថា: “ពួក​យើង​ខំ​បម្រើ​អុលឡោះ តែ​គ្មាន​បាន​ការ​អ្វី​ទេ ពួក​យើង​ខំ​ធ្វើ​តាម​បង្គាប់​របស់​ទ្រង់ ហើយ​ខំ​ដើរ​តាមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ទាំង​កាន់​ទុក្ខ​ដូច្នេះ តើ​បាន​ចំណេញ​អ្វី?


«កុំ​ធ្វើ​បុណ្យ​ទាននៅ​មុខ​មនុស្ស‌ម្នា ដើម្បី​ឲ្យ​តែ​គេ​ឃើញ​នោះ​ឡើយ។ ធ្វើ​បែប​នេះ​អ្នក​រាល់​គ្នា​ពុំ​បាន​ទទួល​រង្វាន់​អ្វី​ពី​អុលឡោះ​ជា​បិតា​របស់​អ្នក​រាល់​គ្នា​ដែល​នៅ​សូរ៉កា​ទេ។


ពេល​ណា​អ្នក​ធ្វើ​ទាន​ដល់​ជន​ក្រីក្រ កុំ​ស្រែក​ប្រកាស​ក្ដែងៗ​ដូច​ពួក​មាន​ពុត​តែង​ធ្វើ​នៅ​ក្នុង​សាលា​ប្រជុំ ឬ​នៅ​តាម​ដង​ផ្លូវ ដើម្បី​ឲ្យ​មនុស្ស‌ម្នា​កោត​សរ‌សើរ​នោះ​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​ច្បាស់​ថា អ្នក​ទាំង​នោះ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។


«កាល​ណា​អ្នក​រាល់​គ្នា​ទូរអា កុំ​ធ្វើ​ដូច​ពួក​អ្នក​មាន​ពុត ដែល​ចូល​ចិត្ដ​ឈរ​ទូរអា នៅ​ក្នុង​សាលា​ប្រជុំ និង​នៅ​ត្រង់​ថ្នល់​កែង ដើម្បី​ឲ្យ​មនុស្ស‌ម្នា​ឃើញ​នោះ​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ពួក​ទាំង​នោះ​បាន ទទួល​រង្វាន់​របស់​គេ​ហើយ។


ថ្ងៃ​មួយ ពួក​សិស្ស​របស់​យ៉ះយ៉ា​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក និង​ពួក​សិស្ស​ខាង​គណៈ​ផារី‌ស៊ី​នាំ​គ្នា​តម​អាហារ។ ពួក​គេ​មក​សួរ​អ៊ីសា​ថា៖ «សិស្ស​របស់​យ៉ះយ៉ា និង​សិស្ស​ខាង​គណៈ​ផារី‌ស៊ី​តម​អាហារ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​សិស្ស​របស់​លោក មិន​តម​ដូច្នេះ?»។


ខ្ញុំ​តម​អាហារ​ពីរ​ដង​ក្នុង​មួយ​អាទិត្យ ហើយ​ខ្ញុំ​ជូន​របស់​អ្វីៗ​ទាំង​អស់ ដែល​ខ្ញុំ​រក​បាន​មួយ​ភាគ​ដប់​ដល់​អុលឡោះ”។


នាង​នៅ​មេ‌ម៉ាយ​រហូត ដល់​នាង​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ អាយុ​ប៉ែត‌សិប​បួន​ឆ្នាំ។ គាត់​មិន​ទៅ​ណា​ឆ្ងាយ​ពី​ម៉ាស្ជិទ​ទេ គាត់​នៅ​គោរព​បម្រើ​អុលឡោះ​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​តម​អាហារ និង​ទូរអ​ផង។


លោក​កូនេ‌លាស​មាន​ប្រសាសន៍​ថា៖ «កាល​ពី​បី​ថ្ងៃ​មុន ពេល​ខ្ញុំ​កំពុង​ទូរអា​ក្នុង​ផ្ទះ​ខ្ញុំ នៅ​ម៉ោង​បី​រសៀល មាន​បុរស​ម្នាក់​ស្លៀក​សម្លៀក‌បំពាក់​ភ្លឺ​ត្រចះ‌ត្រចង់​មក​ឈរ​នៅ​មុខ​ខ្ញុំ ហើយ​ពោល​ថា


លោក​បាន​តែង‌តាំង​ពួក​អះលី‌ជំអះ​នៅ​តាម​ក្រុម‌ជំអះ​នីមួយៗ។ លុះ​បាន​ទូរអា និង​តម​អាហារ​រួច​ហើយ​អ្នក​ទាំង​ពីរ​ក៏​ផ្ញើ​ពួក​សិស្ស ទុក​នៅ​នឹង​អុលឡោះ‌ជាអម្ចាស់​ដែល​គេ​បាន​ជឿ។


មិន​ត្រូវ​បង្អត់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ លើក‌លែង​តែ​បាន​ព្រម​ព្រៀង​គ្នា ដើម្បី​ទុក​ពេល​មួយ​រយៈ​សម្រាប់​អធិស្ឋាន​ប៉ុណ្ណោះ។ រួច​ហើយ ចូរ​រួម​រស់​ជា​មួយ​គ្នា​ដូច​ធម្មតា​វិញ​ទៅ ក្រែង​លោ​អ៊ីព្លេស‌ហ្សៃតន​ល្បួង​ចិត្ដ​បង​ប្អូន មក​ពី​ទ្រាំ​មិន​បាន។


ខ្ញុំ​បាន​ធ្វើ​ការ​ទាំង​នឿយ​លំបាក និង​ត្រូវ​អត់​ងងុយ អត់​បាយ​អត់​ទឹក​ជា​ញឹក​ញាប់។ ខ្ញុំ​ត្រូវ​តម​អាហារ ត្រូវ​រងា និង​ខ្វះ​ខាត​សម្លៀក‌បំពាក់​ជា​ញឹក​ញាប់។


គេ​វាយ​ដំ​យើង គេ​ឃុំ‌ឃាំង​យើង គេ​លើក​គ្នា​មក​ប្រឆាំង​នឹង​យើង។ យើង​ធ្វើ​ការ​ធ្ងន់ អត់​ងងុយ អត់​អាហារ។