ពួកស្ដេចនៅលើផែនដីបានពួតដៃគ្នាបះបោរ ហើយពួកអ្នកដឹកនាំឃុបឃិតគ្នា ប្រឆាំងនឹងអុលឡោះតាអាឡា ព្រមទាំងប្រឆាំងនឹងអាល់ម៉ាហ្សៀសរបស់ទ្រង់ ដោយពោលថា៖
ម៉ាថាយ 27:1 - អាល់គីតាប លុះព្រឹកឡើងពួកអ៊ីមុាំ និងអះលីជំអះទាំងអស់របស់ប្រជាជនប្រជុំគ្នា ហើយសម្រេចចិត្ដសម្លាប់អ៊ីសា។ ព្រះគម្ពីរខ្មែរសាកល លុះព្រលឹមឡើង ពួកនាយកបូជាចារ្យ និងពួកចាស់ទុំទាំងអស់របស់ប្រជាជនបានពិគ្រោះគ្នាទាស់នឹងព្រះយេស៊ូវ ដើម្បីប្រហារជីវិតព្រះអង្គ។ Khmer Christian Bible លុះព្រលឹមឡើង ពួកសម្ដេចសង្ឃ និងពួកចាស់ទុំទាំងអស់របស់ប្រជាជនបានពិគ្រោះគ្នាប្រឆាំងព្រះយេស៊ូ ដើម្បីសម្លាប់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះព្រឹកឡើង ពួកសង្គ្រាជ និងពួកចាស់ទុំរបស់ប្រជាជនទាំងអស់ ពិគ្រោះគ្នាទាស់នឹងព្រះយេស៊ូវដើម្បីធ្វើគុតព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះព្រឹកឡើង ពួកនាយកបូជាចារ្យ និងព្រឹទ្ធាចារ្យ*ទាំងអស់របស់ប្រជាជនប្រជុំគ្នា ហើយសម្រេចចិត្តធ្វើគុតព្រះយេស៊ូ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ព្រឹកឡើង ពួកសង្គ្រាជ នឹងពួកចាស់ទុំនៃបណ្តាជន គេពិគ្រោះគ្នាទាស់នឹងព្រះយេស៊ូវ ដើម្បីនឹងសំឡាប់ទ្រង់ |
ពួកស្ដេចនៅលើផែនដីបានពួតដៃគ្នាបះបោរ ហើយពួកអ្នកដឹកនាំឃុបឃិតគ្នា ប្រឆាំងនឹងអុលឡោះតាអាឡា ព្រមទាំងប្រឆាំងនឹងអាល់ម៉ាហ្សៀសរបស់ទ្រង់ ដោយពោលថា៖
ខ្ញុំបានឮមនុស្សជាច្រើន ពោលពាក្យមួលបង្កាច់ មនុស្សម្នានៅជុំវិញខ្ញុំ បានធ្វើឲ្យខ្ញុំភ័យតក់ស្លុត។ គេលើកគ្នាប្រឆាំងនឹងខ្ញុំ ព្រមទាំងឃុបឃិតគ្នា បម្រុងនឹងដកជីវិត ខ្ញុំផង។
ដ្បិតសត្រូវរបស់ខ្ញុំកំពុង តែគិតគ្នាប្រឆាំងនឹងខ្ញុំ អស់អ្នកដែលប៉ុនប៉ងប្រហារជីវិតខ្ញុំ កំពុងតែពិភាក្សាគ្នា
អស់អ្នកដែលគិតគូរគម្រោងការទុច្ចរិត ព្រមទាំងដេកសញ្ជឹងគិតរកឧបាយកល លុះព្រឹកឡើងប្រើអំណាចរបស់ខ្លួន សម្រេចតាមគម្រោងការនេះ មុខជាត្រូវវេទនាពុំខាន!
នែ៎! ពួកតួន និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបិទទ្វារ មិនឲ្យមនុស្សចូលទៅក្នុងនគរនៃអុលឡោះ អ្នករាល់គ្នាមិនត្រឹមតែមិនបានចូលខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងរារាំងអ្នកដែលចង់ចូលមិនឲ្យគេចូលទៀតផង។
លុះព្រលឹមឡើងពួកអ៊ីមុាំប្រជុំគ្នា ជាមួយពួកអះលីជំអះ ពួកតួន និងក្រុមប្រឹក្សាជាន់ខ្ពស់ទាំងមូល។ គេបានចងអ៊ីសា ហើយបញ្ជូនគាត់ទៅលោកពីឡាត។
ពេលនោះ មានអ្នកខ្លះមកជម្រាបអ៊ីសា អំពីអ្នកស្រុកកាលីឡេ ដែលលោកពីឡាតបានសម្លាប់ នៅពេលគេកំពុងតែធ្វើគូរបាន។
លុះព្រឹកឡើង ពួកអះលីជំអរបស់ប្រជាជនពួកអ៊ីម៉ាំ និងពួកតួនជួបជុំគ្នា បង្គាប់ឲ្យគេនាំអ៊ីសាចូលមកឈរនៅខាងមុខក្រុមប្រឹក្សាជាន់ខ្ពសរបស់គេ។
បន្ទាប់មក គេបណ្ដើរអ៊ីសាចេញពីដំណាក់លោកកៃផាស ទៅបន្ទាយរបស់លោកទេសាភិបាល។ ពេលនោះភ្លឺស្រាងៗហើយ។ ជនជាតិយូដាពុំបានចូលក្នុងបន្ទាយទេ ព្រោះគេខ្លាចមានបាប នាំឲ្យធ្វើពិធីជប់លៀងក្នុងឱកាសបុណ្យរំលងមិនបាន។
កាលបានឮពាក្យម៉ាឡាអ៊ីកាត់ ក្រុមសាវ័កនាំគ្នាចូលទៅក្នុងម៉ាស្ជិទតាំងពីព្រលឹម ហើយបង្រៀនប្រជាជន។ មូស្ទ និងអស់អ្នកដែលនៅជាមួយលោក កោះហៅក្រុមប្រឹក្សាជាន់ខ្ពស និងព្រឹទ្ធសភានៃប្រជាជនអ៊ីស្រអែលមកជួបជុំគ្នា រួចចាត់អ្នកយាមឲ្យទៅនាំក្រុមសាវ័កពីពន្ធធនាគារមក។
មានគេប្រាប់អ្នកក្រុងកាសាថា៖ «សាំសុននៅទីនេះ»។ ពួកគេក៏ចាត់គ្នាទៅយាមល្បាត និងចាំឃ្លាំមើលលោកនៅមាត់ទ្វារក្រុង ពេញមួយយប់។ ពួកគេនៅសំងំពេញមួយយប់នោះ ដោយនិយាយគ្នាថា៖ «ចាំភ្លឺឡើង សឹមយើងសម្លាប់វា»។
ស្តេចសូលចាត់ទាហាន ឲ្យទៅផ្ទះទត ឃ្លាំចាំសម្លាប់គាត់នៅពេលព្រឹក។ ប៉ុន្តែ នាងមិកាល់ជាភរិយាជម្រាបគាត់ថា៖ «បើសិនជាបងមិនរត់នៅយប់នេះទេ ស្អែកបងមុខជាស្លាប់មិនខាន»។