បន្ទាប់មក អ៊ីសាហាក់ជាឪពុកនិយាយទៅគាត់ថា៖ «កូនអើយ ចូរខិតមកជិតឪពុក ហើយថើបឪពុកសិន»។
ម៉ាថាយ 26:49 - អាល់គីតាប កាលយូដាសមកដល់ភ្លាម គាត់ដើរតម្រង់មករកអ៊ីសាហើយនិយាយថា៖ «សាឡាមមូអាឡៃគុមតួន!» រួចថើបអ៊ីសា។ ព្រះគម្ពីរខ្មែរសាកល យូដាសក៏ចូលទៅជិតព្រះយេស៊ូវភ្លាម ទូលថា៖ “ជម្រាបសួរ រ៉ាប៊ី!” រួចថើបព្រះអង្គ។ Khmer Christian Bible គាត់ចូលមកជិតព្រះយេស៊ូភ្លាម ហើយទូលថា៖ «ជម្រាបសួរលោកគ្រូ» រួចក៏ថើបព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យូដាសក៏ចូលមករកព្រះយេស៊ូវភ្លាម ហើយទូលថា៖ «ជម្រាបសួររ៉ាប៊ី!» រួចក៏ថើបព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលយូដាសមកដល់ភ្លាម គាត់ដើរតម្រង់មករកព្រះយេស៊ូទូលថា៖ «ជម្រាបសួរព្រះគ្រូ!» រួចថើបព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្រាប់តែវាមកដល់ព្រះយេស៊ូវគំនាប់ទូលថា ជំរាបសួរលោកគ្រូ រួចក៏ថើបទ្រង់ |
បន្ទាប់មក អ៊ីសាហាក់ជាឪពុកនិយាយទៅគាត់ថា៖ «កូនអើយ ចូរខិតមកជិតឪពុក ហើយថើបឪពុកសិន»។
លោកយ៉ូអាប់និយាយទៅកាន់លោកអម៉ាសាថា៖ «សុខសប្បាយជាទេ លោកប្អូន!»។ គាត់ក៏លូកដៃស្តាំទៅចាប់ពុកចង្ការបស់លោកអម៉ាសា ដើម្បីឱប។
ពាក្យស្ដីបន្ទោសរបស់មិត្តសម្លាញ់ ផុសចេញពីចិត្តភក្ដីភាព រីឯពាក្យស្និទ្ធស្នាលរបស់សត្រូវ ផុសចេញពីចិត្តបោកបញ្ឆោត។
រីឯអ្នករាល់គ្នាវិញ កុំបង្គាប់គេឲ្យហៅខ្លួនថា “តួន”សោះឡើយ ដ្បិតអ្នករាល់គ្នាមាន “តួន”តែមួយគត់ ហើយអ្នករាល់គ្នាសុទ្ធតែជាបងប្អូននឹងគ្នា។
យូដាសជាអ្នកក្បត់អ៊ីសា សួរថា៖ «តួន! តើខ្ញុំឬ?»។ អ៊ីសាបានឆ្លើយទៅគាត់ថា៖ «អ្នកនិយាយដូច្នេះ ត្រូវហើយ!»។
យូដាសដែលនាំគេមកចាប់អ៊ីសា បានសន្មតជាមួយគេនូវសញ្ញាមួយថា៖ «ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ សុំចាប់គាត់ទៅ!»។
លោកមិនបានថើបខ្ញុំទេ រីឯនាងវិញ តាំងពីខ្ញុំចូលមក នាងចេះតែថើបជើងខ្ញុំ ឥតឈប់ឈរសោះឡើយ។
បន្ទាប់មក គេនាំគ្នាចូលទៅជិតអ៊ីសាទាំងពោលថា៖ «ស្ដេចយូដាអើយ! សូមថ្វាយបង្គំ» ហើយក៏ទះកំផ្លៀងគាត់។
សាំយូអែលយកដបប្រេងមក ហើយចាក់ប្រេងលើក្បាលលោកសូល រួចគាត់ឱបលោកសូល ទាំងនិយាយថា៖ «អុលឡោះតាអាឡាបានចាក់ប្រេងតែងតាំងអ្នក ឲ្យដឹកនាំប្រជាជនផ្ទាល់របស់ទ្រង់។