Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 19:3 - អាល់គីតាប

3 បន្ទាប់​មក គេ​នាំ​គ្នា​ចូល​ទៅ​ជិត​អ៊ីសា​ទាំង​ពោល​ថា៖ «ស្ដេច​យូដា​អើយ! សូម​ថ្វាយ‌បង្គំ» ហើយ​ក៏​ទះ​កំផ្លៀង​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 រួចក៏​មកឯ​ព្រះអង្គ​ជាបន្តបន្ទាប់ ទាំង​ពោលថា​៖ “ជយោ! ស្ដេចនៃជនជាតិយូដា​!” ហើយ​ទះកំផ្លៀង​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 ហើយ​ពួកគេ​ក៏​មក​ឯ​ព្រះអង្គ ​ទាំង​ទូល​ថា៖​ «សូម​ថ្វាយបង្គំ​ស្តេច​របស់​ជនជាតិ​យូដា!»​ រួច​ពួកគេ​ក៏​ទះ​កំផ្លៀង​ព្រះអង្គ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 គេ​ចូល​មក​ជិត​ព្រះ‌អង្គ ទាំងពោល​ថា៖ «សូម​ថ្វាយ​បង្គំ​ស្តេច​សាសន៍​យូដា» រួច​គេ​ក៏​ទះ​កំផ្លៀង​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 បន្ទាប់​មក គេ​នាំ​គ្នា​ចូល​ទៅ​ជិត​ព្រះអង្គ ទាំង​ពោល​ថា៖ «ស្ដេច​យូដា​អើយ! សូម​ថ្វាយ‌បង្គំ» ហើយ​ក៏​ទះ​កំផ្លៀង​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ទាំង​ទូល​ថា សូម​ថ្វាយ‌បង្គំ​ស្តេច​សាសន៍​យូដា រួច​គេ​ទះ​ទ្រង់

សូមមើលជំពូក ចម្លង




យ៉ូហាន 19:3
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​យូដាស​មក​ដល់​ភ្លាម គាត់​ដើរ​តម្រង់​មក​រក​អ៊ីសា​ហើយនិយាយ​ថា៖ «សាឡាមមូអាឡៃគុមតួន!» រួច​ថើប​អ៊ីសា។


គេ​យក​បន្លា​មក​ក្រង​ធ្វើ​ជា​ភួង បំពាក់​លើ​ក្បាល​អ៊ីសា និង​យក​ដើម​ត្រែង​មក​ដាក់​ក្នុង​ដៃ​ស្ដាំ​ឲ្យ​គាត់​កាន់ រួច​គេ​នាំ​គ្នា​លុត​ជង្គង់​មុខ​គាត់ ទាំង​ពោល​ចំអក​ថា៖ «សូម​គោរព​ថ្វាយ‌បង្គំ​ស្ដេច​យូដា!»។


គេ​ក៏​នាំ​គ្នា​សំពះ​អ៊ីសា​ទាំង​ពោល​ថា៖ «សូម​គោរព​ថ្វាយ‌បង្គំ​ស្ដេច​យូដា!»។


ម៉ាឡា‌អ៊ីកាត់​ចូល​ទៅ​ក្នុង​ផ្ទះ​នាង​ម៉ារីយំ ហើយ​ពោល​ទៅ​កាន់​នាង​ថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង! អុលឡោះ‌ជាអម្ចាស់​គាប់​ចិត្ត​នឹង​នាង​ហើយ ទ្រង់​នៅ​ជា​មួយ​នាង»។


ពេល​ឮ​អ៊ីសា​មាន​ប្រសាសន៍​ដូច្នោះ ទាហាន​ម្នាក់​ក្នុង​កង​រក្សា​ម៉ាស្ជិទ​ដែល​ឈរ​នៅ​ក្បែរ​នោះ ទះ​កំផ្លៀង​អ៊ីសា​ទាំង​ពោល​ថា៖ «ម្ដេច​ក៏​អ្នក​ឯង​ហ៊ាន​ឆ្លើយ​របៀប​នេះ​ទៅ​!»។


លោក​ពីឡាត​ចូល​ទៅ​ក្នុង​បន្ទាយ​វិញ រួច​ហៅ​អ៊ីសា​មក​សួរ​ថា៖ «តើ​អ្នក​ជា​ស្ដេច​របស់​ជន‌ជាតិ​យូដា​មែន​ឬ?»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម