Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 26:49 - ព្រះគម្ពីរខ្មែរសាកល

49 យូដាស​ក៏​ចូលទៅជិត​ព្រះយេស៊ូវ​ភ្លាម ទូលថា​៖ “ជម្រាបសួរ រ៉ាប៊ី​!” រួច​ថើប​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

49 គាត់​ចូល​មក​ជិត​ព្រះយេស៊ូ​ភ្លាម​ ហើយ​ទូល​ថា៖​ «ជម្រាប​សួរ​លោកគ្រូ»​ រួច​ក៏​ថើប​ព្រះអង្គ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

49 យូដាស​ក៏​ចូល​មក​រក​ព្រះ‌យេស៊ូវ​ភ្លាម ហើយ​ទូល​ថា៖ «ជម្រាប​សួរ​រ៉ាប៊ី!» រួច​ក៏​ថើប​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

49 កាល​យូដាស​មក​ដល់​ភ្លាម គាត់​ដើរ​តម្រង់​មក​រក​ព្រះ‌យេស៊ូ​ទូល​ថា៖ «ជម្រាប​សួរ​ព្រះ‌គ្រូ!» រួច​ថើប​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

49 ស្រាប់​តែ​វា​មក​ដល់​ព្រះ‌យេស៊ូវ​គំនាប់​ទូល​ថា ជំរាប​សួរ​លោក​គ្រូ រួច​ក៏​ថើប​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

49 កាល​យូដាស​មក​ដល់​ភ្លាម គាត់​ដើរ​តម្រង់​មក​រក​អ៊ីសា​ហើយនិយាយ​ថា៖ «សាឡាមមូអាឡៃគុមតួន!» រួច​ថើប​អ៊ីសា។

សូមមើលជំពូក ចម្លង




ម៉ាថាយ 26:49
15 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសាក​ឪពុក​របស់គាត់​និយាយ​នឹង​គាត់​ថា​៖ “កូន​អើយ ចូរ​ចូលមកជិត ហើយ​ថើប​ឪពុក​មក៍​!”។


របួស​ពី​មិត្តសម្លាញ់ គឺ​ស្មោះត្រង់ រីឯ​ការថើប​ពី​អ្នកដែល​ស្អប់​ខ្លួន គឺ​ជ្រុលពេក​។


ហើយ​ចូលចិត្ត​ការគោរព​នៅតាម​ផ្សារ ព្រមទាំង​ចូលចិត្ត​ឲ្យ​គេ​ហៅ​ខ្លួន​ថា ‘លោកគ្រូ’ ផង។


“ប៉ុន្តែ​អ្នករាល់គ្នា​វិញ កុំឲ្យ​គេ​ហៅ​អ្នករាល់គ្នា​ថា ‘គ្រូ ’ ឡើយ ដ្បិត​គ្រូ​របស់អ្នករាល់គ្នា​មាន​តែម្នាក់គត់ ​ហើយ​អ្នក​ទាំងអស់គ្នា​ជា​បងប្អូន​នឹងគ្នា​។


ពេលនោះ យូដាស​ជា​អ្នក​ដែល​ក្បត់​ព្រះយេស៊ូវ ទូល​តប​ថា​៖ “រ៉ាប៊ី មិនមែន​ជា​ខ្ញុំ​ទេ មែនទេ​?”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“គឺ​អ្នក​និយាយ​ទេ”។


អ្នក​ដែល​ក្បត់​ព្រះអង្គ​បាន​កំណត់​សញ្ញា​មួយ​ឲ្យ​ពួកគេ ដោយ​និយាយថា​៖ “អ្នកណាដែល​ខ្ញុំ​ថើប គឺ​អ្នកនោះ​ហើយ ចូរ​ចាប់​គាត់​ចុះ”។


រួច​ចាប់ផ្ដើម​គំនាប់​ព្រះអង្គ​ថា​៖ “ជយោ! ស្ដេចនៃជនជាតិយូដា​!”។


អ្នក​មិន​បាន​ថើប​ខ្ញុំ​ទេ រីឯ​នាង​វិញ នាង​ចេះតែ​ថើប​ជើង​ខ្ញុំ​ឥត​ឈប់ តាំងពី​ខ្ញុំ​បាន​ចូលមក​។


រួចក៏​មកឯ​ព្រះអង្គ​ជាបន្តបន្ទាប់ ទាំង​ពោលថា​៖ “ជយោ! ស្ដេចនៃជនជាតិយូដា​!” ហើយ​ទះកំផ្លៀង​ព្រះអង្គ​។


ខណៈពេល​នោះ ពួក​សិស្ស​ទូល​ព្រះអង្គ​ថា​៖ “រ៉ាប៊ី សូមអញ្ជើញ​ពិសា”។


សូម​ជួយ​សួរសុខទុក្ខ​បងប្អូន​ទាំងអស់​ដោយ​ការថើប​ដ៏វិសុទ្ធ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម