Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 4:31 - អាល់គីតាប

31 ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ពួក​សិស្ស​ជម្រាប​អ៊ីសា​ថា៖ «តួន​សូម​អញ្ជើញ​ពិសា!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

31 ខណៈពេល​នោះ ពួក​សិស្ស​ទូល​ព្រះអង្គ​ថា​៖ “រ៉ាប៊ី សូមអញ្ជើញ​ពិសា”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

31 នៅ​ពេល​ជាមួយ​គ្នា​នោះ​ ពួក​សិស្ស​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោកគ្រូ​ សូម​អញ្ជើញ​បរិភោគ​អាហារ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ខណៈ​នោះ ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «រ៉ាប៊ី សូម​អញ្ជើញ​ពិសា!»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «លោក​គ្រូ សូម​អញ្ជើញ​ពិសា!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ក្នុង​រវាង​នោះ ពួក​សិស្ស​ទូល​ទ្រង់​ថា លោក​គ្រូ អញ្ជើញ​ពិសា

សូមមើលជំពូក ចម្លង




យ៉ូហាន 4:31
18 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក គេ​យក​ម្ហូប​អាហារ​ជូន​គាត់​ពិសា។ ប៉ុន្តែ គាត់​ពោល​ថា៖ «ខ្ញុំ​មិន​ទទួល​ទាន​ទេ ដរាប​ណា​មិន​ទាន់​បាន​ជម្រាប​ជូន នូវ​សេចក្តី​ដែល​ខ្ញុំ​ត្រូវ​និយាយ​នេះ​សិន»។ ឡាបាន់​តប​ថា៖ «សូម​អញ្ជើញ​និយាយ​មក!»។


ពួក​នេះ​ចូល​ចិត្ដ​ឲ្យ​គេ​អោន​កាយ​គោរព នៅ​តាម​ផ្សារ និង​ឲ្យ​គេ​ហៅ​ខ្លួន​ថា “តួន”។


រីឯ​អ្នក​រាល់​គ្នា​វិញ កុំ​បង្គាប់​គេ​ឲ្យ​ហៅ​ខ្លួន​ថា “តួន”សោះ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​មាន “តួន”តែ​មួយ​គត់ ហើយ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​បង​ប្អូន​នឹង​គ្នា។


យូដាស​ជា​អ្នក​ក្បត់​អ៊ីសា សួរ​ថា៖ «តួន! តើ​ខ្ញុំ​ឬ?»។ អ៊ីសា​បាន​ឆ្លើយ​ទៅ​គាត់​ថា៖ «អ្នក​និយាយ​ដូច្នេះ ត្រូវ​ហើយ!»។


កាល​យូដាស​មក​ដល់​ភ្លាម គាត់​ដើរ​តម្រង់​មក​រក​អ៊ីសា​ហើយនិយាយ​ថា៖ «សាឡាមមូអាឡៃគុមតួន!» រួច​ថើប​អ៊ីសា។


ពេត្រុស​នឹក​ឃើញ​ពាក្យ​របស់​អ៊ីសា​ក៏​ជម្រាប​អ៊ីសា​ថា៖ «តួន! សូម​មើល! ដើម​ឧទុម្ពរ​ដែល​តួន​បាន​ដាក់​បណ្ដា‌សា​នោះ ក្រៀម​ស្វិត​ទៅ​ហើយ!»។


កាល​មក​ដល់​ភ្លាម យូដាស​ដើរ​តម្រង់​មក​រក​អ៊ីសា ពោល​ថា៖ «តួន!» រួច​គាត់​ថើប​អ៊ីសា


លោក​ពេត្រុស​ជម្រាប​អ៊ីសា​ថា៖ «តួន! យើង​ខ្ញុំ​បាន​នៅ​ទី​នេះ​ប្រសើរ​ណាស់ យើង​ខ្ញុំ​នឹង​សង់​ជំរក​បី គឺ​មួយ​សម្រាប់​តួន មួយ​សម្រាប់​ណាពី​ម៉ូសា និង​មួយ​ទៀត​សម្រាប់​ណាពី​អេលី‌យ៉េស»។


អ៊ីសា​ងាក​មក​ក្រោយ ឃើញ​អ្នក​ទាំង​ពីរ​ដើរ​តាម គាត់​ក៏​សួរ​ថា៖ «អ្នក​ទាំង​ពីរ​មក​រក​អ្វី?»។ គេ​ជម្រាប​អ៊ីសា​ថា៖ «រ៉ាប៊ី! (ពាក្យ​“រ៉ាប៊ី”​នេះ​ប្រែ​ថា​“តួន”) តើ​លោក​នៅ​កន្លែង​ណា?»។


លោក​ណា‌ថា‌ណែល​ជម្រាប​អ៊ីសា​ថា៖ «តួន! តួន​ពិត​ជា​បុត្រា​របស់​អុលឡោះ ហើយ​ពិត​ជា​ស្តេច​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​មែន»។


ពួក​សិស្ស​ជម្រាប​អ៊ីសា​ថា៖ «តួន ជន‌ជាតិ​យូដា​ទើប​នឹង​ចង់​យក​ដុំ​ថ្ម​គប់​សម្លាប់​តួន​ថ្មីៗ​នេះ​សោះ ហេតុ​ដូច​ម្ដេច​បាន​ជា​តួន​ចង់​វិល​ទៅ​ស្រុក​នោះ​វិញ!»។


គាត់​បាន​មក​ជួប​អ៊ីសា​ទាំង​យប់ ហើយ​និយាយ​ថា៖ «តួន​យើង​ខ្ញុំ​ដឹង​ថា​អុលឡោះ​បាន​ចាត់​តួន​ឲ្យ​មក​បង្រៀន​យើង​ខ្ញុំ ដ្បិត​គ្មាន​នរណា​អាច​ធ្វើ​ទី​សំគាល់​ដូច​តួន​បាន​ឡើយ វៀរ​លែង​តែ​អុលឡោះ​នៅ​ជា​មួយ​អ្នក​នោះ»។


គេ​នាំ​គ្នា​ទៅ​ជួប​យ៉ះយ៉ា​ជម្រាប​ថា៖ «តួន! បុរស​ដែល​នៅ​ជា​មួយ​តួន ខាង​នាយ​ទន្លេ​យ័រ‌ដាន់​ពី​ថ្ងៃ​មុន ហើយ​ដែល​តួន​ផ្ដល់​សក្ខី‌ភាព​ឲ្យ​នោះ ឥឡូវ​នេះ គាត់​កំពុង​តែ​ជ្រមុជ​ទឹក​ឲ្យ​គេ មនុស្ស​ទាំង​អស់​នាំ​គ្នា​ទៅ​រក​គាត់»។


អ្នក​ស្រុក​នាំ​គ្នា​ចេញ​ពី​ភូមិ​ទៅ​រក​អ៊ីសា។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ខ្ញុំ​មាន​អាហារ​បរិភោគ​ហើយ ជា​អាហារ​ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់»។


បណ្ដា‌ជន​បាន​ជួប​អ៊ីសា​នៅ​ត្រើយ​ម្ខាង គេ​សួរ​គាត់​ថា៖ «តួន! តើ​តួន​មក​ដល់​ពី​អង្កាល់?»។


ពួក​សិស្ស​សួរ​អ៊ីសា​ថា៖ «តួន បុរស​នេះ​កើត​មក​ខ្វាក់​ដូច្នេះ តើ​បណ្ដាល​មក​ពី​បាប​របស់​នរណា? បាប​របស់​គាត់​ផ្ទាល់ ឬ​បាប​របស់​ឪពុក​ម្ដាយ​គាត់?»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម