បន្ទាប់មក គាត់ចូលទៅជួបអេលីយ៉ាសាក់ ជាចៅហ្វាយរបស់គាត់ អេលីយ៉ាសាក់សួរគាត់ថា៖ «កេហាស៊ី តើឯងទើបនឹងមកពីណា?»។
ម៉ាថាយ 26:25 - អាល់គីតាប យូដាសជាអ្នកក្បត់អ៊ីសា សួរថា៖ «តួន! តើខ្ញុំឬ?»។ អ៊ីសាបានឆ្លើយទៅគាត់ថា៖ «អ្នកនិយាយដូច្នេះ ត្រូវហើយ!»។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ យូដាសជាអ្នកដែលក្បត់ព្រះយេស៊ូវ ទូលតបថា៖ “រ៉ាប៊ី មិនមែនជាខ្ញុំទេ មែនទេ?”។ ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“គឺអ្នកនិយាយទេ”។ Khmer Christian Bible នោះយូដាស ជាអ្នកក្បត់ព្រះអង្គ បានទូលតបថា៖ «លោកគ្រូ មិនមែនខ្ញុំទេ មែនទេ?» ព្រះអង្គក៏មានបន្ទូលទៅគាត់ថា៖ «អ្នកនិយាយត្រូវហើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ យូដាស ជាអ្នកដែលក្បត់ព្រះអង្គទូលសួរថា៖ «រ៉ាប៊ី! តើខ្ញុំឬ?» ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកនិយាយដូច្នេះ ត្រូវហើយ!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យូដាសជាអ្នកក្បត់ព្រះអង្គ ទូលសួរថា៖ «ព្រះគ្រូ! តើខ្ញុំឬ?»។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកនិយាយដូច្នេះ ត្រូវហើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះយូដាស ជាអ្នកដែលបញ្ជូនទ្រង់ វាចាប់ពាក្យទូលថា លោកគ្រូអើយ តើខ្ញុំឬអី ទ្រង់មានបន្ទូលទៅវាថា ត្រូវដូចអ្នកនិយាយហើយ។ |
បន្ទាប់មក គាត់ចូលទៅជួបអេលីយ៉ាសាក់ ជាចៅហ្វាយរបស់គាត់ អេលីយ៉ាសាក់សួរគាត់ថា៖ «កេហាស៊ី តើឯងទើបនឹងមកពីណា?»។
ស្ត្រីផិតក្បត់ តែងតែប្រព្រឹត្តដូចតទៅនេះ គឺនាងបរិភោគ រួចជូតមាត់ ទាំងពោលថា ខ្ញុំមិនបានប្រព្រឹត្តអំពើអាក្រក់អ្វីទេ។
រីឯអ្នករាល់គ្នាវិញ កុំបង្គាប់គេឲ្យហៅខ្លួនថា “តួន”សោះឡើយ ដ្បិតអ្នករាល់គ្នាមាន “តួន”តែមួយគត់ ហើយអ្នករាល់គ្នាសុទ្ធតែជាបងប្អូននឹងគ្នា។
ពេលនោះ សិស្សម្នាក់ក្នុងក្រុមសិស្សទាំងដប់ពីរឈ្មោះ យូដាសអ៊ីស្ការីយ៉ុត បានទៅជួបក្រុមអ៊ីមុាំ
កាលយូដាសមកដល់ភ្លាម គាត់ដើរតម្រង់មករកអ៊ីសាហើយនិយាយថា៖ «សាឡាមមូអាឡៃគុមតួន!» រួចថើបអ៊ីសា។
អ៊ីសាមានប្រសាសន៍ទៅលោកថា៖ «ត្រូវដូចលោកមានប្រសាសន៍មែន ប៉ុន្ដែ ខ្ញុំសុំបញ្ជាក់ប្រាប់អស់លោកថា អំណើះតទៅ អស់លោកនឹងឃើញ បុត្រាមនុស្សនៅខាងស្ដាំអុលឡោះដ៏មានអំណាច ហើយនឹងមកលើពពកក្នុងផ្ទៃមេឃ»។
អ៊ីសា ឈរនៅចំពោះមុខលោកទេសាភិបាលគាត់សួរអ៊ីសាថា៖ «តើអ្នកជាស្ដេចយូដាមែនឬ?»។ អ៊ីសាមានប្រសាសន៍ថា៖ «លោកទេតើដែលមានប្រសាសន៍ដូច្នេះ»។
ពេលនោះ គេសួរព្រមគ្នាឡើងថា៖ «បើដូច្នេះ អ្នកជាបុត្រារបស់អុលឡោះឬ?»។ អ៊ីសាឆ្លើយថា៖ «អស់លោកមានប្រសាសន៍ត្រូវមែន គឺខ្ញុំនេះហើយ»។
លោកពីឡាតសួរអ៊ីសាថា៖ «បើដូច្នេះ តើអ្នកជាស្ដេចមែនឬ?»។ អ៊ីសាមានប្រសាសន៍ថា៖ «លោកទេតើ ដែលមានប្រសាសន៍ថា ខ្ញុំជាស្ដេច។ ខ្ញុំកើតមក ហើយខ្ញុំមកក្នុងលោកនេះ ដើម្បីផ្ដល់សក្ខីភាពអំពីសេចក្ដីពិត អ្នកណាកើតពីសេចក្ដីពិត អ្នកនោះនឹងស្ដាប់សំឡេងខ្ញុំ»។