Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 26:25 - Khmer Christian Bible

25 នោះ​យូដាស​ ជា​អ្នក​ក្បត់​ព្រះអង្គ​ បាន​ទូល​តប​ថា៖​ «លោកគ្រូ​ មិន​មែន​ខ្ញុំ​ទេ​ មែន​ទេ?»​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​និយាយ​ត្រូវ​ហើយ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

25 ពេលនោះ យូដាស​ជា​អ្នក​ដែល​ក្បត់​ព្រះយេស៊ូវ ទូល​តប​ថា​៖ “រ៉ាប៊ី មិនមែន​ជា​ខ្ញុំ​ទេ មែនទេ​?”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“គឺ​អ្នក​និយាយ​ទេ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ពេល​នោះ យូដាស ជា​អ្នក​ដែល​ក្បត់​ព្រះ‌អង្គ​ទូល​សួរ​ថា៖ «រ៉ាប៊ី! តើ​ខ្ញុំ​ឬ?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​និយាយ​ដូច្នេះ ត្រូវ​ហើយ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 យូដាស​ជា​អ្នក​ក្បត់​ព្រះអង្គ ទូល​សួរ​ថា៖ «ព្រះ‌គ្រូ! តើ​ខ្ញុំ​ឬ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​និយាយ​ដូច្នេះ ត្រូវ​ហើយ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 នោះ​យូដាស ជា​អ្នក​ដែល​បញ្ជូន​ទ្រង់ វា​ចាប់​ពាក្យ​ទូល​ថា លោក​គ្រូ​អើយ តើ​ខ្ញុំ​ឬ​អី ទ្រង់​មាន​បន្ទូល​ទៅ​វា​ថា ត្រូវ​ដូច​អ្នក​និយាយ​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

25 យូដាស​ជា​អ្នក​ក្បត់​អ៊ីសា សួរ​ថា៖ «តួន! តើ​ខ្ញុំ​ឬ?»។ អ៊ីសា​បាន​ឆ្លើយ​ទៅ​គាត់​ថា៖ «អ្នក​និយាយ​ដូច្នេះ ត្រូវ​ហើយ!»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 26:25
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​ចូល​ចិត្ត​ឲ្យ​គេ​គោរព​នៅ​តាម​ទី​ប្រជុំជន​ និង​ឲ្យ​មនុស្ស​ហៅ​ពួកគេ​ថា​លោកគ្រូ​


ប៉ុន្ដែ​ចំពោះ​អ្នក​រាល់គ្នា​វិញ​ កុំ​ឲ្យ​គេ​ហៅ​ថា​ គ្រូ​ ដ្បិត​គ្រូ​របស់​អ្នក​រាល់គ្នា​មាន​តែ​ម្នាក់​គត់​ ហើយ​អ្នក​ទាំង​អស់​គ្នា​ជា​បងប្អូន​នឹង​គ្នា​


នៅ​ពេល​នោះ​ សាវក​ម្នាក់​ក្នុង​ចំណោម​សាវក​ទាំង​ដប់​ពីរ​ ឈ្មោះ​ យូដាស​អ៊ីស្ការីយ៉ុត​ បាន​ទៅ​ជួប​ពួក​សម្ដេច​សង្ឃ​


គាត់​ចូល​មក​ជិត​ព្រះយេស៊ូ​ភ្លាម​ ហើយ​ទូល​ថា៖​ «ជម្រាប​សួរ​លោកគ្រូ»​ រួច​ក៏​ថើប​ព្រះអង្គ។​


នោះ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «លោក​និយាយ​ត្រូវ​ហើយ​ តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ចាប់​ពី​ពេល​នេះ​ត​ទៅ​ អ្នក​រាល់គ្នា​នឹង​ឃើញ​កូន​មនុស្ស​អង្គុយ​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​ដ៏​មាន​អំណាច​ ហើយ​មក​ជាមួយ​ពពក​លើ​មេឃ»។​


កាល​ព្រះយេស៊ូ​កំពុង​ឈរ​នៅ​ចំពោះ​មុខ​លោក​អភិបាល​ នោះ​លោក​អភិបាល​សួរ​ព្រះអង្គ​ថា៖​ «តើ​អ្នក​ជា​ស្ដេច​របស់​ជនជាតិ​យូដា​ឬ?»​ ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «លោក​និយាយ​ត្រូវ​ហើយ»។​


ពួកគេ​ទាំង​អស់​គ្នា​ក៏​សួរ​ថា៖​ «បើ​ដូច្នេះ​ អ្នក​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ឬ?»​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ពួក​លោក​និយាយ​ត្រូវ​ គឺ​ខ្ញុំ​នេះ​ហើយ»​


លោក​ពីឡាត់​ក៏​សួរ​ព្រះអង្គ​ថា៖​ «​ដូច្នេះ​អ្នក​ជា​ស្តេច​ឬ?»​ ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «លោក​ទេ​តើ​និយាយ​ថា​ ខ្ញុំ​ជា​ស្តេច​ ខ្ញុំ​បាន​កើត​មក​ក្នុង​លោកិយ​នេះ​ សម្រាប់​ការ​នេះ​ គឺ​ឲ្យ​ខ្ញុំ​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​ពិត​ ហើយ​អស់​អ្នក​ដែល​កើត​ពី​សេចក្ដី​ពិត ​អ្នក​នោះ​ឮ​សំឡេង​របស់​ខ្ញុំ​»។​


នៅ​ពេល​ជាមួយ​គ្នា​នោះ​ ពួក​សិស្ស​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោកគ្រូ​ សូម​អញ្ជើញ​បរិភោគ​អាហារ»​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម