Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 27:11 - អាល់គីតាប

11 អ៊ីសា ឈរ​នៅ​ចំពោះ​មុខ​លោក​ទេសា​ភិបាល​គាត់​សួរ​អ៊ីសា​ថា៖ «តើ​អ្នក​ជា​ស្ដេច​យូដា​មែន​ឬ?»។ អ៊ីសា​មាន​ប្រសាសន៍​ថា៖ «លោក​ទេ​តើ​ដែល​មាន​ប្រសាសន៍​ដូច្នេះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ព្រះយេស៊ូវ​ទ្រង់​ឈរ​នៅមុខ​អភិបាល ហើយ​អភិបាល​ក៏​សួរ​ព្រះអង្គ​ថា​៖ “តើ​អ្នក​ជា​ស្ដេចនៃជនជាតិយូដា​ឬ​?”។ ព្រះយេស៊ូវ​មានបន្ទូលថា​៖“គឺ​លោក​និយាយ​ទេ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 កាល​ព្រះយេស៊ូ​កំពុង​ឈរ​នៅ​ចំពោះ​មុខ​លោក​អភិបាល​ នោះ​លោក​អភិបាល​សួរ​ព្រះអង្គ​ថា៖​ «តើ​អ្នក​ជា​ស្ដេច​របស់​ជនជាតិ​យូដា​ឬ?»​ ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «លោក​និយាយ​ត្រូវ​ហើយ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 នៅ​វេលា​នេះ ព្រះ‌យេស៊ូវ​ឈរ​នៅ​មុខ​លោក​ទេសា‌ភិបាល ហើយ​លោក​ទេសា‌ភិបាល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​អ្នក​ជា​ស្តេច​របស់​សាសន៍​យូដា​ឬ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ព្រះ‌យេស៊ូ​ឈរ​នៅ​ចំពោះ​មុខ​លោក​ទេសា​ភិបាល​លោក​សួរ​ព្រះអង្គ​ថា៖ «តើ​អ្នក​ជា​ស្ដេច​យូដា​មែន​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «លោក​ទេ​តើ​ដែល​មាន​ប្រសាសន៍​ដូច្នេះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ឯ​ព្រះ‌យេស៊ូវ ទ្រង់​ឈរ​នៅ​មុខ​លោក​ចៅហ្វាយ ហើយ​លោក​ក៏​ពិចារណា​សួរ​ទ្រង់​ថា តើ​អ្នក​ជា​ស្តេច​របស់​សាសន៍​យូដា​ឬ​អី ព្រះ‌យេស៊ូវ ទ្រង់​មាន​បន្ទូល​ទៅ​លោក​ថា ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ

សូមមើលជំពូក ចម្លង




ម៉ាថាយ 27:11
11 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា ទៅ​ឲ្យ​លោក​ទេសា‌ភិបាល និង​ឲ្យ​ស្ដេច​នានា​កាត់​ទោស ព្រោះ​តែ​អ្នក​រាល់​គ្នា​តាម​ខ្ញុំ។ ប៉ុន្ដែ ពេល​នោះ ជា​ឱកាស​សម្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ផ្ដល់​សក្ខី‌ភាព ឲ្យ​ពួក​គេ និង​ឲ្យ​សាសន៍​ដទៃ ដឹង​ឮ​ទៅ​វិញ។


បើ​សិស្ស​ចេះ​បាន​ដូច​តួន ហើយ​អ្នក​បម្រើ​បាន​ដូច​ម្ចាស់ នោះ​ល្មម​គ្រប់​គ្រាន់​ហើយ។ ប្រសិន​បើ​គេ​ដាក់​ឈ្មោះ​ម្ចាស់​ផ្ទះ​ថា អ៊ីព្លេស ទៅ​ហើយ គេ​មុខ​ជា​ដាក់​ឈ្មោះ​អ្នក​នៅ​ក្នុង​ផ្ទះ​នោះ រឹត​តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀត​មិន​ខាន»។


សួរ​ថា៖ «ស្តេច​របស់​ជន‌ជាតិ​យូដា ដែល​ទើប​នឹង​ប្រសូត​នៅ​ឯ​ណា? យើង​ខ្ញុំ​បាន​ឃើញ​ផ្កាយ​របស់​គាត់​រះ​នៅ​ទិស​ខាង​កើត ហើយ​យើង​ខ្ញុំ​មក​ថ្វាយ‌បង្គំ​គាត់»។


យូដាស​ជា​អ្នក​ក្បត់​អ៊ីសា សួរ​ថា៖ «តួន! តើ​ខ្ញុំ​ឬ?»។ អ៊ីសា​បាន​ឆ្លើយ​ទៅ​គាត់​ថា៖ «អ្នក​និយាយ​ដូច្នេះ ត្រូវ​ហើយ!»។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​លោក​ថា៖ «ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​មែន ប៉ុន្ដែ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អស់​លោក​ថា អំណើះ​ត​ទៅ អស់​លោក​នឹង​ឃើញ បុត្រា​មនុស្ស​នៅ​ខាង​ស្ដាំ​អុលឡោះ​ដ៏​មាន​អំណាច ហើយ​នឹង​មក​លើ​ពពក​ក្នុង​ផ្ទៃ​មេឃ»។


អ៊ីសា​ឆ្លើយ​ថា៖ «មែន គឺ​ខ្ញុំ​ហ្នឹង​ហើយ។ អស់​លោក​នឹង​ឃើញ បុត្រា​មនុស្ស​នៅ​ខាង​ស្ដាំ​អុលឡោះ​ដ៏​មាន​អំណាច ហើយ​នឹង​មក​ជា​មួយ​ពពក​នៅ​លើ​មេឃ»។


ពេល​នោះ គេ​សួរ​ព្រម​គ្នា​ឡើង​ថា៖ «បើ​ដូច្នេះ អ្នក​ជា​បុត្រា​របស់​អុលឡោះ​ឬ?»។ អ៊ីសា​ឆ្លើយ​ថា៖ «អស់​លោក​មាន​ប្រសាសន៍​ត្រូវ​មែន គឺ​ខ្ញុំ​នេះ​ហើយ»។


នៅ​ចំពោះ​អុលឡោះ​ដែល​ប្រទាន​ឲ្យ​អ្វីៗ​ទាំង​អស់​មាន​ជីវិត និង​នៅ​ចំពោះ​មុខ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ដែល​បាន​ផ្ដល់​សក្ខី‌ភាព​ដោយ​ប្រកាស​ជំនឿ​យ៉ាង​ល្អ​ប្រពៃ នៅ​មុខ​លោក​ប៉ុនទាស-ពីឡាត ខ្ញុំ​សុំ​ដាស់‌តឿន​អ្នក​ថា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម