Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 5:25 - អាល់គីតាប

25 បន្ទាប់​មក គាត់​ចូល​ទៅ​ជួប​អេលី‌យ៉ាសាក់ ជា​ចៅ‌ហ្វាយ​របស់​គាត់ អេលី‌យ៉ាសាក់​សួរ​គាត់​ថា៖ «កេហា‌ស៊ី តើ​ឯង​ទើប​នឹង​មក​ពី​ណា?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 លំដាប់​នោះ​គាត់​ចូល​ទៅ​ឈរ​នៅ​មុខ​អេលី‌សេ​ជា​ចៅ‌ហ្វាយ​ខ្លួន ហើយ​លោក​សួរ​ថា៖ «កេហា‌ស៊ី​អើយ ឯង​មក​ពី​ណា?» គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ប្របាទ​មិន​បាន​ទៅ​ឯ​ណា​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 បន្ទាប់​មក គាត់​ចូល​ទៅ​ជួប​លោក​អេលីសេ ជា​ម្ចាស់​របស់​គាត់ លោក​សួរ​គាត់​ថា៖ «កេហា‌ស៊ី តើ​ឯង​ទើប​នឹង​មក​ពី​ណា?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 លំដាប់​នោះ​គាត់​ចូល​ទៅ​ឈរ​នៅ​មុខ​អេលី‌សេ​ជា​ចៅហ្វាយ​ខ្លួន ហើយ​លោក​សួរ​ថា កេហាស៊ី​អើយ ឯង​មក​ពី​ណា គាត់​ឆ្លើយ​ថា ខ្ញុំ​ប្របាទ​មិន​បាន​ទៅ​ឯ​ណា​ទេ

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 5:25
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ម៉ាឡា‌អ៊ីកាត់​នោះ​ពោល​ថា៖ «ហាជើរ ជា​ស្រី​បម្រើ​របស់​សារ៉ាយ​អើយ! តើ​នាង​ទៅ​ណា​មក​ណា​ហ្នឹង?»។ នាង​តប​ថា៖ «នាង​ខ្ញុំ​បាន​រត់​ចេញ​ពី​សារ៉ាយ ជា​ចៅ‌ហ្វាយ​របស់​នាង​ខ្ញុំ»។


អុលឡោះ‌តាអាឡា​សួរ​កបេល​ថា៖ «ហាបេល​ប្អូន​របស់​អ្នក​នៅ​ឯ​ណា?»។ គាត់​ឆ្លើយ​ទៅ​កាន់​អុលឡោះ​ថា៖ «ខ្ញុំ​មិន​ដឹង​ទេ! តើ​ខ្ញុំ​ជា​អ្នក​ឃ្វាល​ប្អូន​របស់​ខ្ញុំ​ឬ?»។


បន្ទាប់​មក ណាពី​អេសាយ​ចូល​មក​ជួប​ស្តេច​ហេ‌សេគា​សួរ​ថា៖ «អ្នក​ទាំង​នោះ​មក​ពី​ណា? តើ​គេ​ជម្រាប​ស្តេច​ដូច​ម្តេច​ខ្លះ?»។ ស្តេច​ហេ‌សេគា​ប្រាប់​ថា៖ «ពួក​គេ​មក​ពី​ស្រុក​ឆ្ងាយ​ដើម្បី​មក​ជួប​យើង គឺ​មក​ពី​ស្រុក​បាប៊ី‌ឡូន»។


កេហា‌ស៊ី​ឆ្លើយ​ថា៖ «គ្មាន​ហេតុ‌ការណ៍​អ្វី​ទេ! ប៉ុន្តែ ម្ចាស់​របស់​ខ្ញុំ ចាត់​ខ្ញុំ​ឲ្យ​មក​ជម្រាប​លោក​ថា “មាន​សមាជិក​នៃ​ក្រុម​ណាពី​ពីរ​នាក់ មក​ពី​តំបន់​ភ្នំ​អេ‌ប្រា‌អ៊ីម ទើប​នឹង​មក​ដល់​ផ្ទះ​ខ្ញុំ សូម​លោក​មេត្តា​ជួយ​ផ្តល់​ប្រាក់​មួយ​ហាប និង​សម្លៀក‌បំពាក់​ពីរ​បន្លាស់​សម្រាប់​គេ​ទាំង​ពីរ​ផង”»។


ស្តេច​អូសៀស​កាន់​ពាន​សម្រាប់​ដុត​គ្រឿង​ក្រអូប ហើយ​ពេល​ស្តេច​ខឹង​ឡើង​ទាស់​នឹង​អ៊ីមុាំ ស្រាប់​តែ​មាន​រោគ​ឃ្លង់​កើត​ពាស‌ពេញ​ថ្ងាស នៅ​ចំពោះ​មុខ​ក្រុម​អ៊ីមុាំ ក្បែរ​អាសនៈ​ដុត​គ្រឿង​ក្រអូប​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។


ស្ត្រី​ផិត​ក្បត់ តែងតែ​ប្រព្រឹត្ត​ដូច​ត​ទៅ​នេះ គឺ​នាង​បរិភោគ រួច​ជូត​មាត់ ទាំង​ពោល​ថា ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​ទេ។


ប្រជា‌ជន​របស់​យើង​នឹង​ប្រមូល​គ្នា​មក​រក​អ្នក ពួក​គេ​អង្គុយ​នៅ​មុខ​អ្នក ស្ដាប់​ពាក្យ​របស់​អ្នក តែ​មិន​ប្រតិបត្តិ​តាម​ទេ។ មាត់​ពួក​គេ​ពោល​ថា គោរព​ពាក្យ​អ្នក តែ​ពួក​គេ​បែរ​ជា​ធ្វើ​តាម​ចិត្ត​លោភ‌លន់​របស់​ខ្លួន​ទៅ​វិញ។


នៅ​ពេល​បរិភោគ អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​នាំ​គេ​មក​ចាប់​ខ្ញុំ»។


ពេល​នោះ អ៊ីសា និង​ពួក​សិស្ស​កំពុង​បរិភោគ​អាហារ អ៊ីព្លេស​បាន​ធ្វើ​ឲ្យ​យូដាស​អ៊ីស្កា‌រីយ៉ុត​ជា​កូន​លោក​ស៊ីម៉ូន មាន​គំនិត​នាំ​គេ​មក​ចាប់​អ៊ីសា។


ឪពុក​មា​របស់​លោក​សូល​សួរ​គាត់ និង​អ្នក​បម្រើ​ថា៖ «តើ​ពួក​ឯង​ទើប​នឹង​មក​ពី​ណា?»។ លោក​សូល​តប​ថា៖ «ពួក​ខ្ញុំ​ទៅ​រក​លា តែ​រក​មិន​ឃើញ​ទេ ដូច្នេះ ពួក​ខ្ញុំ​ទៅ​ជួប​សាំយូ‌អែល»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម