ម៉ាថាយ 12:22 - អាល់គីតាប ពេលនោះ មានគេនាំបុរសអ៊ីព្លេសចូលម្នាក់មកជួបអ៊ីសា។ អ៊ីព្លេសបានធ្វើឲ្យគាត់ខ្វាក់ផង ថ្លង់ផង។ អ៊ីសាប្រោសគាត់ឲ្យជាគាត់ក៏និយាយបាន និងឃើញទៀតផង។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ មានបុរសអារក្សចូលម្នាក់ដែលខ្វាក់ភ្នែកផងគផង ត្រូវគេនាំមកឯព្រះយេស៊ូវ។ ព្រះអង្គទ្រង់ប្រោសគាត់ឲ្យជា មនុស្សគនោះក៏និយាយបាន ហើយមើលឃើញផង។ Khmer Christian Bible បន្ទាប់មក គេបាននាំមនុស្សខ្វាក់ភ្នែក ហើយគ ដោយសារតែមានអារក្សចូលមកឯព្រះអង្គ រួចព្រះអង្គបានប្រោសគាត់ឲ្យជា។ ដូច្នេះ គាត់ក៏និយាយរួច ហើយមើលឃើញបានផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក គេនាំបុរសអារក្សចូលម្នាក់ដែលខ្វាក់ ហើយគ មករកព្រះអង្គ ព្រះអង្គក៏ប្រោសគាត់ឲ្យបានជា។ ដូច្នេះបុរសដែលគនោះ ក៏និយាយបាន ហើយមើលឃើញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ មានគេនាំបុរសអារក្សចូលម្នាក់មកគាល់ព្រះអង្គ។ អារក្សបានធ្វើឲ្យគាត់ខ្វាក់ផង គថ្លង់ផង។ ព្រះអង្គប្រោសគាត់ឲ្យជា គាត់ក៏និយាយបាន និងមើលឃើញទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគេនាំមនុស្សម្នាក់មានអារក្សចូល ដែលខ្វាក់ហើយគ មកឯទ្រង់ ទ្រង់ក៏ប្រោសឲ្យបានជា គឺឲ្យមនុស្សខ្វាក់ ហើយគនោះ បានទាំងនិយាយ ហើយមើលឃើញផង |
នៅថ្ងៃនោះ មនុស្សថ្លង់នឹងឮបន្ទូល ដែលមានចែងទុកនៅក្នុងគីតាប ហើយមនុស្សខ្វាក់នឹងមើលឃើញ គឺគេរួចផុតពីភាពងងឹត លែងស្ថិតនៅក្នុងភាពអន្ធការទៀតហើយ។
កិត្ដិនាមរបស់អ៊ីសាក៏ល្បីឮខ្ចរខ្ចាយពាសពេញស្រុកស៊ីរីទាំងមូល។ គេបាននាំអស់អ្នកជំងឺគ្រប់យ៉ាង និងអ្នកកើតទុក្ខគ្រាំគ្រា មនុស្សអ៊ីព្លេសចូល មនុស្សឆ្កួតជ្រូក និងមនុស្សស្លាប់ដៃស្លាប់ជើង មករកអ៊ីសា អ៊ីសាក៏ប្រោសគេឲ្យបានជាទាំងអស់គ្នា។
ម្យ៉ាងទៀតពេលអ៊ីព្លេសឃើញអ៊ីសា វាក្រាបចុះដល់ជើងគាត់ ហើយស្រែកឡើងថា៖ «អ្នកជាបុត្រារបស់អុលឡោះ»។
ដើម្បីបើកភ្នែកគេឲ្យភ្លឺ ឲ្យគេងាកចេញពីសេចក្ដីងងឹតបែរមករកពន្លឺ និងងាកចេញពីអំណាចរបស់អ៊ីព្លេសហ្សៃតន បែរមករកអុលឡោះវិញ ព្រមទាំងទទួលការអត់ទោសឲ្យរួចពីបាប និងទទួលមត៌ករួមជាមួយអស់អ្នកដែលអុលឡោះប្រោសឲ្យបានបរិសុទ្ធ ដោយមានជំនឿលើខ្ញុំ”។
រីឯមេប្រឆាំងសាសនានោះវិញ វាមកដល់ដោយអំណាចអ៊ីព្លេសហ្សៃតន គឺវាសំដែងការអស្ចារ្យ ទីសំគាល់ និងអំណាចបោកប្រាស់សព្វបែបយ៉ាង។