Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 12:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 នោះ​គេ​នាំ​មនុស្ស​ម្នាក់​មាន​អារក្ស​ចូល ដែល​ខ្វាក់​ហើយ​គ មក​ឯ​ទ្រង់ ទ្រង់​ក៏​ប្រោស​ឲ្យ​បាន​ជា គឺ​ឲ្យ​មនុស្ស​ខ្វាក់ ហើយ​គ​នោះ បាន​ទាំង​និយាយ ហើយ​មើល​ឃើញ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 ពេលនោះ មាន​បុរស​អារក្សចូល​ម្នាក់​ដែល​ខ្វាក់ភ្នែក​ផង​គ​ផង ត្រូវគេ​នាំមក​ឯ​ព្រះយេស៊ូវ​។ ព្រះអង្គ​ទ្រង់​ប្រោស​គាត់​ឲ្យជា មនុស្ស​គ​នោះ​ក៏​និយាយ​បាន ហើយ​មើលឃើញ​ផង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

22 បន្ទាប់​មក​ គេ​បាន​នាំ​មនុស្ស​ខ្វាក់​ភ្នែក​ ហើយ​គ​ ដោយសារ​តែ​មាន​អារក្ស​ចូល​មក​ឯ​ព្រះអង្គ​ រួច​ព្រះអង្គ​បាន​ប្រោស​គាត់​ឲ្យ​ជា‍។​ ដូច្នេះ​ គាត់​ក៏​និយាយ​រួច​ ហើយ​មើល​ឃើញ​បាន​ផង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 បន្ទាប់​មក គេ​នាំ​បុរស​អារក្ស​ចូល​ម្នាក់​ដែល​ខ្វាក់ ហើយ​គ មក​រក​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​ប្រោស​គាត់​ឲ្យ​បាន​ជា។ ដូច្នេះ​បុរស​ដែល​គ​នោះ ក៏​និយាយ​បាន ហើយ​មើល​ឃើញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ពេល​នោះ មាន​គេ​នាំ​បុរស​អារក្ស​ចូល​ម្នាក់​មក​គាល់​ព្រះអង្គ។ អារក្ស​បាន​ធ្វើ​ឲ្យ​គាត់​ខ្វាក់​ផង គ​ថ្លង់​ផង។ ព្រះអង្គ​ប្រោស​គាត់​ឲ្យ​ជា គាត់​ក៏​និយាយ​បាន និង​មើល​ឃើញ​ទៀត​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ពេល​នោះ មាន​គេ​នាំ​បុរស​អ៊ីព្លេស​ចូល​ម្នាក់​មក​ជួប​អ៊ីសា។ អ៊ីព្លេស​បាន​ធ្វើ​ឲ្យ​គាត់​ខ្វាក់​ផង ថ្លង់​ផង។ អ៊ីសា​ប្រោស​គាត់​ឲ្យ​ជា​គាត់​ក៏​និយាយ​បាន និង​ឃើញ​ទៀត​ផង។

សូមមើលជំពូក ចម្លង




ម៉ាថាយ 12:22
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌អម្ចាស់​អើយ សូម​បើក​បបូរ​មាត់​ទូលបង្គំ នោះ​មាត់​ទូលបង្គំ​នឹង​បាន​ប្រកាស​ប្រាប់ ពី​សេចក្ដី​សរសើរ​របស់​ទ្រង់


នៅ​គ្រា​នោះ មនុស្ស​ត្រចៀក​ថ្លង់​នឹង​ឮ​ព្រះ‌បន្ទូល​ក្នុង​គម្ពីរ ហើយ​ភ្នែក​របស់​មនុស្ស​ខ្វាក់​នឹង​មើល​ឃើញ​ពី​ក្នុង​សភាព​ជា​ងងឹត ហើយ​សូន្យ‌សុង


ដំណឹង​ពី​ទ្រង់​បាន​ឮ​សុស‌សាយ​ទួទៅ ពេញ​ក្នុង​ស្រុក​ស៊ីរី គេ​ក៏​នាំ​អស់​ទាំង​មនុស្ស​ដែល​មាន​ជំងឺ​រោគា​គ្រាំ​គ្រា​ផ្សេងៗ ទាំង​មនុស្ស​អារក្ស​ចូល មនុស្ស​ឆ្កួត​ជ្រូក នឹង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង មក​ឯ​ទ្រង់ ហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​បាន​ជា​ទាំង​អស់​គ្នា


កាល​ណា​ពួក​អារក្ស‌អសោចិ៍​ឃើញ​ទ្រង់ វា​ក៏​ក្រាប​ចំពោះ​ទ្រង់ ទាំង​ស្រែក​ថា ទ្រង់​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន


ប្រយោជន៍​នឹង​បំភ្លឺ​ភ្នែក​គេ ឲ្យ​បាន​បែរ​ចេញ​ពី​សេចក្ដី​ងងឹត មក​ឯ​ពន្លឺ ហើយ​ពី​អំណាច​អារក្ស‌សាតាំង មក​ឯ​ព្រះ​វិញ ដើម្បី​ឲ្យ​គេ​បាន​រួច​ពី​បាប ហើយ​បាន​ទទួល​មរដក ជា​មួយ​នឹង​ពួក​អ្នក​ដែល​បាន​ញែក​ជា​បរិសុទ្ធ ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ខ្ញុំ


អា​ទទឹង​ច្បាប់​នោះ​នឹង​មក​ទាំង​ធ្វើ​ការ ដូច​ជា​អារក្ស​សាតាំង ដោយ​នូវ​គ្រប់​ទាំង​ឫទ្ធិ ទី​សំគាល់ នឹង​ការ​អស្ចារ្យ​ដ៏​កំភូត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម