ប្រាំមួយថ្ងៃក្រោយមក អ៊ីសានាំពេត្រុស យ៉ាកកូប និងយ៉ូហានជាប្អូន ឡើងទៅលើភ្នំដាច់ឡែកពីគេ។
ម៉ាថាយ 10:2 - អាល់គីតាប សាវ័កទាំងដប់ពីរមាននាមដូចតទៅៈ អ្នកទីមួយ គឺស៊ីម៉ូនហៅពេត្រុស និងអនទ្រេ ជាប្អូនរបស់គាត់ យ៉ាកកូប និងយ៉ូហានជាប្អូនរបស់គាត់ ដែលត្រូវជាកូនរបស់លោកសេបេដេ ព្រះគម្ពីរខ្មែរសាកល សាវ័កទាំងដប់ពីរនាក់មានឈ្មោះដូចតទៅ: ទីមួយគឺស៊ីម៉ូនដែលគេហៅថាពេត្រុស បន្ទាប់មកគឺអនទ្រេប្អូនប្រុសរបស់គាត់ យ៉ាកុបកូនរបស់សេបេដេ និងយ៉ូហានប្អូនប្រុសរបស់យ៉ាកុប; Khmer Christian Bible សាវកទាំងដប់ពីរមានឈ្មោះដូចតទៅ ទីមួយលោកស៊ីម៉ូន ហៅពេត្រុស និងលោកអនទ្រេជាប្អូនរបស់គាត់ រួចមានកូនរបស់លោកសេបេដេ គឺលោកយ៉ាកុប និងលោកយ៉ូហានជាប្អូនរបស់គាត់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សាវកទាំងដប់ពីរមានឈ្មោះដូចតទៅ៖ ទីមួយគឺ ស៊ីម៉ូន ដែលហៅថាពេត្រុស និងអនទ្រេជាប្អូន ហើយមានកូនរបស់លោកសេបេដេ គឺយ៉ាកុប និងយ៉ូហានជាប្អូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សាវ័ក*ទាំងដប់ពីរមាននាមដូចតទៅ: អ្នកទីមួយ គឺស៊ីម៉ូនហៅពេត្រុស និងអនទ្រេ ជាប្អូនរបស់គាត់ យ៉ាកុប និងយ៉ូហានជាប្អូនរបស់គាត់ ដែលត្រូវជាកូនរបស់លោកសេបេដេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯពួកសាវកទាំង១២នាក់ នោះដូចមានឈ្មោះខាងក្រោមនេះស្រាប់ គឺមុនដំបូងមានស៊ីម៉ូន ដែលហៅថាពេត្រុស១ អនទ្រេ ជាប្អូនគាត់១ យ៉ាកុប ជាកូនសេបេដេ១ នឹងយ៉ូហាន ជាប្អូនគាត់១ |
ប្រាំមួយថ្ងៃក្រោយមក អ៊ីសានាំពេត្រុស យ៉ាកកូប និងយ៉ូហានជាប្អូន ឡើងទៅលើភ្នំដាច់ឡែកពីគេ។
ពេលនោះ ភរិយារបស់លោកសេបេដេបាននាំកូនទាំងពីរចូលមក គាត់ក្រាបដល់ជើងអ៊ីសាចង់សុំអ្វីមួយ។
អ៊ីសានាំពេត្រុស និងកូនរបស់លោកសេបេដេទាំងពីរនាក់ទៅជាមួយ។ ពេលនោះ គាត់ចាប់ផ្ដើមព្រួយចិត្ត ហើយចុកចាប់អន្ទះសាពន់ប្រមាណ
កាលអ៊ីសាដើរទៅតាមឆ្នេរសមុទ្រកាលីឡេ គាត់ឃើញបងប្អូនពីរនាក់ជាអ្នកនេសាទ កំពុងតែបង់សំណាញ់ គឺលោកស៊ីម៉ូន ហៅពេត្រុស និងលោកអនទ្រេ ជាប្អូនរបស់គាត់។
អ៊ីសាដើរទៅមុខឆ្ងាយបន្ដិច គាត់ឃើញបងប្អូនពីរនាក់ទៀត គឺយ៉ាកកូប និងយ៉ូហាន ជាកូនរបស់លោកសេបេដេ កំពុងតែរៀបចំអួននៅក្នុងទូកជាមួយលោកសេបេដេ ជាឪពុក។ អ៊ីសាក៏ត្រាស់ហៅអ្នកទាំងពីរ។
អ៊ីសា និងសិស្សនាំគ្នាចេញពីសាលាប្រជុំទៅផ្ទះលោកស៊ីម៉ូន និងលោកអនទ្រេ យ៉ាកកូប និងយ៉ូហាន ក៏ទៅជាមួយដែរ។
អ៊ីសានៅលើភ្នំដើមអូលីវ ទល់មុខម៉ាស្ជិទ។ ពេត្រុស យ៉ាកកូប យ៉ូហាន និងលោកអនទ្រេ សួរអ៊ីសាដាច់ឡែកពីគេថា៖
ពួកសាវ័កវិលត្រឡប់មកជួបអ៊ីសាវិញរៀបរាប់ជម្រាបអ៊ីសាអំពីកិច្ចការទាំងប៉ុន្មានដែលគេបានធ្វើ និងសេចក្ដីទាំងអស់ដែលគេបានបង្រៀន។
ហេតុនេះហើយបានជាអុលឡោះប្រកបដោយប្រាជ្ញាញាណមានបន្ទូលថា “យើងនឹងចាត់ណាព ព្រមទាំងសាវ័ករបស់យើងជាច្រើនឲ្យទៅរកគេ តែគេនឹងសម្លាប់ខ្លះ ព្រមទាំងបៀតបៀនខ្លះទៀតផង”។
អ៊ីសាបានចាត់ពេត្រុស និងយ៉ូហានឲ្យទៅមុន ដោយមានប្រសាសន៍ថា៖ «ចូរទៅរៀបចំពិធីជប់លៀង សម្រាប់យើងនៅក្នុងពេលបុណ្យរំលង»។
រីឯយ៉ាកកូប និងយ៉ូហានជាកូនលោកសេបេដេ ដែលនេសាទរួមជាមួយលោកស៊ីម៉ូន ក៏មានចិត្ដដូច្នោះដែរ។ ប៉ុន្តែ អ៊ីសាមានប្រសាសន៍ទៅលោកស៊ីម៉ូនថា៖ «កុំខ្លាចអី! ពីពេលនេះទៅមុខ អ្នកនឹងនេសាទមនុស្សវិញ»។
សាវ័កនាំគ្នាវិលត្រឡប់មកវិញ រៀបរាប់ជម្រាបអ៊ីសា នូវគ្រប់កិច្ចការទាំងអស់ដែលគេបានធ្វើ។ អ៊ីសានាំគេចេញដាច់ឡែកពីមហាជន តម្រង់ទៅភូមិមួយឈ្មោះបេតសៃដា
នាងក៏រត់មកជម្រាបលោកស៊ីម៉ូនពេត្រុស និងសិស្សម្នាក់ទៀត ដែលអ៊ីសាស្រឡាញ់ថា៖ «គេយកអ៊ីសាជាអម្ចាស់យើងចេញពីផ្នូរបាត់ហើយ យើងមិនដឹងជាគេយកទៅដាក់នៅឯណាទេ!»។
លោកស៊ីម៉ូនពេត្រុស លោកថូម៉ាសហៅឌីឌីម លោកណាថាណែល ពីភូមិកាណាក្នុងស្រុកកាលីឡេ កូនទាំងពីររបស់លោកសេបេដេ និងសិស្សរបស់អ៊ីសាពីរនាក់ទៀតនៅជុំគ្នា។
ពេត្រុសងាកមើលក្រោយឃើញសិស្ស ដែលអ៊ីសាស្រឡាញ់ ដើរតាមមកដែរ។ សិស្សនោះហើយ ដែលបានអោនទៅជិតទ្រូងរបស់អ៊ីសានៅពេលជប់លៀង ហើយសួរអ៊ីសាថា “អ៊ីសាជាអម្ចាស់អើយ! តើនរណានាំគេមកចាប់លោកម្ចាស់?”។
សិស្សនោះហើយ ដែលបានផ្ដល់សក្ខីភាព អំពីហេតុការណ៍ទាំងអស់នេះ ព្រមទាំងបានកត់ត្រាទុកមកផង។ យើងដឹងថាសក្ខីភាពរបស់គាត់ពិតជាត្រឹមត្រូវមែន។
អ៊ីសាក៏សួរសិស្សទាំងដប់ពីរនាក់ថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាចង់ចេញទៅដែរឬ?»។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «គឺខ្ញុំផ្ទាល់ដែលបានជ្រើសរើសអ្នកទាំងដប់ពីរមក ក៏ប៉ុន្ដែ ក្នុងចំណោមអ្នករាល់គ្នាមានម្នាក់ជាអ៊ីព្លេស»។
អ៊ីសាមានប្រសាសន៍សំដៅទៅលើយូដាស ជាកូនលោកស៊ីម៉ូនអ៊ីស្ការីយ៉ុត។ យូដាសនេះហើយដែលនឹងក្បត់អ៊ីសា ទោះបីគាត់ជាសិស្សមួយនាក់ ក្នុងចំណោមសិស្សទាំងដប់ពីរក៏ដោយ។
លុះបានមកដល់ផ្ទះហើយ គេឡើងទៅបន្ទប់ខាងលើ ជាកន្លែងដែលគេធ្លាប់ស្នាក់នៅ។ សាវ័កទាំងនោះ គឺពេត្រុស យ៉ូហាន យ៉ាកកូប លោកអនទ្រេ លោកភីលីព លោកថូម៉ាស លោកបារថូឡូមេ លោកម៉ាថាយ យ៉ាកកូបជាកូនលោកអាល់ផាយ លោកស៊ីម៉ូនហៅអ្នកជាតិនិយម និងលោកយូដាសជាកូនរបស់យ៉ាកកូប។
សិស្សនាំគ្នាចាប់ឆ្នោតត្រូវលើលោកម៉ាត់ធាស ហើយលោកម៉ាត់ធាសក៏បានចូលរួមក្នុងក្រុមសាវ័កដប់មួយនាក់ទៀត។
គឺអ៊ីសានេះហើយ ដែលបានប្រទានឲ្យអ្នកខ្លះមានមុខងារជាសាវ័ក ឲ្យអ្នកខ្លះថ្លែងបន្ទូលនៃអុលឡោះអ្នកខ្លះផ្សាយដំណឹងល្អអ្នកខ្លះជាអ្នកគង្វាល និងអ្នកខ្លះទៀតជាអ្នកបង្រៀន
បងប្អូនបរិសុទ្ធអើយ អុលឡោះក៏បានត្រាស់ហៅបងប្អូនដែរ! ចូរគិតពិចារណាមើល អំពីអ៊ីសា ជាអ្នកនាំសារ ដែលអុលឡោះបានចាត់ឲ្យមក និងជាមូស្ទីដែលនាំឲ្យយើងមានជំនឿដូចយើងប្រកាសនោះទៅ។
ខ្ញុំ ពេត្រុស ជាសាវ័ករបស់អ៊ីសាអាល់ម៉ាហ្សៀស សូមជម្រាបមកបងប្អូនដែលអុលឡោះបានជ្រើសរើស ហើយដែលបែកខ្ញែកគ្នា ទៅរស់ជាអាណិកជន នៅស្រុកប៉ុនតុស ស្រុកកាឡាទី ស្រុកកាប៉ាដូគា ស្រុកអាស៊ី និងស្រុកប៊ីធូនា។
ខ្ញុំ ស៊ីម៉ូនពេត្រុស ជាអ្នកបម្រើ និងជាសាវ័ករបស់អ៊ីសាអាល់ម៉ាហ្សៀស សូមជម្រាបមកបងប្អូនដែលបានទទួលជំនឿ ដោយសារសេចក្ដីសុចរិតរបស់អ៊ីសាអាល់ម៉ាហ្សៀសជាម្ចាស់ និងជាអ្នកសង្គ្រោះរបស់យើង។ ជំនឿរបស់បងប្អូន ក៏មានតម្លៃដូចជំនឿរបស់យើងដែរ។
ខ្ញុំជាចាស់ទុំ សូមជម្រាបមកលោកស្រី ដែលអុលឡោះបានជ្រើសរើស និងជម្រាបមកកូនចៅរបស់លោកស្រី ដែលខ្ញុំស្រឡាញ់ តាមសេចក្ដីពិត មិនមែនតែខ្ញុំប៉ុណ្ណោះទេដែលស្រឡាញ់ គឺអស់អ្នកដែលបានស្គាល់សេចក្ដីពិតក៏ស្រឡាញ់ដែរ
ខ្ញុំជាចាស់ទុំ សូមជម្រាបមកប្អូនកៃយុស ជាទីស្រឡាញ់ ដែលខ្ញុំស្រឡាញ់តាមសេចក្ដីពិត។
នេះជាហេតុការណ៍ដែលអ៊ីសាអាល់ម៉ាហ្សៀសបានសំដែងឲ្យឃើញ គឺអុលឡោះប្រទានឲ្យអ៊ីសាបង្ហាញព្រឹត្ដិការណ៍ ដែលត្រូវតែកើតមានក្នុងពេលឆាប់ៗខាងមុខនេះ ឲ្យពួកអ្នកបម្រើរបស់គាត់ដឹង។ អ៊ីសាបានចាត់ម៉ាឡាអ៊ីកាត់របស់គាត់ ឲ្យមកប្រាប់លោកយ៉ូហានជាអ្នកបម្រើរបស់គាត់
ខ្ញុំ យ៉ូហាន ជាបងប្អូនរបស់អ្នករាល់គ្នា។ ខ្ញុំរងទុក្ខលំបាក ទទួលគនរ និងព្យាយាមរួមជាមួយបងប្អូន ក្នុងអ៊ីសាដែរ។ គេបាននិរទេសខ្ញុំទៅកោះមួយឈ្មោះប៉ាតម៉ូស ព្រោះតែបន្ទូលរបស់អុលឡោះ និងសក្ខីភាពរបស់អ៊ីសា។
សូរ៉កាអើយ ចូរអរសប្បាយនឹងការវិនាសរបស់ក្រុងនេះទៅ! អ្នករាល់គ្នាដែលជាប្រជាជនដ៏បរិសុទ្ធ សាវ័ក និងណាពី ចូរអរសប្បាយដែរ ដ្បិតអុលឡោះបានរកយុត្ដិធម៌ឲ្យអ្នករាល់គ្នា ដោយដាក់ទោសក្រុងនេះហើយ»។
ខ្ញុំ យ៉ូហាន ខ្ញុំបានឮ និងបានឃើញហេតុការណ៍ទាំងនេះ។ ពេលខ្ញុំបានឮ និងបានឃើញដូច្នេះហើយ ខ្ញុំក្រាបចុះដល់ជើងម៉ាឡាអ៊ីកាត់ ដែលបានបង្ហាញឲ្យខ្ញុំឃើញនោះ បម្រុងនឹងថ្វាយបង្គំគាត់