Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 6:30 - អាល់គីតាប

30 ពួក​សាវ័ក​វិល​ត្រឡប់​មក​ជួប​អ៊ីសា​វិញ​រៀប​រាប់​ជម្រាប​អ៊ីសា​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ធ្វើ និង​សេចក្ដី​ទាំង​អស់​ដែល​គេ​បាន​បង្រៀន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

30 ពួក​សាវ័ក​បាន​ជួបជុំគ្នា​នៅមុខ​ព្រះយេស៊ូវ ហើយ​ទូល​ព្រះអង្គ​អំពី​អ្វីៗ​ទាំងអស់​ដែល​ពួកគេ​បាន​ធ្វើ និង​អ្វីៗដែល​ពួកគេ​បាន​បង្រៀន​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

30 កាល​ពួក​សាវក​មក​ជួប​ជុំ​គ្នា​នៅ​ចំពោះ​ព្រះយេស៊ូ​ គេ​ក៏​ទូល​ប្រាប់​ព្រះអង្គ​ពី​អ្វីៗ​ដែល​គេ​បាន​ធ្វើ​ និង​បាន​បង្រៀន​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ពួក​សាវក​បាន​មក​ប្រជុំ​គ្នា​នៅ​ចំពោះ​ព្រះ‌យេស៊ូវ ហើយ​រៀប​រាប់​ទូល​ព្រះ‌អង្គ​ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ធ្វើ និង​បាន​បង្រៀន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ពួក​សាវ័ក*​វិល​ត្រឡប់​មក​គាល់​ព្រះ‌យេស៊ូ​វិញ រៀប​រាប់​ទូល​ព្រះអង្គ​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ធ្វើ និង​សេចក្ដី​ទាំង​អស់​ដែល​គេ​បាន​បង្រៀន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 ឯ​ពួក​សាវក ក៏​ប្រជុំ​គ្នា​ឯ​ព្រះ‌យេស៊ូវ រ៉ាយ​រឿង​ទូល​ទ្រង់​ពី​ការ​ដែល​ខ្លួន​បាន​ធ្វើ​ទាំង​ប៉ុន្មាន ហើយ​ពី​សេចក្ដី​ដែល​បាន​បង្រៀន​ដែរ

សូមមើលជំពូក ចម្លង




ម៉ាកុស 6:30
17 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​បម្រើ​តប​ថា៖ «គឺ​គាត់​ហើយ​ដែល​ជា​ចៅ‌ហ្វាយ​របស់​ខ្ញុំ»។ នាង​ក៏​យក​ស្បៃ​មក​គ្រប​មុខ។ អ្នក​បម្រើ​ក៏​រៀប​រាប់​ជម្រាប​អ៊ីសា‌ហាក់ នូវ​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ធ្វើ។


សាវ័ក​ទាំង​ដប់‌ពីរ​មាន​នាម​ដូច​ត​ទៅៈ អ្នក​ទី​មួយ គឺ​ស៊ីម៉ូន​ហៅ​ពេត្រុស និង​អន‌ទ្រេ ជា​ប្អូន​របស់​គាត់ យ៉ាកកូប និង​យ៉ូហាន​ជា​ប្អូន​របស់​គាត់ ដែល​ត្រូវ​ជា​កូន​របស់​លោក​សេបេដេ


អ៊ីសា​តែង‌តាំង​សាវ័ក​ដប់‌ពីរ​នាក់ ឲ្យ​គេ​នៅ​ជា​មួយ​គាត់ និង​ដើម្បី​ចាត់​គេ​ឲ្យ​ទៅ​ប្រកាស​ដំណឹង‌ល្អ


កាល​ពួក​សិស្ស​របស់​យ៉ះយ៉ា​បាន​ឮ​ដំណឹង​នេះ គេ​នាំ​គ្នា​មក​យក​សព​របស់​យ៉ះយ៉ា​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។


ពួក​សិស្ស​ទាំង​ចិត‌សិប​ពីរ​នាក់​ត្រឡប់​មក​វិញ ទាំង​ត្រេក​អរ ហើយ​ជម្រាប​អ៊ីសា​ថា៖ «លោក​ម្ចាស់​អើយ​ដោយ‌សារ​ឈ្មោះ​លោក​ម្ចាស់ សូម្បី​តែ​អ៊ីព្លេស​ក៏​ចុះ​ចូល​ក្រោម​អំណាច​យើង​ខ្ញុំ​ដែរ»។


ពួក​សាវ័ក​សុំ​អ៊ីសា‌ជាអម្ចាស់​ថា៖ «សូម​តួន​ផ្តល់​ជំនឿ​មក​យើង​ខ្ញុំ​ថែម​ទៀត»។


លុះ​ដល់​ពេល​កំណត់​ហើយ អ៊ីសា​ក៏​រួម​តុ​ជា​មួយ​ក្រុម​សាវ័ក


ស្ដ្រី​ទាំង​នោះ មាន​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា នាង​យ៉ូអាន់ និង​នាង​ម៉ារី​ជា​ម្ដាយ​របស់​យ៉ាកកូប។ ថែម​ស្ដ្រី​ឯ​ទៀត​ៗ​ដែល​បាន​ទៅ​ជា​មួយ​នាង​ទាំង​នោះ ក៏​រៀប​រាប់​ហេតុ‌ការណ៍​ប្រាប់​ក្រុម​សាវ័ក​ដែរ


លុះ​ព្រលឹម​ឡើង អ៊ីសា​ត្រាស់​ហៅ​សិស្ស​មក ក្នុង​ចំណោម​សិស្ស​ទាំង​នោះ អ៊ីសា​ជ្រើស​យក​ដប់‌ពីរ​នាក់ ហើយ​ឲ្យ​ងារ​ជា​សាវ័ក​របស់​គាត់


សាវ័ក​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ រៀប​រាប់​ជម្រាប​អ៊ីសា នូវ​គ្រប់​កិច្ចការ​ទាំង​អស់​ដែល​គេ​បាន​ធ្វើ។ អ៊ីសា​នាំ​គេ​ចេញ​ដាច់​ឡែក​ពី​មហា‌ជន តម្រង់​ទៅ​ភូមិ​មួយ​ឈ្មោះ​បេតសៃ‌ដា


សិស្ស​នាំ​គ្នា​ចាប់​ឆ្នោត​ត្រូវ​លើ​លោក​ម៉ាត់ធាស ហើយ​លោក​ម៉ាត់ធាស​ក៏​បាន​ចូល​រួម​ក្នុង​ក្រុម​សាវ័ក​ដប់​មួយ​នាក់​ទៀត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម