Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 15:7 - អាល់គីតាប

7 បន្ទាប់​មក​ទៀត​អ៊ីសា​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​យ៉ាកកូប​ឃើញ រួច​ឲ្យ​សាវ័ក​ទាំង​អស់​ឃើញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ក្រោយមកទៀត ព្រះអង្គ​បាន​លេចមក​ដល់​យ៉ាកុប រួច​លេចមក​ដល់​សាវ័ក​ទាំងអស់​ដែរ

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 បន្ទាប់​មក​ ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​យ៉ាកុប​ឃើញ​ រួច​ឲ្យ​ពួក​សាវក​ទាំង​អស់​ឃើញ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 បន្ទាប់​មក​ទៀត ព្រះ‌អង្គ​បាន​លេច​ឲ្យ​លោក​យ៉ាកុប​ឃើញ រួច​ឲ្យ​ពួក​សាវក​ទាំង‌អស់​គ្នា​ឃើញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 បន្ទាប់​មក​ទៀត ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​យ៉ាកុប​ឃើញ រួច​ឲ្យ​សាវ័ក​ទាំង​អស់​ឃើញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ក្រោយ​ទៀត ទ្រង់​លេច​មក​ឲ្យ​យ៉ាកុប​ឃើញ ក៏​ឲ្យ​ពួក​សាវក​ទាំង​អស់​គ្នា​ឃើញ​ដែរ

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 15:7
5 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ក៏​ក្រោក​ឡើង វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ​ភ្លាម ឃើញ​ក្រុម​សិស្ស​ទាំង​ដប់​មួយ​នាក់​នៅ​ជុំ​គ្នា ជា​មួយ​ពួក​គេ​ឯ​ទៀត​ៗ


នៅ​ពេល​សិស្ស​ទាំង​ពីរ​នាក់ កំពុង​តែ​និយាយ​រៀប​រាប់ អ៊ីសា‌ជាអម្ចាស់​មក​នៅ​កណ្ដាល​ចំណោម​សិស្ស​ទាំង​អស់ ហើយ​មាន​ប្រសាសន៍​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ដ»។


បន្ទាប់​មក អ៊ីសា​នាំ​ពួក​សិស្ស​ចេញ​ពី​ទី‌ក្រុង​ទៅ​ភូមិ​បេថានី។ ពេល​ទៅ​ដល់ អ៊ីសា​លើក​ដៃ​ឡើង ហើយ​ប្រទាន​ពរ​ឲ្យ​គេ។


ពេត្រុស​ធ្វើ​សញ្ញា​ឲ្យ​គេ​នៅ​ស្ងៀម រួច​រៀប​រាប់​អំពី​របៀប​ដែល​អុលឡោះ‌ជាអម្ចាស់​បាន​ជួយ​គាត់ ឲ្យ​ចេញ​រួច​ពី​ទី​ឃុំ‌ឃាំង។ គាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «សូម​យក​ដំណឹង​នេះ​ទៅ​ជម្រាប​យ៉ាកកូប និង​ពួក​បង​ប្អូន​ផង»។ បន្ទាប់​មក គាត់​បាន​ចេញ​ពី​ទី​នោះ ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម