កាលស្តេចអេសាស្លាប់ គេបានយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីស្តេចទតជាអយ្យកោ។ ស្តេចយ៉ូសាផាតជាបុត្រ បានឡើងស្នងរាជ្យ។
ម៉ាថាយ 1:8 - អាល់គីតាប ស្ដេចអេសាបង្កើតស្ដេចយ៉ូសាផាត ស្ដេចយ៉ូសាផាតបង្កើតស្ដេចយ៉ូរ៉ាម ស្ដេចយ៉ូរ៉ាមបង្កើតស្ដេចអូសៀស ព្រះគម្ពីរខ្មែរសាកល អេសាបង្កើតយ៉ូសាផាត យ៉ូសាផាតបង្កើតយ៉ូរាម យ៉ូរាមបង្កើតអូសៀស Khmer Christian Bible ស្ដេចអេសាបង្កើតស្ដេចយ៉ូសាផាត ស្ដេចយ៉ូសាផាតបង្កើតស្ដេចយ៉ូរាម ស្ដេចយ៉ូរាមបង្កើតស្ដេចអូសៀស ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អេសាបង្កើតយេហូសាផាត យេហូសាផាតបង្កើតយ៉ូរ៉ាម យ៉ូរ៉ាមបង្កើតអូសៀស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចអេសាបង្កើតស្ដេចយ៉ូសាផាត ស្ដេចយ៉ូសាផាតបង្កើតស្ដេចយ៉ូរ៉ាម ស្ដេចយ៉ូរ៉ាម បង្កើតស្ដេចអូសៀស ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អេសាបង្កើតយ៉ូសាផាតៗបង្កើតយ៉ូរ៉ាមៗបង្កើតអូសៀស |
កាលស្តេចអេសាស្លាប់ គេបានយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីស្តេចទតជាអយ្យកោ។ ស្តេចយ៉ូសាផាតជាបុត្រ បានឡើងស្នងរាជ្យ។
ប្រជាជននៅស្រុកយូដាទាំងមូលនាំគ្នាលើកស្តេចអសារា ដែលមានវ័យដប់ប្រាំមួយឆ្នាំឲ្យឡើងគ្រងរាជ្យ តពីស្តេចអម៉ាស៊ីយ៉ាជាបិតា។
នៅឆ្នាំទីដប់ប្រាំបី នៃរជ្ជកាលរបស់ស្តេចយ៉ូសាផាត ជាស្តេចស្រុកយូដា ស្តេចយ៉ូរ៉ាមជាបុត្ររបស់ស្តេចអហាប់ ឡើងសោយរាជ្យលើស្រុកអ៊ីស្រអែល នៅក្រុងសាម៉ារីបានដប់ពីរឆ្នាំ។
នៅឆ្នាំទីប្រាំ នៃរជ្ជកាលស្តេចយ៉ូរ៉ាម ជាបុត្ររបស់ស្តេចអហាប់ និងជាស្តេចស្រុកអ៊ីស្រអែលស្តេចយ៉ូរ៉ាម ជាបុត្រស្តេចយ៉ូសាផាតបានឡើងសោយរាជ្យនៅស្រុកយូដា
កាលស្តេចយ៉ូសាផាតស្លាប់ គេយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីស្តេចទត។ ស្តេចយ៉ូរ៉ាមជាកូន បានឡើងស្នងរាជ្យ។
ស៊ូឡៃម៉ានបង្កើតស្ដេចរេហូបោម ស្ដេចរេហូបោមបង្កើតស្ដេចអប៊ីយ៉ា ស្ដេចអប៊ីយ៉ាបង្កើតស្ដេចអេសា
ស្ដេចអូសៀសបង្កើតស្ដេចយ៉ូថាម ស្ដេចយ៉ូថាមបង្កើតស្ដេចអេហាស ស្ដេចអេហាសបង្កើតស្ដេចអេសេគាស