ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 1:25 - អាល់គីតាប

ប៉ុន្ដែ យូសុះ​ពុំ​បាន​រួម​បវេណី​ជា​មួយ​នាង រហូត​ដល់​នាង​សំរាល​បាន​កូន​ដែល​គាត់​ដាក់​ឈ្មោះ​ថា “អ៊ីសា”។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​គាត់​មិន​បាន​រួមដំណេក​ជាមួយ​នាង​ទេ រហូតដល់​នាង​សម្រាល​បាន​កូនប្រុស​ម្នាក់​។ យ៉ូសែប​ដាក់ឈ្មោះ​កូននោះ​ថា យេស៊ូវ​៕

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​គាត់​មិន​បាន​រួម​ដំណេក​នឹង​នាង​ទេ​ រហូត​ដល់​នាង​ប្រសូត​បាន​បុត្រា​មួយ​អង្គ។​ គាត់​បាន​ថ្វាយ​ព្រះនាម​ព្រះអង្គ​ថា៖​ «យេស៊ូ»។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​មិន​បាន​រួម​រស់​ជា​មួយ​នាង​ទេ រហូត​ទាល់​តែ​នាង​ប្រសូត​បុត្រ[ច្បង​មក] ហើយ​លោក​ថ្វាយ​ព្រះ‌នាម​បុត្រ​នោះ​ថា «យេស៊ូវ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ លោក​ពុំ​បាន​រួម​បវេណី​ជា​មួយ​នាង រហូត​ដល់​នាង​សម្រាល​បាន​បុត្រ ដែល​លោក​ថ្វាយ​ព្រះ‌នាម​ថា “យេស៊ូ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​មិន​បាន​រួម​រស់​នឹង​នាង​សោះ ទាល់​តែ​នាង​ប្រសូត​បុត្រ​ជា​ចំបង​មក រួច​គាត់​ថ្វាយ​ព្រះ‌នាម​ថា «យេស៊ូវ»។

សូមមើលជំពូក



ម៉ាថាយ 1:25
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​មិកាល់​ជា​បុត្រី​របស់​ស្តេច​សូល​គ្មាន​កូន​ឡើយ រហូត​ដល់​ស្លាប់។


ស្រី​ក្រមុំ​នេះ​មាន​រូប​ឆោម​ល្អ​ដាច់​គេ នាង​នៅ​ថែ‌ទាំ និង​ជួប​បម្រើ​ស្តេច​ទត តែ​គាត់​ពុំ​បាន​រួម​រស់​ជា​មួយ​នាង​ទេ។


«ត្រូវ​ញែក​កូន​ច្បង​ទាំង​អស់ ទោះ​បី​មនុស្ស ឬ​សត្វ​ក្តី ទុក​ជា​សក្ការៈ​សម្រាប់​យើង។ កូន​ដំបូង​ទាំង​អស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ជា​កម្ម​សិទ្ធិ​របស់​យើង»។


ត្រូវ​យក​ភោគ​ផល​ដំបូង​នៃ​ស្រែ​ចម្ការ​របស់​អ្នក មក​ឲ្យ​យើង​កុំ​បី​អាក់​ខាន​ឡើយ។ ត្រូវ​ញែក​កូន​ប្រុស​ច្បង​របស់​អ្នក​ទុក​សម្រាប់​យើង។


នាង​នឹង​សំរាល​បាន​កូន​មួយ ហើយ​អ្នក​ត្រូវ​ដាក់​ឈ្មោះ​ថា “អ៊ីសា” ដ្បិត​កូន​នោះ​នឹង​សង្គ្រោះ​ប្រជា‌រាស្ដ្រ​គាត់ ឲ្យ​រួច​ពី​បាប​របស់​គេ»។


លុះ​យូសុះ​ភ្ញាក់​ឡើង គាត់​ក៏​ធ្វើ​តាម​បង្គាប់​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ‌ជាអម្ចាស់ គឺ​គាត់​ទទួល​នាង​ម៉ារីយំ​មក​ធ្វើ​ជា​ភរិយា


នាង​នឹង​មាន​ផ្ទៃ​ពោះ សំរាល​បាន​កូន​មួយ​ដែល​នាង​ត្រូវ​ដាក់​ឈ្មោះ​ថា“អ៊ីសា”។


ប្រាំ​បី​ថ្ងៃ​ក្រោយ​មក ដល់​ពេល​កំណត់​ធ្វើ​ពិធី​ខតាន​ឲ្យ​កូន គេ​ដាក់​ឈ្មោះ​ថា «អ៊ីសា» ជា​ឈ្មោះ​ដែល​ម៉ាឡា‌អ៊ីកាត់​បាន​ប្រាប់​នាង​ម៉ារីយំ មុន​ពេល​មាន​ផ្ទៃ​ពោះ។


នាង​សំរាល​បាន​កូន​មួយ ជា​កូន​ច្បង។ នាង​រុំ​កូន​នោះ​នឹង​សំពត់ រួច​ដាក់​ឲ្យ​ដេក​ក្នុង​ស្នូក​សត្វ ដ្បិត​ពុំ​មាន​សល់​កន្លែង​សំណាក់​ក្នុង​ផ្ទះ​សោះ។


ដ្បិត​អស់​អ្នក​ដែល​ទ្រង់​បាន​ជ្រើស​រើស ទ្រង់​ក៏​បាន​តំរូវ​គេ​ទុក​ជា​មុន​ឲ្យ​មាន​លក្ខណៈ​ដូច​បុត្រា​របស់​ទ្រង់​ដែរ ដើម្បី​ឲ្យ​បុត្រា​បាន​ទៅ​ជា​រៀម​ច្បង ក្នុង​បណ្ដា​បង​ប្អូន​ជា​ច្រើន។