Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 1:24 - អាល់គីតាប

24 លុះ​យូសុះ​ភ្ញាក់​ឡើង គាត់​ក៏​ធ្វើ​តាម​បង្គាប់​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ‌ជាអម្ចាស់ គឺ​គាត់​ទទួល​នាង​ម៉ារីយំ​មក​ធ្វើ​ជា​ភរិយា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 យ៉ូសែប​ក្រោក​ពី​ដំណេក ក៏​ធ្វើ​ដូចដែល​ទូតសួគ៌​របស់​ព្រះអម្ចាស់​បាន​បង្គាប់​គាត់ គឺ​គាត់​ទទួល​នាង​ជា​ប្រពន្ធ

សូមមើលជំពូក ចម្លង

Khmer Christian Bible

24 បន្ទាប់​ពី​លោក​យ៉ូសែប​ក្រោក​ពី​ដំណេក​ គាត់​ក៏​ធ្វើ​តាម​ដូច​ដែល​ទេវតា​របស់​ព្រះអម្ចាស់​បាន​បង្គាប់​ គឺ​គាត់​បាន​ទទួល​យក​ប្រពន្ធ​របស់​គាត់​វិញ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ពេល​យ៉ូសែប​ភ្ញាក់​ពី​ដេក​ឡើង លោក​ក៏​ធ្វើ​តាម​ពាក្យ​ដែល​ទេវតា​របស់​ព្រះ‌អម្ចាស់​បាន​បង្គាប់ គឺ​លោក​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 លុះ​លោក​យ៉ូសែប​ភ្ញាក់​ឡើង លោក​ក៏​ធ្វើ​តាម​បង្គាប់​ទេវតា*​របស់​ព្រះ‌អម្ចាស់ គឺ​លោក​ទទួល​នាង​ម៉ារី​មក​ធ្វើ​ជា​ភរិយា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 លុះ​យ៉ូសែប​ភ្ញាក់​ពី​ដេក​ឡើង នោះ​គាត់​ក៏​ធ្វើ​តាម​បង្គាប់​របស់​ទេវតា​នៃ​ព្រះ‌អម្ចាស់ គឺ​គាត់​យក​ប្រពន្ធ​មក​នៅ​ជា​មួយ

សូមមើលជំពូក ចម្លង




ម៉ាថាយ 1:24
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ណុះហ៍​ក៏​ធ្វើ​ដូច្នោះ​មែន គឺ​គាត់​ធ្វើ​សព្វ​គ្រប់​ទាំង​អស់ ដូច​អុលឡោះ​បាន​បង្គាប់។


ណុះហ៍​បាន​ធ្វើ​តាម​សព្វ​គ្រប់​ទាំង​អស់ ដូចអុលឡោះ‌តាអាឡា​បង្គាប់។


ម៉ូសា​ធ្វើ​តាម​បន្ទូល​ទាំង​អស់ ដែលអុលឡោះ‌តាអាឡា​បាន​បង្គាប់​គាត់។


គេ​លាត​ក្រណាត់​បាំង​ជំរំ‌សក្ការៈ ដាក់​ក្រណាត់​គ្រប​ពី​លើ ដូចអុលឡោះ‌តាអាឡា​បង្គាប់​ម៉ូសា។


គេ​អុជ​ចង្កៀង​ទាំង​អស់ នៅ​ចំពោះអុលឡោះ‌តាអាឡា ដូចអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ម៉ូសា។


គេ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ​នោះ ដូចអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ម៉ូសា។


ពេល​ពួក​គាត់​ចូល​ទៅ​ក្នុង​ជំរំ ឬ​ចូល​ទៅ​ជិត​អាសនៈ ពួក​គាត់​តែង​តែ​ធ្វើ​ពិធី​លាង​ជម្រះ ដូចអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ម៉ូសា។


«មើល! ស្ដ្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះ នាង​នឹង​សំរាល​បាន​បុត្រា​មួយ​ដែល​គេ​នឹង​ដាក់ ឈ្មោះ​ថា “អេម៉ាញូ‌អែល”» ប្រែ​ថា «អុលឡោះ​នៅ​ជា​មួយ​យើង»។


ប៉ុន្ដែ យូសុះ​ពុំ​បាន​រួម​បវេណី​ជា​មួយ​នាង រហូត​ដល់​នាង​សំរាល​បាន​កូន​ដែល​គាត់​ដាក់​ឈ្មោះ​ថា “អ៊ីសា”។


បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ដ​តាម​សេចក្ដី​ដែល​ខ្ញុំ​បាន​បង្គាប់​មក អ្នក​រាល់​គ្នា​ពិត​ជា​មិត្ដ​សម្លាញ់​របស់​ខ្ញុំ​មែន។


ពេល​នោះ ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ‌ជាអម្ចាស់​មក​ដល់ ហើយ​មាន​ពន្លឺ​ភ្លឺ​ក្នុង​ទី​ឃុំ‌ឃាំង។ ម៉ាឡា‌អ៊ីកាត់​ដាស់​ពេត្រុស​ដោយ​កេះ​គាត់​ពី​ចំហៀង ទាំង​ពោល​ថា៖ «សូម​ក្រោក​ឡើង​ជា​ប្រញាប់!»។ ច្រវាក់​ក៏​របូត​ធ្លាក់​ពី​ដៃ​គាត់។


លុះ​ដល់​យប់ មាន​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ‌ជាអម្ចាស់ មក​បើក​ទ្វារ​ពន្ធ​ធនាគារ​ឲ្យ​ក្រុម​សាវ័ក​ចេញ​ទាំង​ពោល​ថា៖


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម