យើងនឹងធ្វើឲ្យឯង និងស្ត្រី ព្រមទាំងពូជឯង និងពូជស្ត្រី ក្លាយទៅជាសត្រូវនឹងគ្នា ពូជនាងនឹងជាន់ក្បាលរបស់ឯង ហើយឯងនឹងចឹកកែងជើងពូជនាង»។
ម៉ាថាយ 1:18 - អាល់គីតាប នេះជាដំណើររឿង អំពីកំណើតរបស់អ៊ីសាអាល់ម៉ាហ្សៀស។ នាងម៉ារីយំ ម្តាយរបស់អ៊ីសាត្រូវជាគូដណ្ដឹងរបស់យូសុះ។ មុនពេលអ្នកទាំងពីររួមរស់ជាមួយគ្នា នាងម៉ារីយំមានផ្ទៃពោះ ដោយសាររសអុលឡោះដ៏វិសុទ្ធរួចទៅហើយ។ ព្រះគម្ពីរខ្មែរសាកល កំណើតរបស់ព្រះយេស៊ូវគ្រីស្ទ មានយ៉ាងដូច្នេះ: ម៉ារាម្ដាយរបស់ព្រះយេស៊ូវបានភ្ជាប់ពាក្យជាមួយយ៉ូសែបរួចហើយ ប៉ុន្តែមុនពួកគេរួមរស់ជាមួយគ្នា ក៏ដឹងថានាងមានផ្ទៃពោះដោយព្រះវិញ្ញាណដ៏វិសុទ្ធ។ Khmer Christian Bible កំណើតរបស់ព្រះយេស៊ូគ្រិស្ដមានដូចតទៅ នាងម៉ារាជាម្ដាយរបស់ព្រះអង្គ បានភ្ជាប់ពាក្យនឹងលោកយ៉ូសែប ហើយមុនពួកគេរួមរស់ជាមួយគ្នា នាងម៉ារាមានផ្ទៃពោះដោយសារព្រះវិញ្ញាណបរិសុទ្ធ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯកំណើតរបស់ព្រះយេស៊ូវគ្រីស្ទបានកើតឡើងយ៉ាងដូច្នេះ គឺពេលនាងម៉ារា មាតាព្រះអង្គបានភ្ជាប់ពាក្យជាមួយយ៉ូសែប មុនពេលអ្នកទាំងពីររួមរស់នៅជាមួយគ្នា នាងមានគភ៌ដោយព្រះវិញ្ញាណបរិសុទ្ធរួចទៅហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាដំណើររឿងអំពីកំណើតរបស់ព្រះយេស៊ូគ្រិស្ត។ នាងម៉ារី មាតារបស់ព្រះអង្គ ត្រូវជាគូដណ្ដឹងរបស់លោកយ៉ូសែប។ មុនពេលអ្នកទាំងពីររួមរស់ជាមួយគ្នា នាងម៉ារីមានផ្ទៃពោះ ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធរួចទៅហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯកំណើតព្រះយេស៊ូវគ្រីស្ទ នោះបានកើតមកយ៉ាងដូច្នេះ គឺនាងម៉ារា មាតាទ្រង់ កាលដែលយ៉ូសែបបានដណ្តឹងនាងហើយ នោះនាងមានគភ៌ ដោយព្រះវិញ្ញាណបរិសុទ្ធ មុនដែលបាននៅជាមួយគ្នា |
យើងនឹងធ្វើឲ្យឯង និងស្ត្រី ព្រមទាំងពូជឯង និងពូជស្ត្រី ក្លាយទៅជាសត្រូវនឹងគ្នា ពូជនាងនឹងជាន់ក្បាលរបស់ឯង ហើយឯងនឹងចឹកកែងជើងពូជនាង»។
តើមនុស្សលោកអាចបរិសុទ្ធដូចម្ដេចកើត តើមនុស្សដែលកើតចេញមកពីស្ត្រី អាចសុចរិតដូចម្ដេចកើត?
នេះជាបញ្ជីរាយនាមវង្សត្រកូលរបស់អ៊ីសាអាល់ម៉ាហ្សៀស ជាពូជពង្សរបស់ទត ដែលត្រូវជាពូជពង្សរបស់ណាពីអ៊ីព្រហ៊ីម។
អ៊ីសាកំពុងតែមានប្រសាសន៍ទៅកាន់មហាជននៅឡើយ ស្រាប់តែម្តាយ និងបងប្អូនរបស់គាត់ មកឈរចាំនៅខាងក្រៅ ចង់និយាយជាមួយគាត់។
គេចូលទៅក្នុងផ្ទះ ឃើញទារកនៅជាមួយនាងម៉ារីយំជាម្តាយ គេក៏នាំគ្នាក្រាបថ្វាយបង្គំទារកនោះ រួចបើកហិបយកទ្រព្យរបស់ខ្លួន គឺមាស គ្រឿងក្រអូប និងជ័រល្វីងទេសមកជូនទារកនោះ។
«ឥឡូវនេះ អុលឡោះជាអម្ចាស់បានប្រោសប្រណីដល់ខ្ញុំ ទ្រង់គាប់ចិត្តឲ្យខ្ញុំលែងខ្មាសមនុស្សលោកទៀតហើយ!»។
ពេលស្ត្រីក្រមុំព្រហ្មចារីម្នាក់មានគូដណ្តឹងហើយ ប្រសិនបើមានបុរសម្នាក់ទៀតជួបនាងនៅទីក្រុង រួចរួមដំណេកជាមួយនាង
ហេតុនេះ នៅពេលដែលអាល់ម៉ាហ្សៀសចូលមកក្នុងពិភពលោក គាត់មានប្រសាសន៏ទៅកាន់អុលឡោះថា៖ «ទ្រង់មិនចង់បានគូរបានឬជំនូនអ្វីទេ តែទ្រង់បានធ្វើរូបកាយមួយឲ្យខ្ញុំ
មានតែមូស្ទីដ៏ប្រសើរដូចអ៊ីសានេះហើយ ដែលយើងត្រូវការ គឺមូស្ទីបរិសុទ្ធ ស្លូតត្រង់ ឥតសៅហ្មង ខុសប្លែកពីមនុស្សបាប ព្រមទាំងខ្ពង់ខ្ពស់លើសសូរ៉កាទៅទៀត។