Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 1:18 - ព្រះគម្ពីរខ្មែរសាកល

18 កំណើត​របស់​ព្រះយេស៊ូវ​គ្រីស្ទ មាន​យ៉ាងដូច្នេះ​: ម៉ារា​ម្ដាយ​របស់​ព្រះយេស៊ូវ​បាន​ភ្ជាប់ពាក្យ​ជាមួយ​យ៉ូសែប​រួចហើយ ប៉ុន្តែ​មុន​ពួកគេ​រួមរស់ជាមួយគ្នា ក៏​ដឹងថា​នាង​មានផ្ទៃពោះ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 កំណើត​របស់​ព្រះយេស៊ូ​គ្រិស្ដ​មាន​ដូច​ត​ទៅ​ នាង​ម៉ារា​ជា​ម្ដាយ​របស់​ព្រះអង្គ​ បាន​ភ្ជាប់​ពាក្យ​នឹង​លោក​យ៉ូសែប​ ហើយ​មុន​ពួកគេ​រួមរស់​ជាមួយ​គ្នា​ នាង​ម៉ារា​មាន​ផ្ទៃពោះ​ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 រីឯ​កំណើត​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ​បាន​កើត​ឡើង​យ៉ាង​ដូច្នេះ គឺ​ពេល​នាង​ម៉ារា មាតា​ព្រះ‌អង្គ​បាន​ភ្ជាប់​ពាក្យ​ជា​មួយ​យ៉ូសែប មុន​ពេល​អ្នក​ទាំង​ពីរ​រួម​រស់​នៅ​ជា​មួយ​គ្នា នាង​មាន​គភ៌​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​រួច​ទៅ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 នេះ​ជា​ដំណើរ​រឿង​អំពី​កំណើត​របស់​ព្រះ‌យេស៊ូ​គ្រិស្ត។ នាង​ម៉ារី មាតា​របស់​ព្រះអង្គ ត្រូវ​ជា​គូ​ដណ្ដឹង​របស់​លោក​យ៉ូសែប។ មុន​ពេល​អ្នក​ទាំង​ពីរ​រួម​រស់​ជា​មួយ​គ្នា នាង​ម៉ារី​មាន​ផ្ទៃ​ពោះ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​រួច​ទៅ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 រីឯ​កំណើត​ព្រះ‌យេស៊ូវ​គ្រីស្ទ នោះ​បាន​កើត​មក​យ៉ាង​ដូច្នេះ គឺ​នាង​ម៉ារា មាតា​ទ្រង់ កាល​ដែល​យ៉ូសែប​បាន​ដណ្តឹង​នាង​ហើយ នោះ​នាង​មាន​គភ៌ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ មុន​ដែល​បាន​នៅ​ជា​មួយ​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

18 នេះ​ជា​ដំណើរ​រឿង អំពី​កំណើត​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស។ នាង​ម៉ារីយំ ម្តាយ​របស់​អ៊ីសា​ត្រូវ​ជា​គូ​ដណ្ដឹង​របស់​យូសុះ។ មុន​ពេល​អ្នក​ទាំង​ពីរ​រួម​រស់​ជា​មួយ​គ្នា នាង​ម៉ារីយំ​មាន​ផ្ទៃ​ពោះ ដោយ‌សារ​រស‌អុលឡោះ​ដ៏​វិសុទ្ធ​រួច​ទៅ​ហើយ។

សូមមើលជំពូក ចម្លង




ម៉ាថាយ 1:18
13 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ដាក់​ភាពជាសត្រូវ​រវាង​ឯង និង​ស្ត្រី ព្រមទាំង​រវាង​ពូជ​របស់ឯង និង​ពូជ​របស់នាង​ផង ពូជរបស់នាង​មុខជា​កម្ទេច​ក្បាល​ឯង ហើយ​ឯង​មុខជា​កម្ទេច​កែងជើង​គេ​មិនខាន”។


កំណត់ត្រា​វង្សត្រកូល​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែលជា​ពូជពង្ស​ដាវីឌ និងជា​ពូជពង្ស​អ័ប្រាហាំ​:


ខណៈដែល​ព្រះយេស៊ូវ​កំពុងតែ​មានបន្ទូល​នឹង​ហ្វូងមនុស្ស​នៅឡើយ មើល៍! ម្ដាយ និង​ប្អូន​ៗ​របស់​ព្រះអង្គ​ឈរ​នៅ​ខាងក្រៅ ចង់​និយាយ​ជាមួយ​ព្រះអង្គ​។


ពួកគេ​ចូលទៅ​ក្នុង​ផ្ទះ ឃើញ​ព្រះកុមារ​នៅ​ជាមួយ​ម៉ារា​ម្ដាយ​របស់​ព្រះអង្គ ក៏​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ រួច​ពួកគេ​បើក​ហិប​រតនសម្បត្តិ​របស់​ពួកគេ ថ្វាយ​តង្វាយ​ជា​មាស កំញាន និង​ជ័រល្វីងទេស ដល់​ព្រះអង្គ​។


“នៅ​គ្រា​ដែល​ព្រះអម្ចាស់​បាន​ប្រោសប្រណី​ខ្ញុំ ព្រះអង្គ​បាន​ធ្វើ​យ៉ាងនេះ​ចំពោះ​ខ្ញុំ ដើម្បី​ដកយក​សេចក្ដីអាម៉ាស់​របស់ខ្ញុំ​ចេញ​ពីចំណោម​មនុស្ស”។


គាត់​ទៅ​ចុះបញ្ជី​ជាមួយ​ម៉ារា​ដែល​បាន​ភ្ជាប់ពាក្យ​ជាមួយ​គាត់​រួចហើយ ដែល​នាង​មានផ្ទៃពោះ​។


ដូច្នេះ កាល​ព្រះគ្រីស្ទ​យាង​ចូលមក​ក្នុង​ពិភពលោក ព្រះអង្គ​មានបន្ទូលថា​‍: “ព្រះអង្គ​មិន​ចង់បាន​យញ្ញបូជា និង​តង្វាយ​ទេ គឺ​ព្រះអង្គ​បាន​រៀបចំ​រូបកាយ​មួយ​សម្រាប់​ទូលបង្គំ​វិញ​។


មហាបូជាចារ្យ​បែបនេះ​ហើយ ដែល​ស័ក្ដិសម​សម្រាប់​យើង គឺ​វិសុទ្ធ ស្លូតត្រង់ ឥតសៅហ្មង ដែល​ញែកចេញ​ពី​មនុស្សបាប ហើយ​ត្រឡប់ជា​ខ្ពស់​ជាង​មេឃ​ទៅទៀត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម