នៅទីបំផុត អ៊ីសាក៏បង្ហាញខ្លួនឲ្យសិស្សទាំងដប់មួយនាក់ឃើញ នៅពេលដែលគេកំពុងបរិភោគ។ អ៊ីសាបន្ទោសគេ ព្រោះគេគ្មានជំនឿ ហើយមានចិត្ដរឹងរូស ពុំព្រមជឿអស់អ្នកដែលបានឃើញគាត់រស់ឡើងវិញ។
ម៉ាកុស 9:32 - អាល់គីតាប ពួកសិស្សពុំបានយល់ពាក្យនេះឡើយ តែគេមិនហ៊ានសួរអ៊ីសាទេ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែពួកសិស្សមិនយល់ព្រះបន្ទូលនេះទេ ហើយក៏មិនហ៊ានទូលសួរព្រះអង្គដែរ។ Khmer Christian Bible ប៉ុន្ដែពួកគេមិនយល់ព្រះបន្ទូលនេះទេ ហើយក៏មិនហ៊ានសួរព្រះអង្គដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ពួកគេមិនបានយល់សេចក្តីដែលព្រះអង្គមានព្រះបន្ទូលនោះឡើយ ហើយគេខ្លាចមិនហ៊ានទូលសួរព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកសិស្សពុំបានយល់ព្រះបន្ទូលនេះឡើយ តែគេមិនហ៊ានទូលសួរព្រះអង្គទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអ្នកទាំងនោះមិនបានយល់សេចក្ដីនោះទេ ក៏ខ្លាចមិនហ៊ានទូលសួរទ្រង់ផង។ |
នៅទីបំផុត អ៊ីសាក៏បង្ហាញខ្លួនឲ្យសិស្សទាំងដប់មួយនាក់ឃើញ នៅពេលដែលគេកំពុងបរិភោគ។ អ៊ីសាបន្ទោសគេ ព្រោះគេគ្មានជំនឿ ហើយមានចិត្ដរឹងរូស ពុំព្រមជឿអស់អ្នកដែលបានឃើញគាត់រស់ឡើងវិញ។
អ៊ីសាឆ្លើយទៅគេថា៖ «អ្នករាល់គ្នាក៏គ្មានប្រាជ្ញាដូចពួកគេដែរឬ? អ្នករាល់គ្នាត្រូវយល់ថា អ្វីៗពីខាងក្រៅចូលទៅក្នុងមនុស្ស ពុំអាចធ្វើឲ្យគេក្លាយទៅជាមិនបរិសុទ្ធបានឡើយ
អ៊ីសាងាកមើលទៅពួកសិស្សឯទៀតៗ ហើយអ៊ីសាបន្ទោសពេត្រុសវិញថា៖ «នែ៎! អ៊ីព្លេសហ្សៃតនថយទៅក្រោយខ្ញុំទៅ ដ្បិតគំនិតអ្នកមិនមែនជាគំនិតរបស់អុលឡោះទេ គឺជាគំនិតរបស់មនុស្សសុទ្ធសាធ»។
អ្នកទាំងបីធ្វើតាមពាក្យរបស់អ៊ីសា តែសាកសួរគ្នាថា៖ «តើ “រស់ឡើងវិញ”មានន័យដូចម្ដេច?»។
ពួកសាវ័កពុំបានយល់ពាក្យនោះទេ ហើយក៏មិនដឹងថា អ៊ីសាមានប្រសាសន៍អំពីរឿងអ្វីផង ព្រោះអត្ថន័យនៅលាក់កំបាំងនៅឡើយ។
ពួកសិស្សពុំបានយល់ពាក្យនេះទេ ព្រោះអុលឡោះមិនទាន់សំដែងអត្ថន័យឲ្យគេយល់ ប៉ុន្តែ ពួកគេមិនហ៊ានសួរអ៊ីសាអំពីរឿងនេះឡើយ។
នៅពេលនោះ ពួកសិស្សពុំបានយល់ហេតុការណ៍ទាំងនេះភ្លាមៗទេ។ លុះដល់អ៊ីសាបានសំដែងសិរីរុងរឿងហើយ ទើបគេនឹកឃើញថា ហេតុការណ៍ទាំងនេះមានចែងទុកអំពីអ៊ីសា ហើយមហាជនក៏បានធ្វើកិច្ចការទាំងប៉ុន្មាន ឲ្យអ៊ីសាស្របតាមគីតាបដែរ។
អ៊ីសាជ្រាបថាគេចង់សួរគាត់ ទើបគាត់មានប្រសាសន៍ទៅគេថា៖ «អ្នករាល់គ្នាសួរគ្នាទៅវិញទៅមក ចង់ដឹងអំពីពាក្យដែលខ្ញុំប្រាប់អ្នករាល់គ្នាថាបន្ដិចទៀត អ្នករាល់គ្នាលែងឃើញខ្ញុំ តែបន្ដិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំវិញ។
ពេលនោះ ពួកសិស្សត្រឡប់មកដល់ ឃើញអ៊ីសាកំពុងមានប្រសាសន៍ជាមួយស្ដ្រីដូច្នេះ គេងឿងឆ្ងល់ជាខ្លាំង តែគ្មាននរណាសួរអ៊ីសាថា តួនសួររកអ្វី ឬហេតុដូចម្ដេចក៏និយាយជាមួយនាងឡើយ។