Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 9:10 - អាល់គីតាប

10 អ្នក​ទាំង​បី​ធ្វើ​តាម​ពាក្យ​របស់​អ៊ីសា តែ​សាក‌សួរ​គ្នា​ថា៖ «តើ “រស់​ឡើង​វិញ”មាន​ន័យ​ដូច​ម្ដេច?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ពួកគេ​ក៏​ទុក​ព្រះបន្ទូល​នេះ​តែ​ក្នុង​ពួកគេ ទាំង​ជជែក​គ្នា​ថា “រស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់” មានន័យ​ដូចម្ដេច​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 ពួកគេ​បាន​រក្សា​ព្រះបន្ទូល​នោះ​ទុក​ក្នុង​ចិត្ដ​ និង​សួរ​ដេញ​ដោល​គ្នា​ថា​ តើ​ការ​រស់​ពី​ស្លាប់​ឡើង​វិញ​មាន​ន័យ​យ៉ាង​ដូច​ម្តេច?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 អ្នក​ទាំង​នោះ​ក៏​រក្សា​រឿង​នោះ​ទុក​តែ​ក្នុង​ចិត្ត ហើយ​ចោទ​សួរ​គ្នា​ពី​សេចក្តី​រស់​ពី​ស្លាប់​ឡើង​វិញ​នេះ មាន​ន័យ​ដូច​ម្តេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 អ្នក​ទាំង​បី​ធ្វើ​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ តែ​សាក‌សួរ​គ្នា​ថា៖ «តើ​“រស់​ឡើង​វិញ” មាន​ន័យ​ដូច​ម្ដេច?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 អ្នក​ទាំង​នោះ​ក៏​រក្សា​ពាក្យ​នោះ​ទុក​នៅ​តែ​ក្នុង​ពួក​គេ ហើយ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ពី​សេចក្ដី​រស់​ពី​ស្លាប់​ឡើង​វិញ​ជា​យ៉ាង​ណា

សូមមើលជំពូក ចម្លង




ម៉ាកុស 9:10
15 ការដាក់ឲ្យឆ្លើយតបគ្នា  

បងៗ​មាន​ចិត្ត​ច្រណែន​នឹង​យូសុះ​ណាស់ ប៉ុន្តែ ឪពុក​របស់​គាត់​បាន​ចង​ចាំ​សុបិន​នេះ​ទុក​ក្នុង​ចិត្ត។


ពេត្រុស​នាំ​អ៊ីសា​ទៅ​ដាច់​ឡែក​ពី​គេ ហើយ​និយាយ​ជំទាស់​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! សូម​អុលឡោះ​មេត្ដា​អាណិត កុំ​ឲ្យ​ការណ៍​នេះ កើត​មាន​ដល់​លោក​ឡើយ»។


បន្ទាប់​មក គេ​សួរ​អ៊ីសា​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​តួន​ចេះ​តែ​និយាយ​ថា ណាពី​អេលី‌យ៉េស​ត្រូវ​អញ្ជើញ​មក​មុន?»។


ពួក​សិស្ស​ពុំ​បាន​យល់​ពាក្យ​នេះ​ឡើយ តែ​គេ​មិន​ហ៊ាន​សួរ​អ៊ីសា​ទេ។


ពេល​អ៊ីសា​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សិស្ស​ទាំង​បី​គាត់​ហាម‌ប្រាម​គេ មិន​ឲ្យ​និយាយ​អំពី​ហេតុ‌ការណ៍​ដែល​ខ្លួន​បាន​ឃើញ​ប្រាប់​នរណា​ឡើយ រហូត​ដល់​បុត្រា​មនុស្ស​រស់​ឡើង​វិញ។


នៅ​ពេល​នោះ ពួក​សិស្ស​ពុំ​បាន​យល់​ហេតុ‌ការណ៍​ទាំង​នេះ​ភ្លាមៗ​ទេ។ លុះ​ដល់​អ៊ីសា​បាន​សំដែង​សិរី‌រុង‌រឿង​ហើយ ទើប​គេ​នឹក​ឃើញ​ថា ហេតុ‌ការណ៍​ទាំង​នេះ​មាន​ចែង​ទុក​អំពី​អ៊ីសា ហើយ​មហា‌ជន​ក៏​បាន​ធ្វើ​កិច្ចការ​ទាំង​ប៉ុន្មាន ឲ្យ​អ៊ីសា​ស្រប​តាម​គីតាប​ដែរ។


មាន​ទស្សន‌វិទូ​ខ្លះ​ខាង​អេពី‌គួរ និង​ខាង​ស្ដូអ៊ីក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម