លោកណាម៉ាន់ក៏ខឹង ហើយដើរចេញទៅទាំងរអ៊ូថា៖ «ខ្ញុំនឹកស្មានថាណាពីមុខជាចេញមកទទួលខ្ញុំ ហើយឈរទូរអាអង្វរអុលឡោះតាអាឡា ជាម្ចាស់របស់គាត់រួចដាក់ដៃលើដំបៅរបស់ខ្ញុំឲ្យជាសះស្បើយ។
ម៉ាកុស 5:23 - អាល់គីតាប ហើយទទូចអង្វរអ៊ីសាថា៖ «កូនស្រីរបស់ខ្ញុំឈឺធ្ងន់ ជិតស្លាប់ សូមលោកអាណិតមេត្ដាអញ្ជើញទៅដាក់ដៃលើនាង ដើម្បីសង្គ្រោះនាងឲ្យមានជីវិត»។ ព្រះគម្ពីរខ្មែរសាកល ហើយទទូចអង្វរព្រះអង្គថា៖ “កូនស្រីរបស់ខ្ញុំជិតស្លាប់ហើយ។ សូមលោកទៅដាក់ដៃលើនាង ដើម្បីឲ្យនាងបានជាសះស្បើយ ហើយបានរស់ផង”។ Khmer Christian Bible គាត់អង្វរព្រះអង្គយ៉ាងទទូចថា៖ «កូនស្រីខ្ញុំជិតស្លាប់ហើយ សូមលោកទៅដាក់ដៃលើនាង ដើម្បីឲ្យនាងបានជា និងមានជីវិតវិញផង» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយទទូចអង្វរព្រះអង្គថា៖ «កូនស្រីខ្ញុំបាទជិតស្លាប់ហើយ សូមលោកមេត្តាទៅដាក់ដៃលើនាង ដើម្បីឲ្យនាងបានជា ហើយរស់វិញផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយទទូចអង្វរព្រះអង្គថា៖ «កូនស្រីរបស់ខ្ញុំប្របាទឈឺធ្ងន់ ជិតស្លាប់ សូមលោកអាណិតមេត្តាអញ្ជើញទៅដាក់ដៃ*លើនាង ដើម្បីសង្គ្រោះនាងឲ្យមានជីវិត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ទទូចអង្វរទូលថា កូនស្រីទូលបង្គំជិតស្លាប់ហើយ សូមទ្រង់យាងទៅដាក់ព្រះហស្តលើវាឲ្យបានជា នោះវានឹងបានរស់វិញ |
លោកណាម៉ាន់ក៏ខឹង ហើយដើរចេញទៅទាំងរអ៊ូថា៖ «ខ្ញុំនឹកស្មានថាណាពីមុខជាចេញមកទទួលខ្ញុំ ហើយឈរទូរអាអង្វរអុលឡោះតាអាឡា ជាម្ចាស់របស់គាត់រួចដាក់ដៃលើដំបៅរបស់ខ្ញុំឲ្យជាសះស្បើយ។
ក្នុងពេលមានអាសន្នដូច្នេះ គេស្រែកអង្វរអុលឡោះតាអាឡា ទ្រង់ក៏សង្គ្រោះពួកគេឲ្យរួចផុត ពីការភ័យបារម្ភ។
នៅគ្រាមានអាសន្ន ចូរអង្វររកយើងចុះ យើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើង សិរីរុងរឿងរបស់យើង។
អ៊ីសាលូកដៃទៅពាល់គាត់ ទាំងមានប្រសាសន៍ថា៖ «ខ្ញុំយល់ព្រមហើយ ចូរឲ្យបានជាស្អាតចុះ»។ រំពេចនោះ គាត់ក៏បានជាស្អាតពីរោគឃ្លង់ភ្លាម។
ប្រសិនបើគេកាន់ពស់ ឬផឹកអ្វីដែលមានជាតិពុល ក៏គេពុំមានគ្រោះថ្នាក់អ្វីដែរ។ ប្រសិនបើគេដាក់ដៃលើអ្នកជំងឺអ្នកជំងឺនឹងបានជាសះស្បើយ»។
អ៊ីសាទៅជាមួយគាត់។ មានបណ្ដាជនជាច្រើនកុះករតាមអ៊ីសាទៅ ទាំងប្រជ្រៀតគ្នាជុំវិញអ៊ីសា។
គេបានដេញអ៊ីព្លេសជាច្រើនចេញពីមនុស្ស ព្រមទាំងចាក់ប្រេងលើអ្នកជំងឺច្រើននាក់ ដើម្បីប្រោសឲ្យគេបានជាសះស្បើយ។
គេនាំបុរសថ្លង់ម្នាក់មកជួបអ៊ីសា។ ម្យ៉ាងទៀត បុរសនោះពុំអាចនិយាយបានស្រួលដូចធម្មតាផង។ គេទូរអាសូមឲ្យអ៊ីសាដាក់ដៃលើគាត់។
អ៊ីសាក៏ដឹកដៃមនុស្សខ្វាក់នោះ នាំចេញទៅខាងក្រៅភូមិ អ៊ីសាយកទឹកមាត់ដាក់លើភ្នែកគាត់ ហើយដាក់ដៃលើគាត់ ទាំងសួរថា៖ «តើអ្នកឃើញអ្វីខ្លះទេ?»
អ៊ីសាដាក់ដៃលើនាង នាងក៏ឈរត្រង់វិញបានមួយរំពេច ព្រមទាំងលើកតម្កើងសិរីរុងរឿងរបស់អុលឡោះផង។
អ៊ីសាចេញពីសាលាប្រជុំ ទៅផ្ទះលោកស៊ីម៉ូន ពេលនោះ ម្ដាយក្មេករបស់លោកស៊ីម៉ូនគ្រុនយ៉ាងខ្លាំង គេសុំអ៊ីសាមេត្ដាប្រោសគាត់ឲ្យបានជា។
នៅពេលថ្ងៃលិច អ្នកស្រុកទាំងអស់នាំបងប្អូនដែលមានជំងឺផ្សេងៗមករកអ៊ីសា។ អ៊ីសាដាក់ដៃលើអ្នកទាំងនោះ ហើយប្រោសគេឲ្យបានជាសះស្បើយគ្រប់ៗគ្នា។
ពេលអ៊ីសាមកជិតដល់ទ្វារកំពែងក្រុង មានគេដង្ហែសពយកទៅបញ្ចុះ។ បុគ្គលដែលស្លាប់នោះ ជាកូនប្រុសតែមួយរបស់ស្ដ្រីមេម៉ាយម្នាក់។ អ្នកស្រុកជាច្រើនបានមកជួយដង្ហែសពជាមួយគាត់។
នាងទាំងពីរនាក់បានចាត់គេឲ្យទៅជម្រាបអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់ អ្នកដែលលោកម្ចាស់ស្រឡាញ់ កំពុងតែមានជំងឺ»។
ឪពុករបស់លោកពូព្លាសសម្រាន្តនៅលើគ្រែ ព្រោះគាត់គ្រុនផង មួលផង។ លោកប៉ូលបានចូលទៅក្នុងផ្ទះគាត់ ហើយទូរអាដាក់ដៃពីលើ និងប្រោសគាត់ឲ្យបានជា។
គេនាំអ្នកទាំងនោះមកជួបក្រុមសាវ័ក ក្រុមសាវ័កក៏នាំគ្នាទូរអា ហើយដាក់ដៃពីលើអ្នកទាំងនោះ។
ហើយនិមិត្ដឃើញបុរសម្នាក់ ឈ្មោះអាណាណាសចូលមកដាក់ដៃលើគាត់ ដើម្បីឲ្យគាត់ឃើញឡើងវិញ»។
លោកអាណាណាសក៏ចេញទៅ។ លុះទៅដល់ផ្ទះនោះហើយ គាត់ដាក់ដៃលើលោកសូល ហើយនិយាយថា៖ «បងសូលអើយ! អ៊ីសាជាអម្ចាស់ដែលបងបានឃើញ នៅតាមផ្លូវបងធ្វើដំណើរមកនោះ គាត់បានចាត់ខ្ញុំមក ដើម្បីឲ្យបងអាចឃើញឡើងវិញ និងឲ្យបងបានពោរពេញដោយរសអុលឡោះដ៏វិសុទ្ធ»។