ដូច្នេះ ចូរចេញទៅនាំមនុស្សគ្រប់ជាតិសាសន៍ឲ្យធ្វើជាសិស្ស ហើយធ្វើពិធីជ្រមុជទឹកឲ្យគេ ក្នុងនាមអុលឡោះជាបិតាអ៊ីសាជាបុត្រា និងរសអុលឡោះដ៏វិសុទ្ធ។
ម៉ាកុស 16:16 - អាល់គីតាប អ្នកណាជឿ ហើយទទួលពិធីជ្រមុជទឹក អុលឡោះនឹងសង្គ្រោះអ្នកនោះ រីឯអ្នកដែលមិនជឿនឹងត្រូវទទួលទោស។ ព្រះគម្ពីរខ្មែរសាកល អ្នកដែលជឿ ហើយទទួលពិធីជ្រមុជទឹកនឹងបានសង្គ្រោះ រីឯអ្នកដែលមិនជឿនឹងត្រូវបានផ្ដន្ទាទោស។ Khmer Christian Bible អ្នកណាជឿ ហើយទទួលពិធីជ្រមុជទឹកនោះនឹងបានសង្គ្រោះ ប៉ុន្ដែអ្នកណាមិនជឿ នោះនឹងជាប់ទោសមិនខាន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលជឿ ហើយទទួលពិធីជ្រមុជទឹក នោះនឹងបានសង្គ្រោះ តែអ្នកណាដែលមិនជឿ នោះនឹងជាប់ទោស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាជឿ ហើយទទួលពិធីជ្រមុជទឹក* ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ រីឯអ្នកដែលមិនជឿនឹងត្រូវទទួលទោស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលជឿ ហើយទទួលបុណ្យជ្រមុជទឹក នោះនឹងបានសង្គ្រោះ តែអ្នកណាដែលមិនព្រមជឿ នោះនឹងត្រូវទោសវិញ |
ដូច្នេះ ចូរចេញទៅនាំមនុស្សគ្រប់ជាតិសាសន៍ឲ្យធ្វើជាសិស្ស ហើយធ្វើពិធីជ្រមុជទឹកឲ្យគេ ក្នុងនាមអុលឡោះជាបិតាអ៊ីសាជាបុត្រា និងរសអុលឡោះដ៏វិសុទ្ធ។
អ៊ីសាមានប្រសាសន៍ថា៖ «ពេលកំណត់មកដល់ហើយ រីឯនគររបស់អុលឡោះ ក៏មកជិតបង្កើយដែរ។ ចូរនាំគ្នាកែប្រែចិត្ដគំនិត ហើយជឿដំណឹងល្អចុះ!»។
មនុស្សខ្លះ ប្រៀបបីដូចជាផ្លូវ ដែលគ្រាប់ពូជធ្លាក់ គេបានស្ដាប់បន្ទូលរបស់អុលឡោះ តែអ៊ីព្លេសហ្សៃតនមកឆក់យកពីចិត្ដគេ ដើម្បីកុំឲ្យគេជឿ និងកុំឲ្យគេរួចជីវិត។
រីឯសេចក្ដីដែលមានកត់ត្រាមកនេះ គឺក្នុងគោលបំណងឲ្យអ្នករាល់គ្នាជឿថា អ៊ីសាពិតជាអាល់ម៉ាហ្សៀស និងពិតជាបុត្រារបស់អុលឡោះ ហើយឲ្យអ្នករាល់គ្នាដែលជឿមានជីវិត ដោយរួមជាមួយគាត់។
អ្នកណាជឿលើបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច។ អ្នកណាមិនព្រមជឿលើបុត្រា អ្នកនោះមិនបានទទួលជីវិតឡើយ គឺគេត្រូវទទួលទោសពីអុលឡោះ»។
អ៊ីសាឆ្លើយថា៖ «ខ្ញុំប្រាប់អ្នកឲ្យដឹងច្បាស់ថា ប្រសិនបើមនុស្សមិនកើតពីទឹក និងពីរសអុលឡោះទេ គេពុំអាចចូលក្នុងនគរអុលឡោះបានឡើយ។
ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាស្ដាប់សេចក្ដីដែលខ្ញុំនិយាយហើយជឿលើអុលឡោះដែលបានចាត់ខ្ញុំឲ្យមក អ្នកនោះមានជីវិតអស់កល្បជានិច្ច គេមិនត្រូវទទួលទោសឡើយ គឺបានឆ្លងផុតពីសេចក្ដីស្លាប់ទៅរកជីវិត។
អ៊ីសាមានប្រសាសន៍ថា៖ «កិច្ចការរបស់អុលឡោះ គឺឲ្យអ្នករាល់គ្នាជឿលើអ្នកដែលអុលឡោះបានចាត់ឲ្យមក»។
អ៊ីសាមានប្រសាសន៍ថា៖ «ខ្ញុំនេះហើយជាអាហារដែលផ្ដល់ជីវិត។ អ្នកណាមករកខ្ញុំ លែងឃ្លានទៀតហើយ អ្នកណាជឿលើខ្ញុំ ក៏លែងស្រេកទៀតដែរ។
អុលឡោះជាបិតារបស់ខ្ញុំពេញចិត្តឲ្យអស់អ្នកដែលបានឃើញបុត្រា ហើយជឿលើគាត់មានជីវិតអស់កល្បជានិច្ច។ ខ្ញុំនឹងប្រោសអ្នកនោះឲ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុតផង»។
ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹងត្រូវស្លាប់ ទាំងមានបាបជាប់ក្នុងខ្លួន។ បើអ្នករាល់គ្នាមិនព្រមទទួលស្គាល់ឋានៈរបស់ខ្ញុំទេ អ្នករាល់គ្នានឹងត្រូវស្លាប់ ទាំងមានបាបជាប់ក្នុងខ្លួនជាមិនខាន»។
ណាពីទាំងប៉ុន្មានសុទ្ធតែបានផ្ដល់សក្ខីភាពអំពីអ៊ីសាថា អស់អ្នកដែលជឿលើអ៊ីសា នឹងទទួលការលើកលែងទោសឲ្យរួចពីបាប ដោយសារនាមអ៊ីសា»។
លោកប៉ូល និងលោកបារណាបាសក៏មានប្រសាសន៍ទៅគេ ដោយចិត្ដអង់អាចថា៖ «មុនដំបូង យើងខ្ញុំត្រូវតែប្រកាសបន្ទូលរបស់អុលឡោះដល់បងប្អូន។ ប៉ុន្ដែ ដោយបងប្អូនបដិសេធមិនព្រមទទួលបន្ទូលនេះ ហើយដោយបងប្អូនយល់ឃើញថា ខ្លួនមិនសមនឹងទទួលជីវិតអស់កល្បជានិច្ចទេនោះ យើងខ្ញុំនឹងងាកទៅប្រកាសដល់សាសន៍ដទៃវិញ
ពេត្រុសនិយាយទៅគេថា៖ «សូមបងប្អូនកែប្រែចិត្ដគំនិត ហើយម្នាក់ៗត្រូវទទួលពិធីជ្រមុជទឹក ក្នុងនាមអ៊ីសាអាល់ ម៉ាហ្សៀសទៅ ដើម្បីអុលឡោះលើកលែងទោសបងប្អូនឲ្យរួចពីបាប ហើយបងប្អូននឹងទទួលរសអុលឡោះដ៏វិសុទ្ធ ដែលជាអំណោយទានរបស់អុលឡោះ
អស់អ្នកដែលយល់ព្រមទទួលពាក្យរបស់គាត់ ក៏ទទួលពិធីជ្រមុជទឹក ហើយនៅថ្ងៃនោះ មានមនុស្សប្រមាណបីពាន់នាក់ ចូលមករួមក្នុងក្រុមសិស្ស។
ដូច្នេះ តើបងនៅបង្អែរបង្អង់ដល់កាលណាទៀត សូមក្រោកឡើង ទទួលពិធីជ្រមុជទឹក ហើយអង្វររកនាមអ៊ីសាទៅ ដើម្បីលាងបាប។
មិនដូច្នោះទេ! ប្រសិនបើអុលឡោះមិនសុចរិត តើឲ្យអុលឡោះវិនិច្ឆ័យទោសមនុស្សលោកដូចម្ដេចកើត?
គឺសំដៅមកយើងដែលអុលឡោះរាប់ឲ្យបានសុចរិត ព្រោះយើងជឿលើទ្រង់ដែលបានប្រោសអ៊ីសាជាអម្ចាស់នៃយើងឲ្យរស់ឡើងវិញនេះដែរ។
គាត់មកក្នុងភ្លើងសន្ធោសន្ធៅ ដើម្បីធ្វើទោសអស់អ្នកដែលមិនស្គាល់អុលឡោះ និងអស់អ្នកដែលមិនស្ដាប់តាមដំណឹងល្អ របស់អ៊ីសាជាអម្ចាស់នៃយើង។
ដើម្បីឲ្យពួកអ្នកដែលមិនព្រមជឿសេចក្ដីពិត ហើយចូលចិត្ដអំពើទុច្ចរិត ត្រូវទទួលទោស។
តាមរយៈអាល់ម៉ាហ្សៀស បងប្អូនជឿលើអុលឡោះដែលបានប្រោសគាត់ឲ្យរស់ឡើងវិញ ហើយប្រទានសិរីរុងរឿងមកគាត់ ដើម្បីឲ្យបងប្អូនមានជំនឿ និងមានសង្ឃឹមលើអុលឡោះ។
នេះជានិមិត្ដរូបនៃពិធីជ្រមុជទឹកដែលសង្គ្រោះបងប្អូននាបច្ចុប្បន្នកាល តែពិធីជ្រមុជទឹកមិនមែនជាពិធីលាងជម្រះរូបកាយនោះទេ គឺជាការប្រគល់ជីវិតទាំងស្រុងទៅអុលឡោះ ដោយមនសិការល្អវិញ។ ពិធីជ្រមុជទឹកនេះសង្គ្រោះបងប្អូន ដោយសារអ៊ីសាអាល់ម៉ាហ្សៀសមានជីវិតរស់ឡើងវិញ
ពួកកំសាក ពួកមិនជឿ ពួកប្រព្រឹត្ដអំពើគួរស្អប់ខ្ពើម ពួកសម្លាប់គេ ពួកប្រាសចាកសីលធម៌ ពួកគ្រូធ្មប់ ពួកថ្វាយបង្គំព្រះក្លែងក្លាយ និងពួកកុហកទាំងប៉ុន្មាន នឹងទទួលទោសនៅក្នុងបឹងភ្លើង និងស្ពាន់ធ័រដែលកំពុងតែឆេះ»។ នេះហើយជាសេចក្ដីស្លាប់ទីពីរ។