ម៉ាកុស 15:29 - អាល់គីតាប មនុស្សម្នាដើរកាត់តាមនោះប្រមាថមើលងាយអ៊ីសា ទាំងគ្រវីក្បាលដាក់គាត់ និងពោលថា៖ «នែ៎ អ្នករុះម៉ាស្ជិទ ហើយសង់ឡើងវិញតែបីថ្ងៃអើយ ព្រះគម្ពីរខ្មែរសាកល ពួកអ្នកដែលដើរកាត់ទីនោះក៏ជេរប្រមាថព្រះអង្គទាំងគ្រវីក្បាល ហើយពោលថា៖ “អ្ហាៈ! អ្នកដែលកម្ទេចព្រះវិហារ ហើយសង់ឡើងវិញក្នុងបីថ្ងៃអើយ Khmer Christian Bible ពួកអ្នកដែលដើរកាត់ទីនោះបានប្រមាថព្រះអង្គ ហើយគ្រវីក្បាលទាំងនិយាយថា៖ «ឱអ្នកបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញតែបីថ្ងៃអើយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកដែលដើរកាត់តាមទីនោះ ចំអកមើលងាយព្រះអង្គ ទាំងគ្រវីក្បាល ហើយពោលថា៖ «ឱអ្នកបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញក្នុងរវាងបីថ្ងៃអើយ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សម្នាដើរកាត់តាមនោះប្រមាថមើលងាយព្រះអង្គ ទាំងគ្រវីក្បាលដាក់ព្រះអង្គ និងពោលថា៖ «នែ៎ អ្នករុះព្រះវិហារ* ហើយសង់ឡើងវិញតែបីថ្ងៃអើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកដែលដើរតាមទីនោះ ក៏ជេរទ្រង់ ទាំងគ្រវីក្បាល ហើយនិយាយថា អើ ឯងដែលបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញក្នុងរវាង៣ថ្ងៃ |
ដ្បិតពួកគេតាមព្យាបាទអស់អ្នក ដែលទ្រង់បានដាក់ទោសរួចហើយ ពួកគេធ្វើឲ្យអស់អ្នកដែលទ្រង់បានវាយ ឲ្យរបួសនោះ រឹងរឹតតែឈឺចាប់ថែមទៀត។
អស់អ្នកដែលដើរកាត់តាមនេះអើយ សូមមើលមកចុះ! តើមាននរណាម្នាក់ឈឺចុកចាប់ដូចខ្ញុំទេ! នៅថ្ងៃអុលឡោះតាអាឡាខឹងយ៉ាងខ្លាំង ទ្រង់បានធ្វើឲ្យខ្ញុំរងទុក្ខឥតឧបមា!
អស់អ្នកដើរកាត់តាមនេះ គេនឹងនាំគ្នាទះដៃ ហួច និងគ្រវីក្បាល ចំអកឲ្យប្រជាជនក្រុងយេរូសាឡឹម ទាំងពោលថា “នេះឬទីក្រុងដែលគេធ្លាប់តែ សរសើរថាស្អាតបំផុត និងសប្បាយបំផុត នៅលើផែនដី?”។
ពោលថា៖ «អ្នកនេះបានអះអាងថា “ខ្ញុំអាចរុះម៉ាស្ជិទរបស់អុលឡោះចោល ហើយសង់ឡើងវិញបានក្នុងរវាងបីថ្ងៃ”»។
«យើងបានឮអ្នកនេះពោលថា “ខ្ញុំនឹងរុះម៉ាស្ជិទដែលសង់ឡើងដោយដៃមនុស្សចោល ហើយក្នុងរវាងបីថ្ងៃ ខ្ញុំនឹងសង់ម៉ាស្ជិទមួយផ្សេងទៀត ដែលមិនមែនសង់ដោយដៃមនុស្សទេ”»។
ហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគីតាបថា «គាត់ត្រូវគេរាប់បញ្ចូលជាមួយមនុស្សអាក្រក់»។]