តើមានការអ្វីអស្ចារ្យពេក ដែលអុលឡោះតាអាឡាធ្វើមិនកើត? ឆ្នាំក្រោយនៅខែដដែល យើងនឹងមកជួបអ្នកសាជាថ្មី ពេលនោះ សារ៉ានឹងមានកូនប្រុសមួយ»។
ម៉ាកុស 1:40 - អាល់គីតាប មានមនុស្សឃ្លង់ម្នាក់ចូលមករកអ៊ីសា គាត់លុតជង្គង់ អង្វរអ៊ីសាថា៖ «ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំឲ្យបានជាស្អាតបរិសុទ្ធផង»។ ព្រះគម្ពីរខ្មែរសាកល មានមនុស្សឃ្លង់ម្នាក់មករកព្រះអង្គ ហើយលុតជង្គង់ទូលអង្វរថា៖ “បើសិនលោកសុខចិត្ត លោកអាចប្រោសខ្ញុំឲ្យបរិសុទ្ធបាន”។ Khmer Christian Bible មានមនុស្សឃ្លង់ម្នាក់បានមករកព្រះអង្គ ហើយលុតជង្គង់អង្វរថា៖ «លោកអាចធ្វើឲ្យខ្ញុំជាស្អាតបាន ប្រសិនបើលោកចង់» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានបុរសឃ្លង់ម្នាក់ចូលមករកព្រះយេស៊ូវ លុតជង្គង់ទូលអង្វរព្រះអង្គថា៖ «បើទ្រង់សព្វព្រះហឫទ័យ ទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានមនុស្សឃ្លង់ម្នាក់ចូលមករកព្រះយេស៊ូ គាត់លុតជង្គង់ ទូលអង្វរព្រះអង្គថា៖ «ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំប្របាទឲ្យជាស្អាតបរិសុទ្ធ*ផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ មានមនុស្សឃ្លង់ម្នាក់ មកឯព្រះយេស៊ូវ លុតជង្គង់ទូលអង្វរថា បើទ្រង់សព្វព្រះហឫទ័យ ទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន |
តើមានការអ្វីអស្ចារ្យពេក ដែលអុលឡោះតាអាឡាធ្វើមិនកើត? ឆ្នាំក្រោយនៅខែដដែល យើងនឹងមកជួបអ្នកសាជាថ្មី ពេលនោះ សារ៉ានឹងមានកូនប្រុសមួយ»។
សូមឲ្យបំណុលឈាមនេះធ្លាក់ទៅលើលោកយ៉ូអាប់ និងក្រុមគ្រួសាររបស់គាត់ទាំងអស់! សូមឲ្យនៅក្នុងក្រុមគ្រួសារនេះតែងតែមានមនុស្សកើតដំបៅងារ កើតឃ្លង់ ឬពិការជើង ហើយមានមនុស្សស្លាប់ដោយមុខដាវ និងស្លាប់ដោយអត់អាហារ!»។
អុលឡោះតាអាឡាបានធ្វើឲ្យស្តេចអសារាកើតឃ្លង់ រហូតដល់ថ្ងៃដែលស្តេចស្លាប់។ ស្តេចត្រូវនៅក្នុងដំណាក់មួយដាច់ឡែកពីគេ។ សម្តេចយ៉ូថាមជាកូន មានភារកិច្ចមើលខុសត្រូវកិច្ចការក្នុងវាំង និងទទួលបន្ទុកគ្រប់គ្រងប្រជាជននៅក្នុងស្រុក។
នៅមាត់ទ្វារក្រុង មានមនុស្សឃ្លង់បួននាក់ជជែកគ្នាថា៖ «ហេតុដូចម្តេចបានជាយើងនាំគ្នាអង្គុយរង់ចាំសេចក្តីស្លាប់នៅទីនេះ?
ស្តេចស៊ូឡៃម៉ានបានធ្វើវេទិកាមួយពីលង្ហិន តម្កល់នៅចំកណ្តាលទីលានដំណាក់ វេទិកានេះមានបណ្ដោយប្រាំហត្ថ ទទឹងប្រាំហត្ថ និងកំពស់បីហត្ថ។ ស្តេចឡើងនៅលើវេទិកានោះ រួចលុតជង្គង់ នៅចំពោះមុខសហគមន៍អ៊ីស្រអែលទាំងមូល ហើយលើកដៃឡើងទៅលើមេឃទូរអាថា៖
គឺមនុស្សខ្វាក់ឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់ជាស្អាតមនុស្សថ្លង់ស្ដាប់ឮ មនុស្សស្លាប់បានរស់ឡើងវិញ ហើយមានគេនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ។
កាលអ៊ីសា និងសិស្សទាំងបីនាក់ មកដល់កន្លែងដែលបណ្ដាជននៅជុំគ្នា មានបុរសម្នាក់ចូលមកជួបអ៊ីសា។ គាត់លុតជង្គង់ចុះ
អ៊ីសាអាណិតអាសូរគាត់ពន់ពេកណាស់ អ៊ីសាក៏លូកដៃទៅពាល់គាត់ ទាំងមានប្រសាសន៍ថា៖ «ខ្ញុំយល់ព្រមហើយ ចូរឲ្យបានជាស្អាតចុះ!»។
កាលអ៊ីសាកំពុងចេញដំណើរទៅ មានបុរសម្នាក់រត់មកដល់ លុតជង្គង់ចុះនៅមុខអ៊ីសា សួរថា៖ «តួនដ៏សប្បុរសអើយ! តើខ្ញុំត្រូវធ្វើអ្វីដើម្បីឲ្យបានទទួលជីវិតអស់កល្បជានិច្ចទុកជាមត៌ក?»។
បន្ទាប់មក អ៊ីសាទៅឆ្ងាយពីពួកសិស្ស ចម្ងាយប្រហែលគេចោលដុំថ្មមួយទំហឹងដៃ។ អ៊ីសាលុតជង្គង់ចុះទូរអាថា៖
បន្ទាប់មកលោកលុតជង្គង់ចុះ ហើយបន្លឺសំឡេងខ្លាំងៗថា៖ «អ៊ីសាជាអម្ចាស់អើយ! សូមកុំប្រកាន់ទោសគេ ព្រោះតែអំពើបាបនេះធ្វើអ្វី»។ កាលបានសុំដូច្នោះហើយ គាត់ក៏ផុតដង្ហើមទៅ។